BREAKING NEWS
Search

​រងើកព័ត៌មាន​ ស្តីពីសង្គ្រាមលោកលើកទី ៣ ចេញផ្កាភ្លើងពិតកម្រិតណា?

ភ្នំពេញ/ បទអត្ថាធិប្បាយរបស់ សាយ ពេជ្រ/ KPTplus

ម៉ោង៩និង៣៦នាទីយប់  ថ្ងៃ​ទី៧​ ខែមករា ​ឆ្នាំ​២០២០

បច្ចុប្បន្នភាព​ ខ្លា​កំពុង​សង្គ្រប់​ម្រឹគ

មនុស្ស​រាប់ពាន់លាននាក់ នៅទូទំាង​ពិភពលោក​ កំពុងនិយាយអំពី​សង្គ្រាម​លោកលើកទី៣ ខណៈពេល​ដែលអធិបតេយ្យភាពរបស់អ៊ីរ៉ង់ ​​ត្រូវ​បាន​ធ្វើឱ្យបោក​រំជួយ និងរួម​តូច ​​ក្រោម​ការរែងកញ្ជើ​លេង​ល្បែង​បង្ហូរ​ឈាម នៃមហាអំណាចបិតាប្រជាធិបតេយ្យ​​ សហរដ្ឋអាមេរិក។

ចំនួនប្រជាជនរបស់ប្រទេសនេះ ស្មើត្រឹម​មួយភាគបួននៃអាមេរិក ចំណែក​សេដ្ឋកិច្ចទៀតសោត តិចជាង​ ២ ភាគរយនៃ​GDPរបស់ដៃគូ ដែលកំពុងសង្គ្រប់ខ្លួន​យ៉ាង​សាហាវ​។

អាវុធដ៏ហួសសម័យ របស់អ៊ីរ៉ង់​រឹតតែ​គឺមិនត្រូវគ្នាទៅទៀត សម្រាប់មកប្រឈម​ ជា​មួយ​បិតា​មាត់ល្អ ដែលពេញដោយ​កម្លាំងយោធាដ៏មានឥទ្ធិពលបំផុត ធ្លាប់អង្រួន​ពិភពលោកឱ្យបាក់ធ្មុង​។

សំណួរ​សំខាន់​ដែល​គ្មាន​អ្នកឆ្លើយ​ត្រូវ ហេតុអ្វីអាមេរិក​បែរជា​ពេលនេះ​ម៉ោងនេះ​មកប៉ះអ៊ីរ៉ង់?

ជាច្រើនទសវត្សមកហើយ ប្រទេសទំាង​ទ្វេ​ មិនដែល​មានជំហានល្អថ្មី​ណាមួយ​នៃ​ទំនាក់ទំនងការទូតទាល់តែសោះ ។

និយាយពីអាមរិក បិតាប្រជាធិបតេយ្យ !

នៅក្រោយ​កេរ្តិ៍ដំណែល នៃសង្គ្រាមលោកលើកទី ២ លើទឹកដីប្រទេសវៀតណាម នៅអាហ្វហ្គានីស្ថាន នៅលីប៊ី និងការដួលរលំនៅមជ្ឈឹមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ាក់ ហើយ​ចុងក្រោយ នៅស៊ីរីដែលលេចចេញនូវមហា​សោកនាដកម្ម ពលរដ្ឋឥស្លាមរាប់លាននាក់ បាត់បង់អាជីព ផ្ទះសម្បែង សមាជិក​គ្រួសារ ហើយ​ភៀសខ្លួនដូចទឹកជំនន់ រស់នៅក្នុងស្ថានភាពដូចសត្វធាតុ​។

ឱកាសនោះ បានបណ្តោយ​ឱ្យ​រុស្ស៊ី និងប្រទេសទួរគី ឆ្លៀត​បង្កើនអំណាច ក៏ដូចជា​ឥទ្ធិពលរបស់ពួកគេ ខណៈ អ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត ក៏​ធ្វើជាត្រីងៀតប្រជែងសមុទ្រប្រេងយក​ភាពលេចធ្លោ ក្នុងភ្នក់ភ្លើង​ដែលបង្ករ​ការអត់ឃ្លានយ៉ាង​អនោច នៅយេម៉ែន។

ចំណែក​កាលពី​ពេលដែល អូសាម៉ាប៊ីនឡាដិន បានរៀបចំការវាយប្រហារអាគារពាណិជ្ជកម្ម នា​ថ្ងៃទី ១១ ខែកញ្ញា លើសហរដ្ឋអាមេរិក ម្នាក់់ៗក៏គិតអំពីសង្គ្រាម​លោកលើកទី​បីនេះដែរ តែវាបានអូស​បន្លាយ​ រហូត​ដល់​មួយទសវត្សរ៍មកនេះ។  ​ការសម្លាប់លោក Qassem Soleimani ដែលជាទី​គោរពបូជាបំផុត​នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើតមានឡើងហើយ​វា​ជា​រឿ៉ង​ដ៏​ធំ ជាងការសម្លាប់ អូសាម៉ា ប៊ីនឡាដិន និង មេដឹកនាំ IS គឺ Abu Bakhar al-Baghdadi ច្រើន​ដងទៅទៀត បើធៀបគ្នា​។

