សហភាពអឺរ៉ុបថ្លែងអំណរ​គុណរាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ឱ្យ​នាវា​ Westerdam ចូលចត

យោងតាម​ទំព័រហ្វេស​បុក​សហភាពអឺរ៉ុបប្រចាំ​កម្ពុជា​បានសរសេរ​មុន​នេះ បាន​ថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ ដែល​បាន​អនុញ្ញាតឱ្យនាវា​ Westerdam ចូលចត។

ប្រភពដដែល​បាន​សរសេរថា ក្រុមមួយចំនួនមកពីស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះសីហនុដើម្បីផ្តល់ជំនួយ ដល់អ្នកដំណើរនិង នាវិកនៃនាវាទេសចរណ៍ MS Westerdam ។ នាវានេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកមិញ ដែលមានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ ប្រទេសផ្សេងគ្នា។

ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ ៕