​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​​​ភ្នំ​ បេះដូងរាជធានី​ភ្នំពេញ ប្រែជាស្ងប់ស្ងាត់​ខ្លាំង​ ក្រោយការ​រាតត្បាត Covid-19

បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​​​ភ្នំ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​បេះ​ដូង​​នៃ​រាជធានី​ភ្នំពេញ​​ និង​​ជា​ទី​ពេញ​និយម​​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នោះ​​បាន​ប្រែ​ក្លាយ​ជា​ស្ងប់​ស្ងាត់​​ជា​ខ្លាំង​​ក្រោយ​ការ​រាតត្បាត​នៃ​​ Covid-19 ​​ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មីនា​នេះ​កម្ពុជា​បាន​រក​​ឃើញ​អ្នក​ឆ្លង​៤នាក់​​ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​អ្នក​​ឆ្លង​សរុប​កើន​ឡើង​ ១០២​នាក់​។​រាជរដ្ឋាភិបាល​កម្ពុជា​​​​​ក្នុង​សប្ដាហ៍​​មុន​​បាន​ប្រកាស​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចំនួន​៦​ ខណៈ​ព្រំដែន​គោក​​ជាមួយ​នឹង​ប្រទេស​ជិត​​ខាង​បាន​បិទ​ទាំង​ស្រុង​លើក​លែង​តែ​មុខ​ទំនិញ​​ និង​បាន​ប្រកាស​​មិន​​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​​ បើ​គ្មាន​ការ​ចាំ​បាច់​។​