ថ្មធម្មជាតិ​ ៦០០០ឆ្នាំ lapis lazuli នាំសំណាង យសសក្តិ និងការគោរពស្រលាញ់

នៅពេលដែលអ្នកណាម្នាក់ពាក់ត្បូងថ្ម lapis lazuli ថាមពលទាក់ទាញសំណាងត្រូវបានបំផុសឡើងមក មិនថាគំនិតគិតអំពីអ្វី ថាមពលចង់ធ្វើអ្វី ភាពអវិជ្ជមានបម្រុងកើតឡើងមកដោយប្រការ​ណាក្តី បានក្លាយជា ការគិតបែបវិជ្ជមាន និងប្រកបដោយការស្មារតីស្ថាបនាខ្ពស់។ ត្បូងនេះ​ សក្តិ​សមនឹងបុគ្គលណា ដែល​​មានយសក្តិ មានបរិវាហែរហម​ គប្បីទិញថ្មនេះ យកមកប្រើ ឬទុកជាទ្រព្យក្បែរខ្លួន។

ត្បូង​ថ្មធម្មជាតិ lapis lazuli ឡាពីសឡាហ្សូលីផ្តល់នូវគុណសម្បត្តិ​ នៃសីលធម៌ដែលជះឥទ្ធិពល​ដល់បុគ្គលិកលក្ខណៈនៃមនុស្សកំពុងស្ថិតក្នុងអំណាច។ ឥទ្ធិពល​លើចក្រា​របស់ត្បូងនេះ  រំលើកទឹកចិត្តឱ្យម្ចាស់វា មានការច្នៃប្រឌិត មាន​គំនិត​សន្តោសមេត្តា មាន​ភាពអត់ធ្មត់ខ្ពស់លើសមនុស្សធម្មតា ដែលអាចកាន់ការធំបានសម្រេច​សឹងគ្រប់រឿង។
Lapis Lazuli គឺជាផ្នែកមួយនៃថ្មធម្មជាតិប្រភេទកម្រ ដែលត្រូវបានគេប្រើច្រើនបំផុតចាប់តាំងពីប្រវត្តិសាស្រ្តរបស់មនុស្ស​កកើតដំបូង។ ស្តេចជាច្រើន​នៅអឺរ៉ុបមានថ្មនេះ ​ជាអល្លង្ការក្នុងទិវាអភិសេកគ្រងរាជ ព្រោះគេជឿថា​ជាថាមពលនៃអំណាច ទសពិតរាជធម៌ និង ការបង្ករបរិវា​រាប់ម៉ឺនសែន។

ល្បាយពណ៌ខៀវជ្រៅរបស់វា រហូតដល់ពេលនេះ នៅតែជានិមិត្តរូបនៃរាជវង្សនិងកិត្តិយស ជាតំណាង​ឱ្យសេនាធំ​នៃព្រះ តំណាងឱ្យអំណាចនៃវិញ្ញាណដែលពេញ​ដោយ​ចក្ខុវិស័យលើសពីមនុស្ស​ធម្មតា។

វាក៏ជានិមិត្តរូបនៃការនាំ​មកថាមពល ប្រាជ្ញានិងសេចក្តីល្អបរិសុទ្ធ​ក្នុងផ្នត់គំនិតអ្នកដែលពាក់វា (មនុស្ស​គិតអាក្រក ព្យាបាទអ្នកដទៃ មិនអាច​ប្រើត្បូងនេះបានឡើយ)។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីគុណភាពរបស់LaPis យើង​អាចធ្វើជាចិញ្ចៀនឬខ្សែដៃពាក់ជាប់ខ្លួនបាន។
Lapis lazuli មិនមែនជាថ្មដែលមានតំលៃថ្លៃពេកនោះទេ ប៉ុន្តែវា​កម្រមាន។ ប្រភេទ​ដែលមិនមាន​បង្កប់សសៃមាសក៏អាចលក់ក្នុងតម្លៃប្រមាណជា ២០ដុល្លារក្នុងមួយការ៉ាត់ រីឯឡាពីសដែលមានជាតិខ្សែមាសច្រើន អាចឡើងដល់ ១០០-១៥០ ដុល្លារ ក្នុងមួយ​ហ្គារ៉ាត់។


ការលាងសំអាតវា យើងអាចធ្វើបានដោយប្រើ ទឹកក្តៅឧណ្ឌ ៗ ។ គេមិនគួរដាក់ត្បូងLapis lazuli ក្នុងម៉ាស៊ីនជ្រលក់គីមីឬគ្រឿងអលង្ការទេហើយការពារពីសារធាតុអាសុីតអោយបាន។ បើយើងរកជាងធ្វើ ត្រូវប្រាប់គេឱ្យច្បាស់។
Lapis Lazuli បច្ចុប្បន្ន រកបានដោយកម្រដោយសារវាដុខមកតិចជាងត្បូងពេជ្រ។
ឡាពីសដែល​មានពណ៌ខៀវស្រងាត់ ផ្ទុកសារធាតុរ៉ែធម្មជាតិ និង​ចែកចាយពណ៌ខៀវខុសៗពីគ្នា​ច្រើនសណ្ឋានក្នុងដុំ​តែមួយ ចាត់ថាជារបស់ពិត។
កាល៦០០០ឆ្នាំមុន ប្រភពដើមនៃ​ Lapis lazuli ត្រូវបានគេរកឃើញនៅក្នុងតំបន់ថ្មកំបោរ នាជ្រលងដងទន្លេ Kokcha នៃខេត្ត Badakhshan ភាគឥសានប្រទេសអាហ្វហ្គានីស្ថាន។

ចម្រើន តារា

តក់ស្លុត!វិទ្យាសាស្ត្ររកឃើញ​ ការឡើងកម្តៅផែនដីធ្វើឱ្យប្រទេសអ្នកមាន​កាន់តែមាន ចំណែក​ក្ររឹតតែក្រ

ប្រយ័ត្នប្រយែង! ឯកាយូរពេក ក៏អាចបង្កបញ្ហាច្រើនមុខដែរ