វៀតណាម​​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​​ ៧ករណី​បន្ថែម​ទៀត ​ចំនួនសរុបឡើងដល់ ១៤៨ករណី

ក្រសួងសុខាភិបាល​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែ​មីនា​នេះ ​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​នៃ Covid-19 ចំនួន ៧ ករណី​ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ១៤៨ ។

ក្រសួង​បាន​និយាយ​ថា ​ករណី​ថ្មី​ទាំង ៧ នោះ​រួមមាន​ជនជាតិ​បារាំង​និង​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​វៀតណាម​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ជនជាតិ​វៀតណាម​ចំនួន ៤ នាក់​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ ថៃ ​និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងត្បូង​ទី​ក្រុង Can Tho តាម​អាកាសចរណ៍។

សូម​បញ្ជាក់​ថា​ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ជំងឺ Covid-19 សរុប​ចំនួន ១៤៨ នាក់ ​ក្នុង​នោះ ១៧ នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពី​បាន​ជា​សះស្បើយ​ ដោយ​ពុំ​មាន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​ប្រទេស។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​នេះ​មាន​ករណី​សង្ស័យ​ចំនួន ១៦៤៣ ករណី​ ដោយ​មាន​មនុស្ស​ចំនួន ៤៥០០០ នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​និង​ពិនិត្យ​សុខភាព​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ៕

 

ចុចអាន៖WHO ព្រមានបណ្តាប្រទេសនានាមិនត្រូវទុកឱកាសឱ្យវីរុសកូវីដ-១៩ ត្រួតត្រាឡើយ

ចុចអាន៖ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​​បង់ក្លាដេស ​អាច​ជា​កន្លែងប្រឈម​ខ្លាំង​​សម្រាប់​វីរុសកូវីដ១៩

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖thestar