BREAKING NEWS
Search

កូវីដបានឆ្លងដល់ ១២ លានករណី ស្លាប់ជាង ៥៤៧.០០០ នាក់ជុំវិញពិភពលោក

គ្រាន់តែនៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងមេរោគកូវីដមាន​ផ្លូវការដល់ទៅជាង៣លាននាក់ទៅហើយ ខណៈទូទាំងពិភពលោកកើនដល់ ១២ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជាង ៥៤៧.០០០ នាក់។

យោងតាមគេហទំព័រទិន្នន័យពិភពលោក Worldometer បានអោយដឹងថា កំណត់ត្រានៃករណីឆ្លងថ្មីជាង ៦០.០០០ នាក់នៅអាមេរិក ត្រូវបានគេ​រកឃើញ​កាលពីថ្ងៃអង្គារម្សិលម្ង៉ៃ ដែល​ប្រការនេះបានជំរុញឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសមានចំនួនលើសពី ៣ លាននាក់។ អ្នកវិភាគចាត់ទុកថា វីរុសនេះបានប៉ះពាល់ដល់ប្រជាជនអាមេរិកម្នាក់ក្នុងចំណោម ១០០ នាក់។ អ្នកស្លាប់ដោយសារជំងឺនេះវិញ មានសរុបប្រមាណ ១៣៤.០០០ នាក់ហើយ។

ទោះបីជាចំនួនកើនឡើងយ៉ាងឆាប់រហ័សក៏ដោយក៏លោកប្រធានាធិបតីដូណាល់ត្រាំបានទទូចថា សហរដ្ឋអាមេរិក “ស្ថិតក្នុងស្ថានភាពល្អ” ។

លោក Trump ទើបតែបានអនុវត្តិជាផ្លូវការនូវការដកខ្លួនសហរដ្ឋអាមេរិកពីអង្គការសុខភាពពិភពលោកWHO ដើម្បីបង្អាក់ប្រភពមូលនិធិកំពូលរបស់ខ្លួន ជុំវិញការឆ្លើយតបចំពោវីរុសកូវីដនេះ។

 

ដោយ សុភា

AFP

អត្ថបទពាក់ព័ន្ធ

អ្នកស្លាប់ថែមម្នាក់ទៀតដោយកូវីដ ឯអន្តេវាសិកដ្ឋានកម្មករនៅសឹង្ហបុរី

អាមេរិកចាប់ផ្តើមដកខ្លួនជាផ្លូវការចេញពី who


TAG