មិនដល់៥ម៉ោងដល់អវសានវាទ​បិទច្រកជាមួយវៀតណាមរីឯទំនិញ​ឆ្លងបានធម្មតា

ប្រភពក្រៅផ្លូវការ ពីពលរដ្ឋ​រស់នៅក្បែរច្រកអន្តរជាតិព្រែកចាកបានឱ្យដឹងថា ថ្ងៃនេះ​គ្មានមនុស្សឆ្លងកាត់ទេ មានតែឡានទំនិញនានាស្ទះរង់ចាំមកផ្ទេរនៅចំណុចស ខណៈអវសានវាទ​នៃការបិទ​ដំណើរឆ្លងដែន​រវាង​ពលរដ្ឋកម្ពុជា​-រៀតណាមនឹងចូលមកដល់ ប៉ុន្មានម៉ោងទៀតនេះ។

យោងតាមអនុសាសន៍​ប្រមុខរាជរដ្ឋាភិបាល ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០នេះ ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ជាផ្នែក​នៃ​វិធានការបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩។

វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។

ជាមួយ​នោះ ​រាល់ការនាំ​ទំនិញឆ្លងកាត់ព្រំដែន នៅតែ​អាចអនុវត្តបន្តទៅបាន​តាមធម្មតា​ដើម្បីធានា ចរន្តសេដ្ឋកិច្ចពាណិជ្ជកម្មព្រមទំាង​បំបាត់ពាក្យ​ចចាមអារាម និងការឆ្លៀតឱកាសតម្កើងថ្លៃ។

ច្រកព្រំដែនអន្តរជាតិ​ព្រែកចាក ខេត្តកំពត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះហើយ។

ស្រស់