តើ​ការ​ពាក់​ស្រោមដៃ​​អាច​ជួយ​ការពារ​ ឬ​កាន់​តែ​បង្ក​ការ​​រីក​រាលដាល​នៃ​រោគរាតត្បាត?

ជំងឺ​កូវីដ​១៩​ កំពុង​តែ​រាតត្បាត​ជុំវិញ​ពិភពលោក គ្រប់គ្នា​មិន​អាច​ចេញ​ទៅ​ខាងក្រៅ​ ដោយ​មិន​ឃើញ​មនុស្ស​ណា​ម្នាក់ ប្រើ​ការ​ការពារ​ដោយ​ពាក់​ម៉ាស​ និង​ស្រោមដៃ​ការពារ​ខ្លួន​ពួកគេ​ឡើយ។

ដូច្នេះ​គ្រប់គ្នា​ កំពុងតែ​មាន​មន្ទិល​សង្ស័យ​ថា ​តើ​ការ​ពាក់​ស្រោម​ដៃ ​ពិត​ជា​អាច​ទប់ស្កាត់​មេរោគ​បាន​ ឬ​ក៏​ចម្លង​មេរោគ​ជា​ជាង​ជួយ​ការពារ?

កាល​ពី​ខែ​មុន​ គិលានុបដ្ឋាយិកា​នៅ​រដ្ឋ Michigan បាន​បង្ហាញ​ពី​វីឌីអូ​មួយ​ ពី​របៀប​ដែល​ស្រោមដៃ​ងាយ​នឹង​បង្ក​អន្តរាយ​ដល់​មនុស្ស។ លោកស្រី Molly បាន​សង្កត់​ធ្ងន់​ថា ​ការ​ប្រើ​ស្រោមដៃ​មិន​បាន​ការពារ​នរណា​ម្នាក់ ​ក្រៅ​ពី​ការ​លាងដៃ​ញឹកញាប់​ទេ​ ហើយ​វា​បង្ហាញ​ពី​គ្រោះថ្នាក់​ នៃ​ការ​ពឹងផ្អែក​លើ​ស្រោមដៃ ​ដែល​អាច​ប្រើ​​សម្រាប់​ការ​ការពារ​ ប្រឆាំង​នឹង​មេរោគ។

ខណៈ​ពេល​ដែល​ជោគ​វាសនា​របស់​យើង​ នៅ​តែ​បន្ត​ស្ថិត​ក្នុង​ដៃ​​វីរុស​កូវីដ១៩ ហើយ​អ្នក​ជំនាញ​ជា​ច្រើន​កំពុង​ថ្លឹងថ្លែង​ លើ​វិធី​ដែល​យើង​អាច​ការពារ​ខ្លួន​បាន​ល្អ​បំផុត ​នៅ​ពេល​ចេញ​ទៅ​តាម​សាធារណៈ។

ថ្មីៗ​នេះ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​ក៏បាន​ចេញ​សេចក្ដី​ណែនាំ ​ដែល​ជំរុញ​ឱ្យ​ជនជាតិ​អាមេរិក​ពាក់​ម៉ាស​ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ហាង​លក់​គ្រឿងទេស ​និង​ឱសថ​ស្ថាន​នានា។

ដោយឡែក ​រដ្ឋាភិបាល​និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ បែរ​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រើ​ស្រោមដៃ ​ច្រើន​ជាង​ពាក្យ​ម៉ាស។ ​ប៉ុន្តែ​ ហេតុអ្វី? តើ​ការ​ប្រុងប្រយ័ត្ន​នេះ​ មាន​ប្រសិទ្ធភាព​ដូច​ម៉ាស​ ឬ​ក៏​វា​បង្ក​គ្រោះថ្នាក់ ​ច្រើន​ជាង​ផល​ល្អ?

វេជ្ជបណ្ឌិត Mary E. Schmidt ជា​អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្លង​ នៅ​ឯ​សាកលវិទ្យាល័យ Virginia Commonwealth បាន​បញ្ជាក់​ថា “ ដរាប​ណា​ស្រោមដៃ​ទាំង​នោះ​កខ្វក់ ​ទោះ​អ្នក​ពាក់​វា​ ក៏​មិន​បាន​ជួយ​អ្វី​បាន​ឡើយ” ។ មានន័យថា ​នៅ​ពេល​ដែល​អ្នក​ប៉ះ​របស់​ដែល​មាន​ជាតិ​កខ្វក់​មួយ​ ហើយ​ទៅ​ប៉ះ​លើ​អ្វី​ផ្សេង​ទៀត ដោយ​មិនបាន​ផ្លាស់ប្ដូរ​ វា​ក៏​មិន​ខុស​គ្នា​នឹង​ការ​មិន​លាងដៃ​ដែរ។

ការ​ណែនាំ​របស់​អ្នក​ជំនាញ ​ហាក់​ដូចជា​យល់ព្រម​លើ​រឿង​សំខាន់​នេះ​ គឺ​ស្រោមដៃ​មិន​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ជំនួស​ សម្រាប់​ការ​លាង​ដៃ​ឡើយ។

នៅ​ពេល​ដែល​មនុស្ស​បាន​ពាក់​ស្រោម​ដៃ ​ពួកគេ​មិន​អាច​លាង​ដៃ​របស់​ពួកគេ​បាន​ទេ​ ហើយ​នេះ​ប្រហែល​ជា​មូលហេតុ​ដែល​អង្គការ WHO ស្ទាក់ស្ទើរ​ ក្នុង​ការ​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រើ​វា។

ដូច្នេះ​ ខណៈ​ពេល​ស្រោមដៃ​មិន​មាន​ប្រយោជន៍​ ការពារ​​ហានិភ័យ​បាន​ច្រើន ជា​ពិសេស​ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ ​វិធី​ល្អ​បំផុត​ដែល​អ្នក​អាច​ការពារ​ខ្លួន​អ្នក ​និង​អ្នក​ដទៃ​បាន​ គឺ​ត្រូវ​អនុវត្ត​អនាម័យ​ឱ្យ​បាន​តឹងរ៉ឹង។ ​រក្សា​ច្បាប់​ឃ្លាតឆ្ងាយ​ពី​សង្គម​ និង​ពាក់​ម៉ាស​ការពារ​មុខ​ ពេល​នៅ​ទី​សាធារណៈ​គ្រប់​ពេល​វេលា៕

ចុចអាន៖Updateវ៉ាក់សំាងកូរ៉ូណា៖ ថ្ងៃនេះម៉ោងនេះពិភពលោកនៅមិនទាន់មាន​វា៉ក់សំាងមួយតំណក់ណានៅឡើយទេ!

ចុចអាន៖កម្មករតែម្នាក់បានចម្លងកូវីដ១៩ដល់អ្នករួមការងារ ៥៣៣នាក់នៅរោងចក្រច្នៃសាច់ត្រីមួយកន្លែង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