អាថ៌កំបាំងនៃភាពជាស្ត្រី ដែលបុរសដកចិត្តមិនរួច
BREAKING NEWS
Search

អាថ៌កំបាំងនៃភាពជាស្ត្រី ដែលបុរសដកចិត្តមិនរួច

ពេលខ្លះយើងឆ្ងល់ថា ម្តេចនារីរូបមិនស្អាត​ហើយរាងមិនស្រលូន មិនស មិនមាន​មុខ V Shape បែរជាមានសុភមង្គលជាងនារីស្គមស្តើង​រាងGold ស្លៀកពាក់អាឡេហ្គិនទៅវិញ?

ព្រោះពេលខ្លះ មនុស្សដែលគិតគូតែសម្បកក្រៅ មិនសាងផ្នែកខាងក្នុងបេះដូង បានជា​មិនស្គាល់​សុភមង្គលពេញមួយជីវិតខ្លួន។

សុភមង្គលបានមកពីសកម្មភាពផ្ទាល់ខ្លួនរបស់មនុស្សស្រីម្នាក់ៗហើយ​ខាងក្រោមនេះជាវិធីខ្លះដែលស្ត្រីឆ្លាតៗ និយមធ្វើ ដើម្បីទទួលបានសុភមង្គល និងការពេញចិត្តក្នុងជីវិត​រស់នៅ៖

១ បង្កើតគោលបំណងក្នុងជីវិតជាក់លាក់
ជាញឹកញយយើងចាប់បានការងាររបស់យើងរាល់ថ្ងៃ ហើយទាំងនោះជាហេតុផលដែលជំរុញឱ្យយើងរស់។ មនុស្ស​ត្រូវ​ធ្វើការ មិនអាចគេងដល់ម៉ោង​១១ទើបក្រោក​ហើយ​ឆ្លុះកញ្ចក់រង់ចាំមនុស្សប្រុសមកផ្តល់សុភមង្គលឱ្យនោះទេ។ គួរក្លាយជាមនុស្សស្រីមានតម្លៃម្នាក់ ដែលរវល់ខ្លាំងជាងការ​ទៅដើរតត្រុកតាមដានមនុស្សប្រុស។ មនុស្សស្រីពេញដោយសុភមង្គល​ គេគ្មានពេលដើរតាមនុស្សប្រុសទេ។ ការងារប្រចាំថ្ងៃនិងសមិទ្ធិផលរបស់គេ ក៏មិនចាញ់មនុស្សប្រុសដែរ។
២ ប្រកួតប្រជែងនឹង​ខ្លួនឯង
ការប្រកួតប្រជែងខ្លួនឯង គឺជាវិធីមួយដើម្បីបង្កើនភាពស៊ិចស៊ី។ កុំជឿគេថា មនុស្ស​ស្រីរឹងមាំអភ័ព្វស្នេហ៍ មិនពិតទេ ព្រោះពេលខ្លះពួកគេអាចរស់ដោយមិនបាច់មានមនុស្សប្រុសផង ឬមានក៏បានមិនមាន​ក៏មិនអី។ ឥឡូវមនុស្ស​ប្រុសតែងប្រជែងគ្នា ស្វែងរកមនុស្សស្រីប្រភេទនេះ មកឈរក្បែរគេក្នុងសង្គម។ ត្រូវដឹងថា មនុស្សប្រុសពេលខ្លះទន់ខ្សោយបំផុតក្នុងឧបសគ្គជីវិត គេត្រុវការមនុស្ស​ស្រីម្នាក់រឹងមាំមកឆ្លងកាត់ជាមួយគ្នា ពុំមែនកូនក្មេងស្អាតម្នាក់ ដែលដួលរេលជាមួយគេទេ។ តណ្ហា ខុសពីជីវភាពគ្រួសារ។

