WHO ផ្ដើម Live វីដេអូលើ TikTok ដើម្បីប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩

អង្គការសុខភាពពិភពលោក WHO នឹងធ្វើការផ្សាយបន្តផ្ទាល់នូវវីដេអូនៅលើ TikTok ដើម្បីចែករំលែកព័ត៌មានថ្មីៗអំពីវីរុសកូវីដ ១៩ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃវីរុសនេះ។

ការផ្សាយផ្ទាល់នេះបានចាប់ផ្ដើមវនៅម៉ោង ៨ យប់ថ្ងៃអង្គារ ម៉ោងនៅហុងកុង ក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានទាន់ហេតុការណ៍ពីវីរុសកូរ៉ូណា ដែលអ្នកប្រើប្រាស់អាចអនុវត្តបានភ្លាមៗ ក៏ដូចជាដើម្បីឆ្លើយសំណួរផ្សេងៗរបស់អ្នកប្រើប្រាស់។

វិធីសាស្ត្រផ្សាយវីដេអូនេះអាចជួយពង្រីកឥទ្ធិពលរបស់អង្គការសុខភាពពិភពលោកក្នុងចំណោមយុវវ័យនិងក្មេងជំទង់បានល្អជាងមុន ដោយហេតុថាកាលពី ២-៣ សប្ដាហ៍មុន បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានបង្ហោះវីដេអូរបស់ខ្លួនលើកដំបូងដោយផ្តល់បានណែនាំពីវិធីដើម្បីជៀសវាងការឆ្លងមេរោគនៅលើកម្មវិធី TikTok។ ចាប់ពីពេលនោះមក​ WHO មានអ្នកតាមដានជិតកន្លះលាននាក់នៅលើ TikTok និងបានបង្ហោះវីដេអូខ្លីចំនួន ១១ ដែលទាក់ទាញការ Like សរុបចំនួន ៣ លាន។

យោងតាមក្រុមហ៊ុនវិភាគ Sensor Tower បានឱ្យដឹងថា TikTok គឺជាកម្មវិធីមួយដែលត្រូវបានទាញយកអ្នកប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោកក្នុងរយៈពេលពីរខែកន្លងមកនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា បណ្ណាល័យព័ត៌មានដែលអង្គការសុខភាពពិភពលោកផ្តល់ជូនអ្នកប្រើប្រាស់ជាធនធានដ៏មានតម្លៃសម្រាប់សហគមន៍ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវព័ត៌មានជំនួយនិងព័ត៌មានវេជ្ជសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវីរុស។

ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការរាតត្បាតនៃវីរុសកូរ៉ូណា អង្គការសុខភាពពិភពលោកក៏បានសហការជាមួយក្រុមហ៊ុនអ៊ីនធឺណេតយក្សទូទាំងពិភពលោករួមមាន Facebook ,Twitter  និងកម្មវិធីផ្សេងទៀតនៅក្នុងប្រទេសចិនដូចជា Weibo, Tencent, ByteDance, TikTok,  និង Bilibili ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត៕

ចុចអាន៖ ​៣ ហេតុផលធំៗធ្វើឲ្យអ៊ីតាលីមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងកូរ៉េខាងត្បូងខ្លាំង

ចុចអាន៖ Facebook,​ Microsoft និង Google ព្រួត​ដៃគ្នាប្រយុទ្ធ​ប្រឆាំងព័ត៌មាន​មិន​ពិត​អំពីវីរុស​កូវីដ១៩

ប្រែសម្រួល៖ សន្យា