អីយ៉ា!ស្ទីលរបស់ Yaya កំពុងតែល្បីហើយ សូម្បីតែ Bella ក៏ធ្វើតាមដែរ

ចាប់តាំងពី Yaya បានបង្ហោះរូបភាព ក្នុងស្ទាយ៍ឈរថតជាមួយដើមឈើ ឬរុក្ខជាតិផ្សេងៗជារឿយៗកំឡុងពេលនៅផ្ទះគេចពីកូវីដ គេឃើញមានតារាល្បីៗជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង រហូតបាននាំគ្នាថតរូបធ្វើត្រាប់តាមកាយវិការរបស់នាងជាច្រើនគ្នា។

ក្នុងចំណោមតារាជាច្រើន ក៏មានតួឯកស្រីល្បីឈ្មោះ រួមទ្រនុំជាមួយគ្នានាង Bella Ranee មួយរូបផងដែរ។ ឃើញស្ទាយ៍ឈថតជូតស្លឹកឈើរបស់ Yaya ដូចទំនងពេក ទើបថ្មីៗនេះ Bella បានសាកល្បងធ្វើតាម ប៉ុន្តែមានអី កាយវិការចេញមកបែរជាមិនដូចការគិត គឺ Bella ធ្វើមិនដូច Yaya ទេ។

Add Story រូបថតចំនួន២ន្លឹកនៅលើអ៊ីនស្តាក្រាមរបស់ខ្លួន Bella បាននិយាយបែបលេងសើចថា «ហេតុអ្វីបានជាមិនស្រស់ស្អាតដូច Yaya»។ យ៉ាងណាមិញ ទោះបីជារូបថតនេះខុសពីការរំពឹងទុក តែកាយវិការរបស់ Bella ក៏បានធ្វើឲ្យហ្វេនៗជាច្រើនអាចសើចតាមនាងបាន ហើយបើមើលចុះមើលឡើង ស្ទាយ៍របស់ Yaya និង Bella គឺម្យ៉ាងម្នាក់ទេ សុទ្ធតែស្រស់ស្អាតដូចគ្នា។

ចុចអាន៖អីហ្នឹង? Mark បញ្ចេញសាច់ដុំមាំ Mew មើលឡើងភ្លឹក !

ចុចអាន៖ខួបកំណើតឆ្នាំនេះ Esther ញញឹមមុខរីកដូចគ្រាប់ជី ព្រោះបានកាដូគាប់ចិត្តពី Ken សង្សារសំណព្វចិត្ត

អត្ថបទផ្ដល់ដោយ៖poraman