ក្រុងហាណូយ​ថា ​អាចមានអ្នកផ្ទុកកូវីដកំពុងដើរហើរដោយសេរី មិនទាន់ធ្វើតេស្ត

VN Express: ព្រឹកនេះ អភិបាល​ក្រុងហាណូយ លោកង្វៀន ឌុកឆុងបានព្រមានប្រជាជន​វៀតណាម​ឱ្យស្នាក់នៅនៅក្នុងផ្ទះ។
ក្នុងចំណោមប្រជាជនជាង ៣.០០០ នាក់ដែលចូលអាកាសយានដ្ឋានណូយបៃរបស់ទីក្រុងហាណូយ និងត្រូវបានត្រួតពិនិត្យដិតដល់ស្វែងរកសញ្ញាណនៃមេរោគឆ្លង។

អាជ្ញាធរទីក្រុងធំជាងគេ​របស់វៀតណាម និយាយថា​ពលរដ្ឋជាង ២.០០០ នាក់មកហើ់យដែល​បានស្មគ្រ័​យកសំណាករបស់ពួកគេទៅធ្វើតេស្តរក Covid-19 ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកជុង បាននិយាយកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការបង្ការនិងត្រួតពិនិត្យរបស់ Covid-19 ថា លទ្ធផលបញ្ជាក់គឺ​មាន​ ៤ នាក់ក្នុង១ពាន់នាក់ ដែលមាន​ផ្ទុកវិជ្ជមាន។

លោកបាននិយាយថា ផ្អែកលើសមាមាត្រដែលបានលើកឡើងនេះ អាចនឹងយកទៅសន្មត់ថា ករណីវិជ្ជមាន Covid-19 រាប់សិបផ្សេងទៀត មិនទាន់ត្រូវបានគេរកឃើញនៅឡើយព្រោះមិនបាន​ពិនិត្យ​ហើយ​ពួកគេ​កំពុង​ដើរហើរ​សេរី​។ លោកបានបន្ថែមថា គ្រប់យ៉ាងមានន័យពេញលេញពីលទ្ធភាព​ទៅរួចដែល Covid-19 នឹង​បង្ហាញ​វត្តមាន​ក្នុងទីក្រុងពីប្រភពជាច្រើនក្នុងទៀត​រវាងប៉ុន្មានថ្ងៃខាងមុខ។

ករណីឆ្លងមេរោគ Covid-19 នៅទីក្រុងហាណូយ ត្រូវបានគេគិតថា មានប្រភពធំៗ ៤គឺមកពី​មន្ទីរពេទ្យ Bach Mai ដែលជាតំបន់ផ្ទុះនៃ Covid-19 ហើយ​គិលានុបដ្ឋាយិកា ២ នាក់និងអតីតអ្នកជម្ងឺម្នាក់កំពុងឆ្លងទីពីរ អ្នកចូលមកពីក្រៅប្រទេស អ្នកឆ្លងដែលសំងំ​មិនទាន់ត្រូវបានគេរកឃើញ និងបុគ្គលិកពេទ្យ។

ឱកាសនៃការរីករាលដាលសហគមន៍នៅហាណូយគឺខ្ពស់ ហើយឱកាសដើម្បីលុបបំបាត់កាន់តែទាបទៅ ៗ ។ លោកបន្ថែមថា កត្តាជំរុញដ៏សំខាន់មួយ គឺ​មនុស្សជាច្រើននៅតែមិនយកចិត្តទុកដាក់ព្រមពាក់របាំងមុខនៅតាមទីសាធារណៈឬស្រោមដៃទេ​។

លោកបានមានសង្កត់ធ្ងន់ថា ខណៈវិធីសាស្ត្រល្អបំផុតក្នុងការការពារគឺត្រូវនៅផ្ទះ ពួកគេបែរជាស្ថិតក្នុងហ្វូងមនុស្ស!

លោកបន្តថាក្នុងរយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ៥ ខែមេសា ប្រជាជនគួរតែបញ្ឈប់ខ្លួនឯងពីការចាកចេញពីផ្ទះ។ បើចាំបាច់ ត្រូវពាក់ម៉ាស់ហើយនៅចម្ងាយ ២ ទៅ ៣ ម៉ែត្រពីអ្នកផ្សេង។

ទីក្រុងហាណូយបានដឹកនាំបិទហាងខារ៉ាអូខេ បារ ក្លឹបរាត្រីនិងរោងកុននានា រហូតដល់ថ្ងៃទី ៥ ខែមេសា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។

ហាងលក់សំភារៈចាំបាច់ដូចជា អាហារឆៅ ថ្នាំនិងប្រេងឥន្ធនៈអាចនៅតែបើកចំហដដែល។

ប្រជាជនវៀតណាម ក៏ត្រូវបានណែនាំផងដែរមិនឱ្យ​ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។

រដ្ឋធានីនេះបានកត់ត្រាករណីឆ្លង​ចំនួន ៥២ ក្នុងចំណោមករណីសរុបឆ្លងកូវីដ១៩នៅវៀតណាមចំនួន ១៤៨ ។ ក្នុងចំណោមករណីទាំងអស់នេះ១៣១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺមានទំាង​ជនជាតិវៀតណាមនិងជនបរទេសដែលបានធ្វើដំណើរមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងនោះ​ចំនួន ១៧ នាក់ត្រូវបានជាសះ​។

រោគរាតត្បាត Covid-19 បានសម្លាប់មនុស្សជាង ២១.២០០ នាក់នៅទូទាំងពិភពលោកដោយបានរាលដាលដល់ ១៩៨ ប្រទេស។

Mr Tomorrow