សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត
BREAKING NEWS
Search

សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត

វិថីជីវិតមនុស្សគ្រប់រូប ចៀសមិនផុតពីការប្រទះនូវរឿងរ៉ាវសប្បាយ កើតទុក្ខ បរាជ័យ និងជោគជ័យឡូកឡំគ្នាឡើយ។ គ្រាន់តែពេលខ្លះពួកគេនៅតែព្យាយាមបន្តដំណើរទៅមុខ ដើម្បីសម្រេចបំណង ដ់ម្បីបង្កើតសុភមង្គលសម្រាប់ខ្លួនឯង។

ក្នុងនោះដែរ ដើម្បីជាការលើកកម្លាំងចិត្តបន្ថែម KPT Plus បានស្រង់ប្រយោគពីបុគ្គលល្បីៗក្នុងលោក ដែលយើងអាចយកទៅពិចារណានិងអនុវត្តបានក្នុងដំណើរជីវិតខ្លួន។

១. សម្ដីលើកទឹកចិត្ត

Warren Buffett “អ្នកត្រូវតែធ្វើរឿងត្រឹមត្រូវមួយចំនួនប៉ុណ្ណោះ រហូតដល់អ្នកមិនធ្វើរឿងខុសច្រើនក្នុងជីវិត” ។

Louisa May Alcott “អ្នកដែលជឿជាក់ ជាមនុស្សខ្លាំង រីឯអ្នកដែលសង្ស័យ ជាមនុស្សកំសោយ។ ជំនឿដ៏ខ្លាំងក្លា តែងនាំមុខទង្វើដែលអស្ចារ្យជានិច្ច” ។

Walt Disney “រាល់ទុក្ខលំបាក បញ្ហា និងឧបសគ្គដែលខ្ញុំមានទាំងប៉ុន្មាន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលដែលវាកើតឡើង ប៉ុន្តែភាពខកបំណងអាចជារឿងល្អបំផុតសម្រាប់អ្នកលើលោកនេះ” ។

Abdul Kalam “ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្ម អ្នកត្រូវតែបូជាចិត្តចំពោះគោលដៅរបស់អ្នក” ។

Winston Churchill “មនុស្សទុទិដ្ឋិនិយមមើលឃើញក្តីលំបាកនៅគ្រប់ឱកាស រីឯអ្នកសុទិដ្ឋិនិយមមើលឃើញឱកាសគ្រប់កិច្ចការលំបាក” ។

២. ភាពច្នៃប្រឌិត

Thomas Edison “អ្នកត្រូវការភាពស្រមើរស្រមៃ និងរបស់ដែលគេមិនត្រូវការ ដើម្បីច្នៃប្រឌិត” ។

J.K. Rowling “មានអ្នកខ្លះមិនចង់ស្រមើរស្រមៃទាល់តែសោះ។ ពួកគេមិនចង់ធ្វើអ្វីឱ្យហួសពីព្រំដែនរបស់ពួកគេទេ ហើយក៏មិនចង់មានអារម្មណ៍ខ្វាយខ្វល់ដូចជា ចង់មានជីវិតរស់នៅភពផ្សេងនោះទេ” ។

Jeff Bezos “ដើម្បីចាកចេញពីពិភពដ៏ចង្អៀត អ្នកត្រូវបង្កើតផ្លូវមួយឱ្យខ្លួនឯង” ។

Alfred Hitchcock “មានគំនិត គឺមានអ្វីៗទាំងអស់” ។

Richard Branson “ការបង្កើតការគិតដោយទេពកោសល្យល្អបំផុត គឺជាល្បែងផ្លាស់ប្តូរមនុស្សមិនធម្មតា” ។

Warren Buffett “ចូរប្រុងប្រយ័ត្ននៅពេលគ្រប់គ្នាមានភាពលោភលន់ តែត្រូវលោភលន់នៅពេលដែលខ្លួនភ័យខ្លាច” ។

គ្មាននរណាមិនធ្លាប់កើតទុក្ខ មិនធ្លាប់យំ មិនធ្លាប់ដួល និងមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែពួកគេចេះជូតទឹកភ្នែកខ្លួនឯង និងចេះក្រោកឈរបន្តទៅមុខជានិច្ច។ យើងក៏ដូចគ្នាដែរ យើងអាចលើកទឹកចិត្តខ្លួនឯងបាន ទោះស្ថិតក្នងកាលៈទេសៈដ៏លំបាកក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៥ វិធីជំរុញទឹកចិត្តខ្លួនឯង កុំរង់ចាំ​ដល់អ្នកដទៃមកជួយគាំទ្រ

ចុចអាន៖  សម្រង់សម្តីអត្ថន័យ​នៃ​សុភមង្គល​អាន​ហើយ​ធូរចិត្ត​ច្រើន