BREAKING NEWS
Search

“រាជវាំង​យ៉ានស៊ី” វគ្គថ្មីបញ្ចេញ Trailer ក្ដៅៗ ត្រៀម​ចាក់​នៅ Netflix ក្រោយ​ទូរទស្សន៍​ចិន​ហាម​ឃាត់

ភាពយន្តភាគ​ចិន​រឿង “Yanxi Palace: Princess Adventures”  ដែលជា​ភាគ​បន្ត​ពីភាពយន្តភាគដ៏ល្បីល្បាញ “Story of Yanxi Palace” កាលពីឆ្នាំ ២០១៨ បានបញ្ចេញ Trailer ផ្លូវការលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញនេះ។

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ខាងមុខនេះ “Yanxi Palace” វគ្គ “Princess Adventures” នឹងធ្វើការចាក់បញ្ចាំងលើកដំបូង នៅលើសេវា Netflix។  ភាពយន្តនេះនិយាយពី ដំណើរផ្សងព្រេងរបស់ព្រះនាង Shaohua ដែលជាបុត្រីរបស់ព្រះចៅអធិរាជ Qianlong និង Wei Yingluo ដែលត្រូវបានគេភ្នាល់ជាមួយព្រះអង្គម្ចាស់ម៉ុងហ្គោលី។ ខណៈពេលដែលព្រះនាងព្យាយាមស្វែងយល់ពីអារម្មណ៍របស់នាងចំពោះ Fuk’anggan ព្រះនាងមួយអង្គទៀតរៀបគម្រោងបំបែកបំបាក់ទ្រង់ ដើម្បីឲ្យព្រះអង្គម្ចាស់បានរៀបអភិសេកជាមួយនាងជំនួសព្រះនាង Shaohua ។

 

“Princess Adventures” នឹងបង្ហាញពីការវិលត្រឡប់របស់ Wu Jinyan។  នៅក្នុងឈុតខ្លី Wu Jinyan លេចមុខជាតួម្តាយ Shaohua ដែលបញ្ចុះបញ្ចូលកូនស្រីឱ្យរៀបការជាមួយព្រះនាងម៉ុងហ្គោលីដើម្បីជាប្រយោជន៍ដល់អាណាចក្រ។

Rain Wang ដើរតួជាព្រះនាង Shaohua ,Wang Yizhe ដើរតួជា Fuk’anggan, Wang Yuwei ដើរតួជាព្រះអង្គម្ចាស់ម៉ុងហ្គោលី Lhawang Dorji និង Xu Xiaonuo ដើរតួជាព្រះអង្គម្ចាស់ Siwan។

គួររំឭកថា Yanxi Palace បានបំបែកកំណត់ត្រា​មានអ្នកទស្សនាច្រើន​បំផុត កាលខែកក្កដា ឆ្នាំ២០១៨ ដោយអំឡុងពេល​ចាកផ្សាយខ្សែភាពយន្ដ​ដែលមានសរុប ៧០ភាគ​នេះ មានចំនួនទស្សនា ១៥ពាន់លានដង និងជាភាពយន្តភាគដែលគេស្វែងរកលើ Googled ច្រើនបំផុតក្នុងឆ្នាំ២០១៨។ ខ្សែភាពយន្ដនេះ​ត្រូវបានចាក់ផ្សាយ​នៅលើទីផ្សារចំនួន ៧០ នៅទូទំាង ពិភពលោក​ក្នុងនោះមាន សិង្ហបុរី ហុងកុង ម៉ាកាវ ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ថៃ និងវៀតណាម​ជាដើម ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចាក់ផ្សាយនៅទូរទស្សន៍​ចិន​ឡើយក្រោម​មូលហេតុ​ប៉ះពាល់​ដល់​សង្គម។

តោះ! ទៅទស្សនា Trailer វគ្គថ្មីទាំងអស់គ្នា!

 

ប្រែសម្រួល៖ សន្យា