ព័ត៍មានទាន់​ហេតុការណ៏
Search

មូលហេតុ​វៀតណាម​ត្រូវ​ការ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៦

ប្រទេស​វៀត​ណាម​បាន​គាំទ្រ​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ចំនួន ៥​រួចមក​ហើយ​ និងទី ៦កំពុង​តែ​ត្រៀម​បើក​ដំណើរ​ការ​។ ​នោះ​ក៏​ដោយ​សារ​តែ​​ប្រជាជន​​វណ្ណៈ​កណ្តាល​​មានកំណើន​តម្រូវការធ្វើ​ដំណើរ​ក្រៅ​ប្រទេស​កាន់តែច្រើន។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​បានប៉ាន់​ស្មាន​ថាចរាចរណ៍​អ្នកដំណើរ​តាម​អាកាស​នឹងកើនឡើងដល់ ១៣១ លាន​នាក់​នៅឆ្នាំ ២០២០ ​បន្ទាប់​ពី​កំណើន​​ជាមធ្យម ១៦% កាលពីឆ្នាំមុននិងឆ្នាំនេះ។ នៅឆ្នាំ ២០៣០ អាជ្ញាធរ​រំពឹង​ថា​នឹង​មាន​ការធ្វើដំណើរតាម​អាកាស​ស៊ីវិល​កើនឡើងដល់ ២៨០ លាន​ជើងហោះ​ហើរក្នុងមួយឆ្នាំ​។ កត្តា​មួយ​ដែល​ធ្វើឲ្យ​មានការ​កើនឡើងនេះ​គឺការ​ធ្វើ​ដំណើរ​ស្វែង​រកអាជីវកម្ម​ដោយ​មានការ​កើនឡើង​ពីអ្នក​វិនិ​យោគ​បរ​ទេស​នៅក្នុងផលិត​កម្ម​មួយ​ដែល​មាន​តម្លៃទាប​ហើយតម្រូវឱ្យ​មាន​ការធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​រោង​ចក្រនិងការ​ផ្គត់​ផ្គង់ដើម្បី​ធ្វើ​សន្និសិទ​ជាមួយ​និយោជិក​ដែល​អាច​ផ្សព្វផ្សាយ​ចេញ​ពី​ទីក្រុង​ហាណូយ​ដល់​ទី​ក្រុងតូក្យូ​។ ​

បន្ថែម​ពីនេះ ​ភ្ញៀវ​ទេសចរវៀតណាម ​អាច​ធ្វើ​ដំណើរ​រហូត​បាន​ដល់ទៅ១០ប្រទេស​នៅ​អាស៊ី​អា​គ្នេយ៍​ដោយ​មិន​ចាំ​បាច់​ប្រើទិដ្ឋាកា។ ​កំណត់​ត្រាស្រាវជ្រាវ​កាលពី​ឆ្នាំមុន​របស់​លោក Dezan Shira ​បាន​និយាយ​ថា​កាលពី​ឆ្នាំមុន​ទេសចរ​ក្នុង​ប្រទេស​បាន​ឈាន​ដល់​ចំនួនភ្ញៀវ​ទេសចរ ១៥,៥ លាន​នាក់​ដែល​កើន​ឡើង​ប្រ​មាណ​ ២០ភាគរយ ​ច្រើន​ជាង​កាល​ពីឆ្នាំ ២០១៧ ។ ​លោក Rajiv Biswas​ ​ប្រធាន​សេដ្ឋ​កិច្ច​​ស្រាវ​ជ្រាវ​នៅ​ក្នុង​​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​IHS Markit ​បាន​មាន​ប្រសាសន៍​ថា «​វា​ជា​ការរួម​បញ្ចូល​គ្នា​រវាង​អាជីវកម្ម​និង​ទេសចរណ៍​ ដែល​នេះ​ជា​ការ​ធ្វើឲ្យ​ប្រ​ទេស​​វៀតណាម​មាន​ភាព​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​»។ អ្នកធ្វើ​ដំណើរ​ជនជាតិវៀត​ណាមបាន​លើកទឹកចិត្ត​ឲ្យធ្វើដំណើរ​ដោយមានការ​បន្ទាបតម្លៃសំបុត្រ​ហោះហើរ​ជូន​ជា​ពិសេស។ អ្នកដំណើរ​ដែលមានអារម្មណ៍​រីករាយនឹងហោះហើរជាគ្រួសាររបស់ពួកគេ​ព្រមទាំងពន្យល់​ពីមូល​ហេតុដែលយន្​តហោះច្រើនតែមានពេញ។ ហើយសារព័ត៌មានក្នុងស្រុក VnExpress​ International បាន​និយាយ​ថា នៅឆ្នាំ២០៣០ ក្រុមអ្នកប្រឹក្សាយោបល់បូស្តុនព្យាករណ៍​ថា ជនជាតិវៀតណាម ១៦% នឹងមាន​ទ្រព្យសម្បត្តិស្តុកស្តម្ភបើប្រៀបធៀបទៅនឹង ៥% ក្នុងឆ្នាំ ២០១៨ ​។

អ្នកទំនាក់ទំនង​ផ្នែកវិនិយោគិន​និយាយថាឥឡូវនេះ​ក្រុមហ៊ុន​ Vingroup ដែលមាន​មូលដ្ឋាននៅទីក្រុង​ហូ​ជី​មិញ​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ចាប់តាំងពី​ស្មាត​ហ្វូន​រហូតដល់​បង្កើតសាកលវិទ្យាល័យផ្ទាល់ខ្លួន​។ ​ពួកគេកំពុង​បំពេញ​ផែន​ការ​បើកដំណើរការក្រុមហ៊ុន Vinpearl Air គាត់និយាយថាក្រុមហ៊ុន​ធំនឹងបើកសាលានៅខែនេះ​ដើម្បី​បណ្តុះ​បណ្តាល​អ្នកបើក​យន្តហោះ​និងខាងផ្នែកមេកានិក ហើយក្រុមហ៊ុនអាកាសចរណ៍​គ្រោង​នឹងហោះហើរ​នៅឆ្នាំ​ក្រោយនេះ។ ក្រុមហ៊ុនដែល​មានភាគហ៊ុន​ចំនួន ១៤,១ ពាន់លាន​ដុល្លារនឹងត្រូវបាន​កាន់កាប់ដោយ​អ្នកមាន​បំផុតរបស់​ប្រទេសវៀតណាម​គឺលោក Nhat Vuong Pham ៕

ប្រែសម្រួល៖ មួង ពិសី