BREAKING NEWS
Search

លោក​ជំទាវ​ម៉ែន សំអន​ ៖​ ស្ដ្រី​គឺជា​ត្បូង​ពេជ្រ​ ដែល​មាន​តម្លៃ បំផុត​ និង​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​ខ្វះ​មិនបាន​

​ភ្នំពេញ ៖ ជាការ​ពិតណាស់​នៅ​សម័យ​តេ​ជោ​សែន​នេះ​ ស្ត្រី​គឺជា​ត្បូង​ពេជ្រ​ដែលមាន​តម្លៃ បំផុត​និង​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​ខ្វះ​មិន​បានទេ ដែល​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​លើក​កម្ពស់​ស្ដ្រី​គឺជា​នារីរតនៈ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​ជា​ប្រធាន​សមាគម​​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​​ទូទាំងប្រទេស​បាន​ថ្លែង​បញ្ជាក់​បែប នេះ ខណៈ​អធិបតីភាព​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​សាខា​សមាគម​​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​​ក្រសួង​ព័ត៌មាន​នា​រាត្រី​ថ្ងៃទី​១៤ ​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​សូរិយា​រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត នូវ នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រ​ធាន គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​អង្គការ​ចាត់តាំង​របស់​ខ្មែរ​ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង ទាំង​ខាង​នយោបាយ ទាំង​យោធា និង​បង្កើត​បាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ចាប់តាំង​ពី​ចុងឆ្នាំ ១៩៩៨​មក ដែល​នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​មិនអាច​បំភ្លៃ​បាន។ សម្តេច​ក៏បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្ដិភាព​ឆ្ពោះទៅរក​ការ​អភិវ​ឌ្ឍ ដើម្បី​បម្រើប្រជាជន កសាង និង​ការពារ​ប្រទេស​ដោយ​ធានាបាន នូវ​កំ​ណើន សេដ្ឋកិច្ច និង​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ ដោយបាន ពង្រីក បាន នូវ ភាពអំណោយ​ផល​ដល់​ការ អភិវឌ្ឍ​​សេដ្ឋកិច្ច សង្គម និង​រក្សា ខ្ជាប់ នូវ បាវចនា កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ ដែល​បាន ផ្តល់ ទំនុកចិត្ត ពី អ្នក​វិនិយោគិន​ក្នុងប្រទេស និង​ពី​ក្រៅប្រទេស ក្នុងការ បណ្តាក់ទុន នៅ កម្ពុជា កាន់ តែ​ច្រើន​ឡើងលើ​គ្រប់​វិស័យ ព្រមទាំង​បាន​ជំរុញ​ឲ្យ​មាន ការ​កើន ឡើង នូវ ការ ប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ជាពិសេស អ្វី​ដែល ជា​ការពិត​មិនអាច​ប្រកែក​បាន គឺ «​មរតក​តេ​ជោ​» គឺជា​សន្តិភាព ការ​បង្រួប​ប​ង្រួម ជាតិ និង​ការកសាង​សេដ្ឋកិច្ច​ចេញពី​ភាព​ខ្ទេចខ្ទាំ​នៃ​ភ្លើង សង្គ្រាម​ដែល​បានមកពី​ការធ្វើ​ពលិកម្ម និង​ការប្រឹងប្រែង​របស់​សម្ដេច​តេ​ជោ រួមជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស ប្រជាជន កម្ពុជា​ដទៃទៀត និង​រួមជាមួយ​ប្រជាពលរដ្ឋ​ផងដែរ​។​

