BREAKING NEWS
Search

សុបិនផ្កា​ពណ៌លឿងប្រផ្នូលអំពីការពីកែលម្អជោគវាសនាដោយ ព្រលឹង​វិញាណ​ដែលយើងគោរពបូជា

ផ្កា​ពណ៌លឿងនៅក្នុងសុបិន ប្រផ្នូលអំពីការខិតខំដើម្បីកែលម្អជោគវាសនា​អ្នកដោយ ព្រលឹង​វិញាណ​ដែលយើងគោរពបូជា ​ហើយក៏បង្ហាញផងដែរថា យើងនឹងបានទទួល​ជោគជ័យនៅក្នុងអាជីវកម្មឆាប់ៗនេះ ដោយសារតែប្រសិទ្ធភាពខ្ពស់នៃ​គំនិតផ្តួចផ្តើមនិងវិន័យខ្លួនឯងផ្ទាល់​។

ប្រសិនបើអ្នកសុបិនអំពីពណ៌ទឹកកូ្រច ពណ៌ពន្លឺថ្ងៃ អ្នកអាចយកឈ្នះលើការមើលងាយពីអ្នកដទៃ។

នៅក្នុងចំណោមប្រជាជាតិបូព៌ា គេតែង​ចាត់ទុកថា ពណ៌លឿងពណ៌នៃទ្រព្យសម្បត្តិ។

គុម្ពោតឬឧទ្យានពណ៌លឿងស្គុះស្គាយក្រអូបឈ្ងុយឈ្ងប់នៅក្នុងសុបិនគឺជានិមិត្តរូបនៃការជួបមនុស្សណាម្នាក់ដែលអ្នកបានចែកផ្លូវគ្នាជាយូរមកហើយ។ ការមើលឃើញផ្កាជាច្រើននៅលើសួនមានន័យថា អ្នកកំពុងទាក់ទាញមនុស្សនេះ។ ការរីកដុះដាលនៃផ្កាតំណាងឱ្យអារម្មណ៍ដ៏ជ្រាលជ្រៅដែលមិនផ្តាច់គ្នា​សោះ សូម្បីតែក្នុងអំឡុងពេលបែកគ្នាក៏ដោយ។

សុបិនឃើញផ្កាពណ៌លឿងនៅឥណ្ឌាននិងនេប៉ាល់វិញតំណាង​ថា ការលំបាករបស់យើងចប់ហើយ យើងនឹង​ទទួលបានជីវភាពថ្មីដែលល្អខ្លាំង​។

ប្រសិនបើយល់សប្តិថា កំពុងដើរជាមួយផ្កាលឿងអម​សងខាងឬនៅក្នុងដៃរជាសញ្ញាអំណោយផលធំ មួយ​ដែលមកបញ្ជាក់ច្បាស់ៗថា ស៊េរីនៃសំណាងអាក្រក់បានរំលងទៅអស់ហើយ។

សំណាងល្អនឹងមកជួបអ្នកឆាប់ៗនេះ ដូច្នេះចាប់ផ្តើមជីវិតដែលអ្នកមិនហ៊ានគិតពីមុនមកបាន ហើយ​ ត្រូវប្រាកដថាភាពជោគជ័យជារបស់អ្នក ហើយអ្វីៗនឹងកើតឡើងដោយខ្លួនឯងវាយ៉ាងរលូន។

វាដូចគ្នា​នោះដែរ អ្នកសុបិន​នឹងទទួលបានជោគជ័យនាជីវិតពិត ប្រសិនបើបានឃើញក្រណាត់ពណ៌លឿងនៅក្នុងក្តីសុបិន។

គ្រូឯម

 

ចុចអាន សុបិនឃើញផ្កាក្រហម……

សុបិនឃើញផ្កាក្រហម​តំណាង​ការព្យាបាទតែយើងនឹងឈ្នះ ផ្កាពណ៌ផ្សេងៗ​គឺ