ហេតុអ្វី​ក៏​មនុស្ស​ប្រុស​វ័យក្មេងខ្លះ​លង់​ស្រលាញ់​មនុស្ស​ស្រី​អាយុ​បង?
BREAKING NEWS
Search

ហេតុអ្វី​ក៏​មនុស្ស​ប្រុស​វ័យក្មេងខ្លះ​លង់​ស្រលាញ់​មនុស្ស​ស្រី​អាយុ​បង?

ស្ត្រី​រឹងមាំ​ ឯករាជ្ យ​និង​ជោគជ័យ អាច​មាន​ទំនាក់ទំនង​ជាមួយ​បុរស​គ្រប​វ័យ​ ប៉ុន្តែ​សម្រាប់​ហេតុផល​ខ្លះ​ នាង​បែរ​ជា​ទាក់ទាញ​ដោយ​បុរស​វ័យក្មេង​ទៅវិញ។  វា​លែង​ជា​រឿង​ចម្លែក​​ ព្រោះ​រឿង​នេះ​មិនមែន​នាង​តែ​ម្នាក់ឯង​ឡើយ បច្ចុប្បន្ន​នេះ​វា​​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ដោយសារ​នាង​មាន​ចំណុច​ពិសេស​ជាច្រើន​ ដែល​មនុស្យ​ស្រី​វ័យ​ក្មេង​មិន​មាន។

១. មាន​បទ​ពិសោធន៍​ច្រើន​ដែល​បុរស​វ័យក្មេង​ចង់​រៀន​ពី​នាង

ហេតុផល​ធំ​បំផុត​ដែល​ធ្វើ​ឱ្យ​បុរស​វ័យ​ក្មេង​ចូលចិត្ត​មនុស្ស​ស្រី​អាយុ​បង គឺ​បទពិសោធន៍​ជីវិត​របស់​នាង។ នាង​ឆ្លាត​និង​ពូកែ​ ហើយ​ស៊ូទ្រាំ​នឹង​ស្ថានភាព​លំបាក​ក្នុង​ជីវិត។ នាង​ធ្លាប់​ឆ្លង​កាត់​វា​ពេញ​មួយ​ជីវិត​ ហើយ​បុរស​ក្មេង​ជាង​នាង​​ មាន​អារម្មណ៍​ថា​នាង​មាន​អ្វី​ជា​ច្រើន​ ដែល​គេ​ត្រូវ​រៀន​ពី​នាង។

មួយ​ទៀត​ នាង​អាច​មាន​សមត្ថភាព​មើល​ឃើញ​បុរស​វ័យក្មេង ​តាម​របៀប​មួយ​ដែល​ពួកគេ​ មិន​អាច​មើល​ឃើញ​ខ្លួនឯង។

២. នាង​តែង​មាន​ទស្សនៈ​ថ្មីៗ​ផ្ទាល់ខ្លួន

មាន​អ្វី​ជា​ច្រើន​ដែល​បុរស​វ័យ​ក្មេង​ចង់​រៀន​ពី​ស្ត្រី​វ័យ​អាយុ​បង​ ​ព្រោះ​នាង​តែង​មាន​ទស្សនៈ​ថ្មីៗ​ដែលគេ​មិន​ធ្លាប់​បាន​លឺ​ ឬ​ដឹង​ពី​នរណា​ម្នាក់។ នាង​នឹង​ជួយ​បុរស​នោះ​ យល់​ពី​អារម្មណ៍​របស់​គេ​កាន់​តែ​ស៊ីជម្រៅ។ ពួកគេ​មិន​ចាំ​បាច់​លេង​ល្បែង​ចិត្ត ​ឬ​ធ្វើការ​ស្មាន​ចិត្ត​នាង។ គ្រាន់​តែ​និយាយ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ទៅ​នាង ​នាង​នឹង​ដឹង​ពី​អារម្មណ៍​នោះ​មិនខាន។

៣. ​មាន​ទំនុក​ចិត្ត​និង​រឹងមាំ​ឯករាជ្យ

មនុស្ស​ស្រី​វ័យ​ក្មេង​ភាគច្រើន​ចូលចិត្ត​ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ និង​ស្រលាញ់​គេ​ច្រើន​ៗ។ ប៉ុន្តែ​មនុស្ស​ស្រី​អាយុ​ច្រើន​ បាន​ឆ្លង​កាត់​ដំណាក់កាល​នោះ​រួច​ហើយ។ បទពិសោធន៍​ជីវិត​បាន​ផ្ដល់​ឱ្យ​នាង​នូវ​គំនិត​ប្រសើរ​ជាង​មុន ​ថា​តើ​នាង​ជា​នរណា ​ហើយ​អ្វី ​ដែល​សំខាន់​ពិត ​នៅ​ក្នុង​ជីវិត​របស់​នាង។

