BREAKING NEWS
Search

គិលានុបដ្ឋាក​នៅ​អ៊ូហាន​ ជោគជ័យ​លើ​ការ​ព្យាបាល​អ្នកជំងឺ​ តែ​វិល​មក​ផ្ទះ​វិញ​កូនលែង​ចំណាំ​មុខ​

គិលានុបដ្ឋាក​ម្នាក់​ដែល​បម្រើការ​រយៈពេល ២ ខែ​នៅ​ទី​ក្រុង អ៊ូហាន ដែល​ជា​ចំណុចកណ្ដាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ Covid-19 នៅ​ប្រទេស​ចិន​ ទី​បំផុត​បាន​ត្រលប់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​កូនស្រី​អាយុ ៣ ឆ្នាំ​របស់​គាត់​ លែង​ស្គាល់​គាត់​ទៅ​ហើយ។

សារព័ត៌មាន Oriental Daily បាន​រាយការណ៍​ថា បុរស​អាយុ ៣៩ ឆ្នាំ​រូប​នេះ​មាន​ឈ្មោះ Wang Benxue បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​ទី​ក្រុង អ៊ូហាន កាល​ពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ​ ដោយ​មាន​សក់​ខ្មៅ ​ប៉ុន្តែ​ពេល​គាត់​វិល​​ត្រឡប់​មក​វិញ​បែរ​ជា​មាន​សក់​ពណ៌​ស​ទៅ​វិញ។

ពេល​មក​ដល់​ផ្ទះ​នៅ​ Guizhou នៅ​ថ្ងៃ​ទី ១ ខែ​មេសា​ គាត់​បាន​ស្រែក​ហៅ​ឈ្មោះ​កូន​ស្រី​គាត់​ តែ​នាង​បាន​សួរ​មក​គាត់​វិញ​ថា ” តើ​អ្នក​ជា​នរណា “?

កូនស្រី​គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​នាទី​ ដើម្បី​សម្លឹង​មើល​ថា ​បុរស​សក់​ពណ៌ស​នោះ​គឺ​ជា​ឪពុក​របស់​នាង ​មុន​ពេល​រត់​ទៅ​ឱប​គាត់ ​និង​ទាញ​សក់​របស់​គាត់​យ៉ាង​ខ្លាំង។

លោក Wang បាន​សារភាព​ថា គាត់​ខូចចិត្ត​បន្តិច​ដែរ​ ពេល​កូនស្រី​មិន​ស្គាល់​លោក។  គាត់​បាន​និយាយ​ថា​ ភាព​តានតឹង​ពី​ការ​ថែទាំ​អ្នកជំងឺ Covid-19 បណ្ដាល​ឲ្យ​សក់​របស់​គាត់​ប្រែ​ជា​ស​ក្នុង​រយៈពេល​តែ ២ ខែ​ប៉ុណ្ណោះ។  ហើយ​គាត់​បាន​បម្រើការ​នៅ​មន្ទីរពេទ្យ Jianghan Fangchang និង​ទទួល​ខុស​ត្រូវ​មើលថែ​អ្នក​ជំងឺ ២១ នាក់៕

ចុចអាន៖មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង

ចុចអាន៖ប្រធានាធិបតី​ប្រេស៊ីល​​បណ្ដេញ​រដ្ឋមន្ត្រី​សុខាភិបាល​​ចេញ​ពី​តំណែង ​​​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​កាន់​តែ​ផ្ទុះ​ឡើង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖asiaone