ព័ត៍មានទាន់​ហេតុការណ៏
Search

WhatsApp ប្រឹងរកលុយពេលហ្វេសប៊ុកធ្លាក់ភ្ញៀវ

ក្រុមហ៊ុន Facebook ទើបតែបានបង្ហាញមុខងារកាតាឡុកថ្មី សម្រាប់កម្មវិធីផ្ញើសារ WhatsAppរបស់ខ្លួន ដោយ​បានបង្កើតនូវឧបករណ៍ទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងឆ្ពោះទៅរកការរកប្រាក់ចំណូលពី​កម្មវិធីនេះ។
ក្រោយទិញយកWhatsApp ​កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ ហ្វេសប៊ុកបានព្យាយាមបង្កើនប្រាក់ចំណូលរបស់ខ្លួនឲ្យមានកំណើនខ្ពស់តាមរយៈបុត្រសម្ព័នInstagramនិង WhatsAppដែលមានអ្នកប្រើប្រាស់ចំនួនជាង១,៥ពាន់លាននាក់។ទោះយ៉ាងណា អ្នកវិភាគ​យល់ថា បញ្ហាដ៏ធំរបស់ ហ្វេសប៊ុកគឺគេ​កំពុងបាត់បង់ចំនួនអ្នកប្រើប្រាស់ចាស់ និងមិនកើនថ្មី។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីហ្វេសប៊ុកបានបន្ថែមមុខងារទិញទំនិញទៅក្នុងInstagram កាលពីខែ
មីនាដើមឆ្នាំនេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចលើជម្រើស “ឆែកមើល” នៅលើមុខទំនិញដែលមានដាក់
លក់ និងត្រូវបង់ថ្លៃដោយផ្ទាល់នៅក្នុងកម្មវិធីតែម្ដង។

អ្នកស្រី Amrit Pal អ្នកគ្រប់គ្រងផលិតផលនៅ WhatsAppបាននិយាយថា៖ «យើងកំពុងបើកទីផ្សារ
ពាណិជ្ជកម្មបែបថ្មីមួយ។ “យើងបានឮពីអាជីវកម្មជារៀងរាល់ថ្ងៃថាWhatsApp គឺជាកន្លែងដែលពួកគេអាច
ជួបអតិថិជនរបស់ពួកគេ ជាជាងបញ្ជូនអតិថិជនទៅគេហទំព័រវិញ។ ”

នាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg បានប្រកាសពីផែនការណ៍របស់ក្រុមហ៊ុនខ្លួនថា “ហ្វេសប៊ុកកំពុងខិតខំធ្វើយ៉ាងណាឲ្យអាជីករនិងអតិថិជនមានភាពងាយស្រួលក្នុងការលក់និងទិញផលិតផលនៅលើការផ្ញើសារដោយផ្ទាល់”។

ហ្វេសប៊ុកបាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងចាប់ផ្តើមគិតថ្លៃអាជីវកម្មសម្រាប់ការផ្ញើសារទីផ្សារនិងសេវាកម្ម
អតិថិជននៅលើ WhatsApp ក្នុងអត្រាថេរសម្រាប់ការចែកចាយក្នុងតម្លៃចាប់ពី ០,៥ សេនដល់ ៩ សេនក្នុងមួយសារ ដោយអាស្រ័យលើប្រទេស។

យោងតាមអ្នកនាំពាក្យរបស់ WhatsAppបានអោយដឹងថា បច្ចុប្បន្នមានអាជីវកម្មជាង១០០ កំពុងប្រើប្រាស់
ផលិតផលដែលបានបង់លុយ ខណៈដែលមានអតិថិជនប្រមាណ ៥ លាននាក់កំពុងប្រើប្រាស់សេវាកម្ម WhatsAppដោយឥតគិតថ្លៃ។ ហ្វេសប៊ុកមិនបានបង្ហើបពីប្រាក់ចំណូលដែលបានមកពីការខិតខំប្រឹងប្រែង
ផ្ញើសារអាជីវកម្មរបស់ខ្លួននៅឡើយទេ។

អ្នកនាំពាក្យបាននិយាយថា លក្ខណៈពិសេសនៃកាតាឡុក WhatsApp អាចរកបានសម្រាប់អ្នកប្រើប្រាស់
នៅក្នុងប្រទេសប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិកកូ អង់គ្លេស សហរដ្ឋអាមេរិក ហើយនឹងត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សន្យា