លោក Qassem Soleimani បានព្យាយាម កាត់គ្រោះ​ថ្នាក់ ធ្វើដំណើរមកដល់ទីក្រុងបាកដាដ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ាក់ បានច្រានចោលការតែងតាំងបេក្ខជនគាំទ្រអ៊ីរ៉ង់ សម្រាប់តំណែង​នាយករដ្ឋមន្ត្រី។

ពីជំនាន់ លោកបារ៉ាក់អូបាម៉ាដែលបាន ចាកចេញជាមួយសំណល់នៃ​បញ្ហា​រដ្ឋឥស្លាម ភ្នក់​ភ្លើង​នៅប្រទេសស៊ីរី  ប្រទេសរុស្ស៊ីគ្រហឹមដាក់អ៊ុយក្រែន និង​ជម្លោះនៅដែនសមុទ្រចិនព្រមទំាង កូរ៉េអាវុធនុយក្លេអ៊ែរនៅប្រទេសសមមិត្តគីម។ មិនបានប៉ុន្មាន​ កុំឱ្យ​ស្ងាត់ពេក លោក​ត្រាំបាន​ប្រើហេតុផល​ការពារសង្គ្រាម​ទៅ​ផ្តាច់សង្ខា វីរបុរសជាតិអ៊ីរ៉ង់ ដែល​នាំមក​វិញ នូវ ការ​គំរាមដ៏​រំជួលពិភពលោក។

ឆ្អឹង​ខ្នងនៃ​មូលហេតុគឺៈ អាមរិកខ្លាច​អ៊ីរ៉ង់​ជាងសត្រូវណាៗទំាងអស់​

សារព័ត៌មាន​អន្តរជាតិ​បាន​រក្សា​ក្រសែភ្នែក នៅលើការវិវត្តរ៍ ថ្មីៗ​នៃ​សង្គ្រាម​រវាង អ៊ីរ៉ង់និង​អាមេរិកនេះ បន្ទាប់ពី ព្រឹត្តិការណ៍​បង្ហូរឈាម​បានផ្ទុះឡើងកក្រើកមេឃ សល់នូវ​ពាក្យពន្លយ​«សងសឹក»។

ហេតុការណ៍នេះ​កើតមាន​ ក្រោយមិនយូរប៉ុន្មាន​នៃ​ ប្រតិកម្មគួរឱ្យ​កត់សម្គាល់នៃ​ អតីតមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោកស្រី​ Hillary Mann Leverett ដែល​បានប្រាប់អាល់ចាហ្សេរ៉ា Aljazeera កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកមិនអើពើនឹងសហភាពសូវៀត ដែលមានអាវុធនុយក្លេអ៊ែរនៃសង្គ្រាមត្រជាក់ ក៏​ដូចជា​ព្យុះ​គំរាមកំហែងសេដ្ឋកិច្ច​របស់គុម្មុយនីស្ត​ចិនទេ ។

ប៉ុន្តែតាម​អ្នកវិភាគ​នយោបាយ​ធំៗ​របស់ពិភពលោក បើមើលឱ្យកាន់តែច្បាស់មែនទែនពេលនេះ អាមេរិក​ហាក់ចាត់ទុក​អ៊ីរ៉ង់ ថា​គួរឱ្យខ្លាចជាង​វៀតកុង​របស់ហូជីមិញ ឬពួកតាលីបង់ ពួកអាល់កៃដា និង​ឧទ្ទាម​រដ្ឋអ៊ីស្លាមណាទំាង​អស់​។

រដ្ឋាភិបាល​​ក្រុង​តេហេរ៉ង់ ត្រូវបាន​គេមើលឃើញ អំពី​មានមូលដ្ឋាន​យោធាដ៏ធំរួម ជាមួយ​កម្មវិធីនុយក្លេអ៊ែរដ៏​មានសក្តានុពល ពិសេស​ខាងភូមិសាស្ត្រនៃ​​មជ្ឈឹមបូព៌ាដែល​ជាប់ព្រំដែន Strait of Hormuz ចំណុចប្រសព្វមួយដ៏សំខាន់បំផុតរបស់ពិភពលោក ហើយវាក៏​ជាប្រភព​ធនធានដ៏សំបូរបែបផង។

ប្រទេសឥស្លាមដ៏មានឥទ្ធិពលបំផុតលើពិភពលោកមួយនេះ បានប្រឆាំងនឹងសង្គ្រាម ព្រមទំាង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចាប់តាំងពីខ្លួន​ដណ្តើមអំណាចបាន​ក្នុងបដិវត្តឆ្នាំ ១៩៧៩ ។

កងទ័ពអាមេរិកនាំមុខដោយ ឧត្តមសេនីយ៍ Mark Milley បាននិយាយថា លិខិតបែកធ្លាយគឺជាឯកសារពង្រាង ដែលមានពាក្យមិនសូវល្អ មានន័យថា មានតែការបង្កើនចលនានៃកម្លាំងប៉ុណ្ណោះ។ AP

ការប្រមើលមើលញាក់សាច់ តើសង្គ្រាម​លោកលើកទី៣ គ្រាន់តែ​ជាសុបិនម្តងម្កាល?

