WhatsAppថ្ងៃនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់

AP  :  នៅថ្ងៃនេះ WhatsApp បាន​ដកសេវាកម្មរបស់ខ្លួនចេញពីឧបករណ៍តិចណូឡូជីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់។

កម្មវិធីដែលគ្រប់គ្រងដោយហ្វេសប៊ុកមួយនេះ នឹងដំណើរការបានបន្ត​តែ​នៅលើឧបករណ៍ Android និង iPhone ណា​ដែលមាន​ប្រព័ន្ធប្រតិបត្តិការដែលហួសសម័យប៉ុណ្ណោះ។

គេហទំព័ររបស់ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកប្រើមិនអាច“ បង្កើតគណនីថ្មីបានទៀតទេ ហើយក៏មិនបញ្ជាក់គណនីដែលមានស្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ ២.៣.៧ ឬចាស់ជាងនេះ អាចជា​iOS 8 អាចចូលបានទៀត​ដែរអត់នោះផង។
នេះដោយសារតែកម្មវិធីWaatsApp សម្រេច​ចិត្ត​ថា  “នឹងលែងអភិវឌ្ឍយ៉ាងសកម្ម” សម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងនោះ មានន័យថា លក្ខណៈពិសេសមួយចំនួននឹងឈប់ដំណើរការនៅពេលណាមួយឆាប់ៗនេះ។

នេះក៏រួមបញ្ចូលទាំងទូរស័ព្ទWindowផងដែរ។

WhatsApp បានដកការគាំទ្រពីWindow តំាង​ពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ មកម៉្លេះ។

ដោយចៃដន្យក្រុមហ៊ុន Microsoft ក៏បានបញ្ចប់ការគាំទ្រប្រព័ន្ធប្រតិបត្តិការWindow របស់ខ្លួននៅថ្ងៃតែមួយនោះដែរ។

កាលពីថ្ងៃព្រហស្បតិ៍ហ្វេសប៊ុកបានចេញព័ត៌មាន​ថា ប្រជាជនប្រមាណ ២លាន៨សែន៩ ម៉ឺននាក់ក្នុងលោកនេះ កំពុង​ប្រើប្រាស់យ៉ាងហោចណាស់សេវាកម្មមួយ ក្នុងចំណោមទំាង​អស់ របស់ខ្លួនគឺ Facebookឬ WhatsApp, Instagram ឬ Messenger ។

មនុស្សប្រមាណ ២,២៦ ពាន់លាននាក់កំពុង​រស់នៅជារៀងរាល់ថ្ងៃជាមួយអ៊ីនធើណេត។

 

Mr Tomorrow