​គិតត្រឹមព្រឹក​នេះអ្នកទេសចរ និង​អ្នកបម្រើ ១២០០នាក់ នៅ​លើ​នាវា Westerdam​ រក​​មិន​ឃើញ​​ផ្ទុក​ Covid-19 ទេ​

រហូតដល់ម៉ោង​ ៦​ព្រឹក​ ថ្ងៃទី​ ២០​ ០២​ ២០​២០​ យេីងនៅតែមិនទាន់រកឃេីញវិជ្ជមានលេីអ្នកទេសចរណ៍​ និងអ្នកបំរេីកាងារលេីនាវាទេសចរណ៍យក្ស​ Westerdam ដែលយេីងបានធ្វេីតេស្តឡេីងវិញចំនួនជាង​ ១២០០​នាក់​ ដោយវិទ្យាស្ថានប៉ាស្ទ័រ​ ។ ទន្ទឹមគ្នានេះ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានធ្វេីតេស្តលេីករណីសង្ស័យ​ ដែលជាជនជាតិិន​ ជនជាតិខ្មែរយេីង​ ជនជាតិបរទេសផ្សេងទៀត​ ដែលទេីបត្រលប់ពីប្រទេសចិន​ និងប្រទេសជិតខាងផ្សេងទៀត​ រយករណីហេីយ​ ក៏មិនទាន់រកឃេីញករណីវិជ្ជមាននៅឡេីយដែរ​ ក្រៅតែជនជាតិចិន​ អាយុ​៦០ឆ្នាំ​ មួយករណីដំបូង​ ដែលគាត់បានព្យាបាលជាសះស្បេីយ​ ។

ក្រសួង​​បាន​ធ្វេីការយ៉ាងជិតស្និទ្ធជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព​ និងភាពជឿជាក់​ ក្នុងការបង្ការ​ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស​ និងធ្វេីតេស្តដោយមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិ​ https://www.who.int/…/19-02-2020-responding-to-the-coronavi… ។

យោងតាមលទ្ធផលសិក្សាស្រាវជ្រាវអេពីដេមីសាស្ត្ររបស់មន្រ្តីជំនាញយេីង​ យោងតាមវិធានការអនុវត្តន៍ក្នុងការបង្កា​ និងឆ្លេីយតបជំងឺកូរ៉ូណា​និងយោងតាមលទ្ធផលមន្ទីរពិសោធន៍កន្លងមកនេះ​ បញ្ជាក់ថា​ លទ្ធផលមន្ទីរពិសោធន៍វិជ្ជមានលេីស្ត្រីជនជាតិអាមេរិកដោយមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ីមានភាពមិនប្រក្រតី​ ដែលតំរូវឱ្យមានការធ្វេីតេស្តឡេីងវិញតាមស្តង់ដាអន្តរជាតិ​ Pasteur CAMBODIA, WHO ឬ​ក៏​ USCDC ។ ទោះបីជាការធ្វេីតេស្តមន្ទីរិសោធន៍លទ្ធផលមិនប្រក្រតីក្តី​ យេីងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍របស់អង្គការសុខភាពពិភពលោក​ ដោយយេីងធ្វេីការយ៉ាងជិតស្និទ្ធជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព​ និងភាពជឿជាក់​ ក្នុងការបង្ការ​ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស​ នៅព្រះរាជាណាចក្រកម្ពុជា​ ។

ព័ត៌មានបន្ថែម​ ១១៥