រដ្ឋាភិបាលបារាំងពិចារណាចាក់សោរប្រទេសឡើងវិញ ក្រោយពលរដ្ឋបន្តស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃ
BREAKING NEWS
Search

រដ្ឋាភិបាលបារាំងពិចារណាចាក់សោរប្រទេសឡើងវិញ ក្រោយពលរដ្ឋបន្តស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃ

ចំនួនមនុស្សស្លាប់នៅបារាំង កាលពីថ្ងៃអង្គារ៍ មានសរុប ៣៤៨នាក់ នាំឲ្យប្រទេសនេះមានអ្នកស្លាប់កើនដល់ ២៦ ៩៩១នាក់ ដោយវ៉ាដាច់អេស្ប៉ាញ ក្លាយជាប្រទេស មានចំនួនអ្នកស្លាប់ខ្ពស់បំផុតលំដាប់ទី ៤។

ទិន្នន័យជាផ្លូវការបានបង្ហាញថា អត្រាអ្នកឆ្លងជំងឺកូវីដ ១៩ នៅបារាំង បានឃ្លាតឆ្ងាយពីប្រទេសអេស្ប៉ាញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈកាលពីថ្ងៃអង្គារ៍ម្សិលមិញ ចំនួនអ្នកស្លាប់នៅអាមេរិកចំនួនកើនដល់ ៨០ ៦០៦នាក់ អង់គ្លេស ៣២ ០៦៥នាក់ និងអ៊ីតាលីមាន ៣០ ៩១១នាក់ ខណៈអេស្ប៉ាញ មានអ្នកស្លាប់សរុប ២៦ ៩២០នាក់។

នៅថ្ងៃទីពីរ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការចាក់សោរប្រទេសយ៉ាងតឹងរឹងនោះ រដ្ឋាភិបាលលោកប្រធានាធិបតី Emmanuel Macron បានបញ្ជាក់ជាថ្មី ថាគេត្រៀមខ្លួនជាស្រេចដើម្បីរឹតបន្តឹងឡើងវិញ ម្តងទៀតប្រសិនបើចាំបាច់។

អ្នកសម្របសម្រួលវិមជ្ឈការនៃរដ្ឋាភិបាល លោក Jean Castex បានប្រាប់សមាជិកសភាថា ការបន្ធូរបន្ថយរយៈពេល ៣៦ម៉ោងដំបូង បានដំណើរការដូចការគ្រោងទុក ហើយបញ្ហាប្រឈមធំបំផុតដែលគេរកឃើញ គឺពលរដ្ឋមិនបានរក្សាគម្លាតសង្គមចេញពីសេវាដឹកជញ្ជូនសាធារណៈ ឬផ្លូវ ដែលមានមនុស្សកកកុញនោះទេ។

លោកថា «យើងត្រូវតែពិចារណាពីលទ្ធភាព នៃការចាក់សោឡើងវិញ ប្រសិនបើសូចនាករជាក់លាក់កាន់តែយ៉ាប់យ៉ឺន»។
រដ្ឋាភិបាលនៅតែបន្តហាមឃាត់ការទទួលទានគ្រឿងស្រវឹងតាមតំបន់ប្រឡាយសេនម៉ាទីនដ៏ពេញនិយម ភាគខាងកើត ទីក្រុងប៉ារីស ជាកន្លែងក្រុមយុវជនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាដោយបំពានច្បាប់។

រដ្ឋាភិបាល ក៏កំពុងបន្ត បិទឧទ្យានប៉ារីសដ៏ពេញនិយមនានា ទោះបីជាមានការអំពាវនាវពីលោកអភិបាលក្រុង Anne Hidalgo ឱ្យបើកទ្វារដើម្បីសម្រាលដល់ភាពស្ត្រេសរបស់ពលរដ្ឋរស់ក្នុងសង្កាត់ក្រីក្រ កកចង្អៀតនានាក៏ដោយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Australian

អត្ថបទពាក់ព័ន្ធ៖