នាង​មិន​ខ្វល់​អ្នក​ណា​និយាយ​អ្វី​ សំខាន់​នាង​មាន​ទំនុក​ចិត្ត​និង​រឹងមាំ ឯករាជ្យ​ចំពោះ​ខ្លួន​នាង​ មិនបាច់​អ្នក​ណា​មក​បារម្ភ​ពី​នាង។

៤. មាន​ភាព​ចាស់ទុំ​ខាង​ផ្លូវ​អារម្មណ៍

មនុស្ស​វ័យក្មេង​ពោរពេញ​ទៅ​ដោយ​ថាមពល​នៃ​អារម្មណ៍ ពេល​មាន​បញ្ហា​គឺ​មិន​អាច​គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ។ ប៉ុន្តែ​មនុស្ស​ស្ត្រី​អាយុ​ច្រើន​ ទោះ​ខាងក្រៅ​នាង​លេង​សើច​ច្រើន​ ដូច​ស្ត្រី​វ័យក្មេង​ក៏ដោយ ​តែ​ពេល​​មាន​បញ្ហា ​នាង​អាច​គ្រប់គ្រង​អារម្មណ៍​របស់​នាង​បាន ​ដោយ​មិន​ចាំ​បាច់​បង្ហាញ​ប្រាប់​គេ​ថា ​នាង​កំពុង​តែ​ខឹង​ឬ​មាន​បញ្ហា។ ព្រោះ​នាង​បាន​រៀន​នឹង​ឆ្លង​កាត់​អារម្មណ៍​ធ្លាក់​ចុះ ​ភាព​ឈឺចាប់​វេទនា ​រហូត​ស៊ាំនឹង​អារម្មណ៍​ទាំង​នោះ​រួច​ទៅ​ហើយ។

៥. ចូលចិត្ត​គាំទ្រ​ផ្នែក​អារម្មណ៍​របស់​ដៃគូ​និង​ដឹង​ពី​អ្វី​ដែល​ដៃគូ​មាន

បុរស​ខ្លះ​ចូលចិត្ត​គុណធម៌​ដែល​ស្ត្រី​វ័យ​ចំណាស់​មាន ​នឹង​អាច​ផ្ដល់​នូវ​ការ​គាំទ្រ​ខាង​ផ្លូវចិត្ត​និង​អារម្មណ៍​ ដែល​ស្ត្រី​វ័យក្មេង​មិន​អាច​ធ្វើ​បាន។ អ្វី​ដែល​ទាក់ទាញ​របស់​បុរស​​ស្ត្រី​ចំណាស់​តាំងពី​ដំបូង​ គឺ​ការ​ផ្ដោត​អារម្មណ៍​របស់​នាង។ នាង​មាន​គំនិត​រឹងមាំ ​អំពី​អ្វី​ដែល​នាង​ចង់​បាន​និង​ផ្ដោត​ថាមពល​ ដើម្បី​ឈាន​ដល់​គោលដៅ​ធំៗ ។ ខណៈ​ពេល​ដែល​ស្ត្រី​វ័យ​ក្មេង កំពុង​ស្វែង​រក​ពិភពលោក​​ តាម​រយៈ​ទំនាក់ទំនង​ក្នុង​រឿង​ល្ខោន​ដ្រាម៉ា តែ​ស្ត្រី​អាយុច្រើន ​ផ្ដោត​សំខាន់​លើ​ការ​កែលំអ​ជីវិត​ផ្ទាល់ខ្លួន ​និង​ជីវិត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។

៦. រសជាតិ​ជីវិត​នាង​ចម្រុះ​គ្នា

បុរស​ខ្លះ​ចូលចិត្ត​អារម្មណ៍​ស្ងប់ស្ងាត់ ​ដែល​ស្ត្រី​អាយុបងមាន ព្រោះ​នាង​មាន​ចំណង់​ចំណូល​ចិត្ត​ស្ងប់ស្ងាត់ ​ដូចជា​ការ​ធ្វើ​សួនច្បារ ​ធ្វើ​សិប្បកម្ម​ និង​ការ​គូរ​គំនូរ​ ឬ​ចំណាយ​ពេល​យប់​របស់​នាង​​​ នៅ​កន្លែង​ណា​មួយ ​ដែលសក្ដិ​សម​នឹង​វ័យ​របស់​នាង៕

ចុចអាន៖៤ ជំហាន​ងាយៗ ​ដើម្បី​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន​និង​ផ្លូវចិត្ត​ធូរ​ស្រាល

ចុចអាន៖សញ្ញា​ដែល​បង្ហាញ​ថា​ ​មិត្ត​ប្រុស​​កំពុងតែ​បោកប្រាស់អ្នក

ប្រែសម្រួល៖ សាង ស្រីល័ក្ខ