BREAKING NEWS
Search

ការប្រកួតសំខាន់ត្រូវផ្អាកនៅចិនដោយសារមេរោគ កូរ៉ូណា​

ការប្រកួត CFA Super Cup ត្រូវលើកពេលទៅខែកុម្ភៈ ដោយសារមេរោគ ផ្លូវដង្ហើមសាហាវ កូរ៉ូណា ផ្ទុះឡើងនាពេលនេះ។ តែមិនទាន់កំណត់ពេលច្បាស់លាស់ឡើយ។  ការប្រកួតនេះរវាងក្រុមជើងឯកលីគចិន Guangzhou Evergrande និងជើងឯក CFA Cup ក្រុម Shanghai Shenhua។

ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិនបានកើនឡើងដល់ ៥៤នាក់ ដោយអាជ្ញាធរក្នុងខេត្តហ៊ូប៉ី ដែលជាខេត្តរងគ្រោះខ្លាំង បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ថាមានអ្នកស្លាប់ ១៣ នាក់និងករណីឆ្លងថ្មី ៣២៣នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។

អត្ថបទ៖ sportrefresh