សោកនាដកម្ម ខែមករានេះ បានបញ្ចេញ​ឱ្យដឹងដោយចេតនា ​នូវ​ការ​កំណត់ទិសដៅធំ​បង្អស់របស់មហាអំណាច​ឋអាមេរិក សម្រាប់​យុទ្ធ​សាស្ត្រមេ ​នា​ឆ្នាំ ២០២០ក៏ជាឆ្នាំដែល​នឹង​ត្រូវ​បោះឆ្នោតរើសប្រធានាធិបតីនៅអាមេរិក​​ដែរ​។

ចុះតើ សង្គ្រាមលោកកើតឡើងទេ​?

ចុះបើ​ខ្ញុំនិយាយ​ថា​លើកនេះ​ប្រហែលជាយើ់ងត្រូវរំងាប់ចិត្ត​ ប្រឈម ហើយ​រៀនសូត្រពីវាពិតៗ​ មិនមែន​ក្នុងសៀវភៅអាន​ ឬគ្រាន់តែ​ស្តាប់គ្រូនិយាយ?

មិត្ត​អ្នកអាន​ខឹង ឬភ័យ ឬប្រមាថ?

អូខេ! ខ្ញុំមិនទាន់និយាយ​អំពី សង្គ្រាមដែលគេ​កំពុង​លេង​នៅក្នុងលំហអ៊ិនធឺរណែត លួចយកអាថ៌កំបាំងយោធាពីគ្នាទៅវិញទៅមកនោះផង និយាយ​ត្រឹម​សង្គ្រាម​ទ័ពគឺ ពួកមហាអំណាច​កំពុង​តម្រង់ចុងកាណុង ​ដោយមាន​ទិសដៅច្បាស់លាស់ទៅ​ហើយ។ ចំណែក​យើង មិនថាកម្ពុជា​ សូម្បី​សមាគមប្រជាជាតិ​អាស៊ីភាគអាគ្នេយ៍ អាស៊ានទំាង​មូល ក៏មិនទាន់​អាចមានលទ្ធភាពឯណា ​ទៅគ្រប់គ្រង​លើបញ្ហា​នេះ​បានដែរ។

ហេតុអ្វី?
សារព័ត៌មាន​ vox.com បានបរិយាយព្រឹកមិញនេះហើយ​ថា សង្គ្រាមអាមេរិក និង អ៊ីរ៉ង់លើកនេះ មាន​សក្តានុពលធំ ក្នុង​ការអាចក្លាយជាជម្លោះដ៏អាក្រក់បំផុត មិនធ្លាប់មាន ​នៅក្នុងប្រវត្តិឬអាចថា បរិយាកាសនយោបាយពិភពលោកទំាងមូល ។

ការសម្លាប់លោក ​Qassem Soleimani បាននាំក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ខិតទៅជិតនឹងគំនូសប្រកាស​អាសន្ន មិនថា បរិយាកាស​ផលប្រយោជន៍ពាណិជ្ជកម្មអាមេរិកនៅមជ្ឈឹមបូព៌ា ក្រុមសម្ព័ន្ធមិត្តអាមេរិក ឬសូម្បីតែកងទ័ព និងអ្នកការទូតអាមេរិកបានចាកចេញបន្តបន្ទាប់​។

ការជាប់គាំង​រវាង​ចំណង​នៃ​ ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ក្រោយ​ការ​​ដាក់ទណ្ឌកម្មកំទេចសេដ្ឋកិច្ចរបស់កំពូលរដ្ឋឥស្លាម​មួយនេះ​ កាន់តែមានសភាពធ្ងន់ធ្ងរឡើង ក្នុងសប្តាហ៍ដំបូងនៃ​ឆ្នាំ២០២០ ។

ទោះបីជា​ប្រធានាធិបតីដូណាល់ត្រាំ តែង​បាននិយាយថា លោកចូលចិត្ត“ សន្តិភាព”  ប៉ុន្តែនៅពេលដែលថ្នាក់ដឹកនាំអ៊ីរ៉ង់បានស្បថថានឹង​សងសឹក  ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់រូហានី បានសរសេរតាមបណ្តាញសង្គមកាលពីព្រឹកថ្ងៃសុក្រមុនថា “ ប្រទេសអ៊ីរ៉ង់ដ៏អស្ចារ្យនឹងសងសឹកចំពោះឧក្រិដ្ឋកម្មដ៏សាហាវនេះ” ។

មាន​តែបន្តតាមដានជានជានិច្ចជាមួយកម្ពុជាថ្មី! ​