ចុចអាន សុបិនឃើញគ្រែស្អាតមួយជាប្រផ្នូលនៃសុភមង្គលក្នុងជីវិត

៣ អភិវឌ្ឍរង្វង់សង្គម(បណ្តាញទំនាក់ទំនង)
ការមានបណ្តាញសង្គមរឹងមាំ គឺជាគន្លឹះងាយស្រួលក្នុងការធ្វើអ្វីៗច្រើនទៀតមិនថាអាជីពការរកស៊ី។ កុំរៀបការហើយកាលណា ​ទាត់មិត្តចោល ​ឬសំងំ​ក្នុងផ្ទះ ដើរតាមតែប្តី មនុស្សជាច្រើន​បានខូចសុភមង្គលព្រោះការគិតថា​គ្រួសារ​១០០ភាគរយក្រោយរៀបការ។ ស្រមៃមើលពេលប្តីកំពុងទៅប្រជុំ ឬទៅសិក្ខាសាលានៅបរទេស យើងគ្មានការធ្វើ​ ហើយដើរតាម​តត្រុកពីក្រោយទាំងគ្មានភារកិច្ច ចំណែកស្រី្តផ្សេងគេទៅ ព្រោះមានភារកិច្ចមានតួនាទី មាន​កៅអីមួយ​រង់ចាំពួក។ ត្រូវបង្ហាញថា​អ្ នកក៏មាន​កៅអីរបស់អ្នក ដែលចាំបាច់ត្រូវទៅ ​ទុកឱ្យប្តីប្រចណ្ឌខ្លះ  កុំអោយថ្ងៃណាមួយគេគិតថា ក្រៅពីគេ​ ជីវិត​យើងគ្មានអ្វីទាំងអស់។ មនុស្ស​ខ្លះមិនថាស្រីប្រុស​និងអស់តម្លៃពេលដែលរៀបការហើយ​ ចោលអាជីពទាំងស្រុងទៅចាប់យក ការដើរបណ្តើរគ្នា​ត្រសងជាមួយប្តីឬប្រពន្ធ បោះបង់រង្វង់សង្គមនិងបណ្តាញ​របស់ខ្លួន មិនដែលបែកគ្នាមួយជំហានសោះ​ បានអីទៅ​ញំាកាហ្វេជាមួយមិត្តភក្តិ? ជជែកគ្នារឿងសង្គមការរងារ អី្វកើត​? ហើយ​អ្នកណាចង់ជជែកជាមួយយើង ​បើមួយជំហានណាក៏ឃើញ ប្រពន្ធដើរតាមស្អិត?
៤ ស្មោះត្រង់នឹងប្តី

ភាពស្មោះត្រង់ ពិបាករកណាស់់ពិតមែន។ ​បុរសណាម្នាក់ដែលមានសំណាងបានភរិយា​ស្រលាញ់ស្មោះលើញាតិទាំងសងខាង បានសុខនឹងគ្នា គេខ្លាចបំផុត​ពេលបាត់បង់នាង ព្រោះនារីដែលគិតគូរគេ និងគ្រួសារខាងគេ កម្ររកបំផុតក្នុងលោកនេះ។ សង្គមខ្មែរយើង​ដេលមានទំនោរទៅរកខាងម្តាយ បើម្តាយនិយាយមិនល្អអំពីញាតិខាងឳពុក​ក៏គង់កូនៗចៅក្រោយមក មិនចូលចិត្ត​ញាតិខាងប្តីដូចគ្នា​។ ដូច្នេះ​ការរើសមនុស្ស​ស្រីមកជាម្តាយ​កូនៗខ្លួន ជារឿងស្ត្រេសមួយសម្រាប់មនុស្សប្រុស។ មនុស្សជាច្រើន​លែងលះភរិយា​ស្រស់ស្អាតរបស់ខ្លួន ព្រោះនៅនឹងគ្នាមិនកើត ដោយសារ​រឿងតឹងទ្រូងអស់​ទាំងនេះ។

តើបងប្អូននារីមាន​ប៉ុន្មានចំណុចដែរ?

ហាណា

ចុចអាន ៥ជំហានដើម្បីរក្សាបុរសល្អម្នាក់ក្នុងជីវិត

ចុចអាន កុំប្រើបួនឃ្លានេះ ទៅកាន់មនុស្ស​ស្រី