BREAKING NEWS
Search

ពលករ​ខ្មែរ​ម្នាក់​ នៅ​​កូរ៉េ​ខាងត្បូង​ ត្រូវឃាតក​សម្លាប់​

ពលករខ្មែរ​ម្នាក់​ធ្វើ​ការងារ​នៅប្រទេសកូរ៉េខាងត្បូង​ ត្រូវ​ពលករ​ដូចគ្នា​ធ្វើ​ឃាត កាល​ពីថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២០ ខណៈករណីនេះ​សង្ស័យ​លើ​រឿង​គំនុំ។ ជនរងគ្រោះមាន​​ឈ្មោះ ស៊ុ អួញ អាយុ ៣០ ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅខេត្តព្រះសីហនុ និង​បានស្លាប់​ដោយកាប់​នឹង​កាំបិត ហើយ​ជន​ដៃដល់​ដែលគេ​ស្គាល់​ឈ្មោះ បូរ៉េត ក៏ត្រូវ​បាន​សមត្ថកិច្ច​កូរ៉េខាងត្បូង​​ចាប់​ខ្លួន​​បាន​ហើយ។

ស្ថាន​ទូត​ខ្មែរប្រចាំ​នៅ​​ប្រទេសកូរ៉េខាងត្បូង មាន​​ការសោក​ស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិ្តនៃសព៕

អត្ថបទ៖ ជលសា