រាជរដ្ឋាភិបាល ក៏បាន​បន្ត​ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម តាមរយៈ ការពង្រឹង និង​អភិវឌ្ឍ​​ជំនួយ​សង្គម និង​ប្រព័ន្ធ សន្តិសុខ​សង្គម​ឲ្យ​កាន់​តែមាន​វិសាលភាព និង​ប្រសិទ្ធភាព ពង្រឹង​សន្តិសុខ​ស្បៀង និង អាហារូបត្ថម្ភ ដើម្បី​ធានា​ការលើកកម្ពស់​សុខុមាល​ភាព សាមគ្គីភាព​សង្គម និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ជា​អតិបរមា។ ខិតខំ​រក្សា​សន្តិសុខ ការងារ របស់​កម្មករ និយោជិត ពង្រឹង​គោលនយោបាយ​ជួយ​ប្រជាកសិករ ដើម្បី​រក្សា ស្ថិរភាព​ថ្លៃទំនិញ​ចាំបាច់​នានា សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ការបន្ត​ពង្រីក​វិសាលភាព គ្របដណ្តប់ នៃ​បណ្តាញអគ្គីសនី​ជនបទ និង​ការសិក្សា​លទ្ធភាព​បន្ត កាត់បន្ថយ​ថ្លៃ អគ្គិសនី ថ្លៃ​ទឹកស្អាត​សម្រាប់​ជីវភាព​ប្រជាជន​ទូទៅ ព្រមទាំង​ការពិចារណា ដាក់ ចេញ នូវ​គោលនយោបាយ​ផ្សេងៗ​ទៀត សំដៅ​កសាង​មូលដ្ឋាន​គ្រឹះ​ចាំបាច់ ដើម្បី​ប្រែ ក្លាយ កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា ប្រទេស មាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

កាល​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ អរគុណ​សន្តិភាព ក្នុង​ថ្ងៃ​នៃ​ទិវា​ក្តី​ស្រឡាញ់ រួច​បាន​បន្តដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​ស្វាគមន៍ និង​ផ្តល់​ក្តី​ស្រឡាញ់​អស់ពី​បេះដូង​ជូន​ដល់​បងប្អូន​ចម្រុះ​ជាតិ​សាសន៍​ជាង ២​ពាន់​នាក់ នៅលើ​នាវា​ទេសចរណ៍​វេស​ធឺ​ដាម របស់​សហរដ្ឋអាមេរិក ខណៈដែល​ប្រទេស និង​កោះ​ចំនួន ៦ មិនបាន​ស្វាគមន៍​ឲ្យ​ចុះចត តែ​ពេលនេះ​បាន​ចុះចត​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ទទួលបាន​នូវ​ការស្វាគមន៍ ដោយ​ក្តី​រាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និង​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ពីស​ម្តេច​តេ​ជោ។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ធ្វើឲ្យ​ស្ដ្រី​ជាច្រើន​ទទួលរង​ទុក្ខ​ផ្នែក​ផ្លូវចិត្ត និង​បាត់បង់​តម្លៃ​របស់ខ្លួន។ លើសពីនេះ ស្ដ្រី​ខ្លះ​នៅតែ​ជួបប្រទះ ការប្រើ​អំពើហិង្សា និង​ការរំលោភ​ពី​សំណាក់​បុរស​មួយចំនួន​ផង​។​បុរស​ខ្លះ​យល់ថា​ការងារ​ដែល​ស្ដ្រី​ជា​ភរិយា​របស់ខ្លួន​ធ្វើ​នៅផ្ទះ​ជា​ការងារ​កំប៉ិកកំប៉ុក មិនមាន​តម្លៃ​ស្មើនឹង​អ្វីដែល​ខ្លួន​រកបាន​នៅ​ខាងក្រៅ​ផ្ទះ​ឡើយ​។​

លោក ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ​កន្លងមក​ថ្មីៗ​នេះ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រឹក្សាជាតិ កម្ពុជា​ដើម្បី​ស្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​បង្កើត ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ដើម្បី​បំពេញ​បន្ថែម​ការងារ​ផ្លូវ ច្បាប់ ក្នុង​គោលបំណង​ជួយ​ស្ដ្រី និង​ក្មេងស្រី​ក្រីក្រ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ឲ្យ​ទទួល​បាន​នូវ​យុត្តិធម៌​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព។ ដូច​ច្នេះ​ជារួម ការអនុវត្ត​យុទ្ធសាស្ដ្រ និង​គោលនយោបាយ របស់​រាជ​រដ្ឋាភិបាល​ពិតជា​បាន​ជំរុញ​ឱ្យ​ស្ថានភាព ជីវភាព ឋានៈ និង តួនាទី​របស់​ស្ដ្រី​មាន​ភាព​កាន់តែ​ប្រសើរឡើង​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ៕ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114