ទៅសម្ភាសន៍សុំទិដ្ឋាការ​នៅ​ស្ថានទូតកុំប្រហែស​ធ្វើកំហុស​៥យ៉ាង​នេះឱ្យសោះ

​ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការពិបាកៗ សូម​រៀនជាមុន​ពី​កំហុស​ទូទៅ ​របស់​បេក្ខជន​ ដែលជារឿយៗបានប្រហែសធ្វើឱ្យធ្លាក់ក្នុង​អំឡុង​ពេល​សម្ភាសន៍​សុំ​វីសាទៅអាមេរិក អឺរ៉ុប។ល។

១. ភាព​យឺតយ៉ាវ

នៅ​ពេល​ណាត់​ជួប​សម្ភាសន៍​ទិដ្ឋាការ​ នៅ​ស្ថានទូត​ឬ​ស្ថានកុងស៊ុល​ណាមួយ​ គេ​នឹង​ប្រាប់​អំពី​កាល​បរិច្ឆេទ​និង​ពេល​វេលា​ពិតប្រាកដ​មិនខាន។ ទស្សនៈ​អាក្រក់​មួយ​សម្រាប់​បេក្ខជន​គឺ​ការ​ធ្វេសប្រហែស ​ពី​ភាព​យឺតយ៉ាវ​លើ​ការ​ណាត់​ជួប។

ផ្ទុយ​ទៅ​វិញ​ ព្យាយាម​ទៅ​ដល់​ស្ថានទូត ​ឬ​ស្ថាន​កុងស៊ុល​ ដែល​អ្នក​សម្ភាសន៍ ​យ៉ាង​ហោច​ណាស់ ១៥ ឬ ២០ នាទី​មុន។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ស្ងប់​អារម្មណ៍​ និង​បន្ធូរ​អារម្មណ៍​ ពេល​ផ្ដល់​ចម្លើយ​ដល់​សំណួរ ​ក្នុង​ពេល​សម្ភាសន៍។

២. ចម្លើយ​មិន​សមរម្យ

ធាតុ​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ទិដ្ឋាការ​ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ពាក្យ​សុំ ​របស់​អ្នក ​គឺមិន​បាន​រៀបចំ​ចម្លើយ​ក្នុង​ការ​សម្ភាសន៍។ អ្នក​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា​ តើ​សម្ភាសន៍​ទិដ្ឋាការ ជាមួយ​មន្ត្រី​ទិដ្ឋាការ​យ៉ាង​ម៉េច​ខ្លះ។ ហើយ​អ្នក​ក៏​មិន​បាន​ដឹង​ថា ​នឹង​ទទួល​បាន​សំណួរ​អ្វី​ខ្លះ​ នោះ​ហើយ​ជា​ហានិភ័យ​ក្នុង​ការ​ផ្ដល់​ចម្លើយ​មិន​សមរម្យ។

ត្រូវរៀប​ចំ​ផែនការ​ នៅ​ក្នុង​ចម្លើយ​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​ពេល​កំណត់​ថ្ងៃ​សម្ភាសន៍​ទិដ្ឋាការ។

៣. រំលង​សំណួរ​ឬ​ផ្ដល់​ចម្លើយ​មិន​ពិត

រាល់​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ការ​សម្ភាស​គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​ផ្នែក​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សិន​ព័ត៌មាន​ ដែល​បាន​សរសេរ​នៅ​ក្នុង​ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​ត្រឹមត្រូវ​ អ្នក​នឹង​មាន​ផល​វិបាក។

ដូចគ្នា​នេះ​ផង​ដែរ ​ការ​ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ ​មិន​បាន​ផ្ដល់​លទ្ធផល​ល្អ​នោះ​ទេ ​ព្រោះ​ការិយាល័យ​ការ​ទូត ​នឹង​ត្រួតពិនិត្យ​រាល់​ព័ត៌មាន​ទាំងអស់​ ដែល​អ្នក​ផ្ដល់​ក្នុង​ពេល​សម្ភាសន៍​និង​ក្នុង​ទម្រង់​ពាក្យ​សុំ។

៤. តុបតែងខ្លួន​មិន​សមរម្យ

កំឡុង​ពេល​សម្ភាសន៍ ​ត្រូវ​ពិនិត្យ​មើល​សំលៀកបំពាក់ ​ស្បែកជើង​ ការ​តុបតែង​ ចរិត​លក្ខណៈ​រាងកាយ​ សូម្បី​តែ​បរិមាណ​ទឹក​អប់​ដែល​អ្នក​បាន​បាញ់​លើ​ដង​ខ្លួន។

ចងចាំ​ថា​ ចំណាប់​អារម្មណ៍​ទី​មួយ​គឺ​ជា​អ្វីៗ​គ្រប់យ៉ាង​ ហើយ​ជា​ធម្មតា ​អ្នក​មិន​អាច​មាន​ឱកាស​ទីពីរ​ ដើម្បី​​ទុក​ចំណាប់​អារម្មណ៍​ដំបូង​ឡើយ។

ការ​តុបតែង​ខ្លួន​និង​ក្លិន​ទឹក​អប់​ ក៏​ជា​ធាតុផ្សំ​​ក្នុង​ការ​បន្សល់​ទុក​ចំណាប់​អារម្មណ៍​ល្អ​ ពី​បេក្ខជន​ផង​ដែរ។

៥. ឯកសារ​អម​ដែល​មិន​ពេញ​លក្ខណៈ

ត្រូវ​ប្រាកដ​ថា ​ឯកសារ​ភ្ជាប់​ជាមួយពាក្សសុំ ​គឺ​មាន​គ្រប់គ្រាន់​រាល់​តម្រូវការ​របស់​ស្ថានទូត​​ចង់​បាន។ ទោះ​យ៉ាងណា ​ក៏​ត្រូវ​ដឹង​ថា​ឯកសារ​ណា​ដែល​ការ​ទូត​ទទួល​ស្គាល់ ​ថា​ជា​ភស្តុតាង​អម​ទៅ​ជាមួយបាន។

យ៉ាង​ហោច​ណាស់ ​មួយ​ថ្ងៃ​មុន​ពេល​សម្ភាសន៍​ ត្រូវ​ឆ្លង​កាត់​ការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ប្រាកដ​ថា ​អ្នក​មិន​បាន​ភ្លេច​ឯកសារ​ណា​មួយ​ឡើយ៕

ចុចអាន៖ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

ចុចអាន៖ស្វែងយល់មនុស្ស ៤ ប្រភេទនៅកន្លែងការងារ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