លោក​វង សូត ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ធ្វើ​អនាម័យ​ជាប្រចាំ ​ដើម្បី​បន្ត​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​រលក​ទី​២
BREAKING NEWS
Search

លោក​វង សូត ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ធ្វើ​អនាម័យ​ជាប្រចាំ ​ដើម្បី​បន្ត​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​រលក​ទី​២

ត្បូងឃ្មុំ ៖ លោក​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ដាប់​ថ្នាក់​ពិសេស ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បង្កើន​ការ​ធ្វើ​អនាម័យ​ជាប្រចាំ ​ដើម្បី​បន្ត​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​​-១៩​រលក​ទី​២​នេះ​តែ​ម្តង ដោយ​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ​។

លោក​វង សូត ថ្លែង​បែបនេះ​ខណៈ​បាន​អញ្ជើញ​ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ផ្សព្វផ្សាយ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ចុះ​ពិនិត្យ​ជាក់​ស្តែង​នៃ​ក្រុមការងារ​បើកប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ តាម​បណ្ដា​ភ្នាក់ងារ​វី​ង​ព្រឹក​មិញ​នេះ​។ លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការ​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទូទាំងប្រទេស ​ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយឡើយ​។

​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​សុខ​ភាព​ល្អ និង​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​គ្រប់ៗ​ក្រុម​គ្រួសារ​ពិសេស​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​គឺ ទី​១. ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុម​គ្រួសារ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រលក​ទី​២​ជាពិសេស មិន​ត្រូវ​ភ្លេចខ្លួន​ឲ្យសោះ​ដោយសារតែ​ប្រទេស​កម្ពុជា ​ទើបនឹង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១០​នាក់​ទៀត​។ ត្រូវតែ​បន្ត​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទី​២.​យើង​ទាំង​អស់​គ្នា ​ត្រូវ​ជំរុញ​ការងារ​កសិកម្ម​ក្នុង​ការ​ដាំដុះ ចិញ្ចឹម​សត្វ នៅ​ក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូស​បន្លាយ ។ ទី​៣.​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​តែ​ម្តង​៕

អត្ថបទ៖ វិមាន​

សូមចុចអាន៖ គ្រួសារ​ងាយ​រងគ្រោះ ពេល​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម​​