ព័ត៍មានទាន់​ហេតុការណ៏
Search

៩ កន្លែងនៅជុំវិញពិភពលោក សម្រាប់​អ្នក​ស្នេហា​ពណ៌លឿង

តើប្រិយមិត្តជាអ្នកចូលចិត្តពណ៌លឿងមែនទេ? ទីនេះ KPT Plus សូមនាំប្រិយមិត្តដែលជាហ្វេនពណ៌លឿង មកស្គាល់និងទស្សនាទីកន្លែងចំនួន៩ កន្លែងដែលមានពណ៌លឿងស្រស់បំផុតនៅជុំវិញពិភពលោក៖

១. រុក្ខវិថី Ginkgo ក្រុង ​អាសាន ប្រទេស កូរ៉េខាងត្បូង

 

ទីក្រុងអាសានរបស់ប្រទេសកូរ៉េខាងត្បូងល្បីល្បាញខ្លាំងជាមួយនឹងផ្លូវរុក្ខវិថីហ្គីងហ្គោ ដែលប្រែជាម្លប់ពណ៌លឿងរាល់រដូវស្លឹកឈើជ្រុះ។ផ្លូវនេះមានបណ្តោយតាមដងទន្លេហ្គូគីយ៉ូដែលលាតសន្ធឹងចម្ងាយ ២ គីឡូម៉ែត្រ។ ជារៀងរាល់ឆ្នាំវាបញ្ចេញនូវពណ៌មាសនិងកម្រាលព្រំស្លឹកលឿងដល់អ្នកស្រុកនិងអ្នកទេសចរ។

២.​ ផ្លែចេក នៅកំពង់ផែ Coffee Harbour ប្រទេសអូស្រ្តាលី

នៅកំពង់ផែ Coffee Harbour ប្រទេស អូស្រ្តាលី មានផ្លែចេកដ៏ធំមួយមានប្រវែង ១៣ម៉ែត្រ ដែលជានិមិត្តរូបនៃប្រទេសនេះ។ វាបានបើកដំណើរការតាំងពី ឆ្នាំ ១៩៦៥ និងបានទាក់ទាញភ្ញៀវទេសចរជាង១៥ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

៣. ក្រុង Izamal ប្រទេស ម៉ិកស៊ិក

ទីក្រុង អ៊ីហ្សាំម៉ាល ត្រូវបានគេស្គាល់ទូទាំងប្រទេសម៉ិកស៊ិកថាជា“ ទីក្រុងលឿង” ។ វាមានអាយុកាលតាំងពី ១០០០ ឆ្នាំមុនគ.ស ។ ទីក្រុងនេះជាកន្លែងសក្ការៈបូជាឧទ្ទិសដល់ព្រះអាទិទេព Kinich Kakmó។

៣. ក្រុង ហូយអាន ប្រទេស វៀតណាម

ហូយអាន ជាទីក្រុងតែមួយគត់ដែលអាចគេចផុតពីសង្រ្គាមវៀតណាមដោយគ្មានការប៉ះទង្គិច។ ទីក្រុងហូអានត្រូវបានគេស្គាល់ថាជា“ ទីក្រុងលឿង” របស់ប្រទេសវៀតណាមផងដែរ​។ អគារនៅទូទាំងទីក្រុងត្រូវបានលាបពណ៌លឿង និងពណ៌មាស ដែលធ្វើឲ្យទូក្រុងមានពណ៌ភ្លឺចិញ្ចាច។

អ្នកខ្លះនិយាយថាអគារទាំងនោះត្រូវបានលាបពណ៌លឿង ដើម្បីឱ្យវាត្រជាក់ក្នុងកម្ដៅត្រូពិក។ អ្នកខ្លះទៀតនិយាយថា វាដោយសារពណ៌នេះតំណាងឱ្យ“ ឧត្តមភាព” នៅក្នុងវប្បធម៌វៀតណាម។

៥. តំបន់ជនបទ Luoping ប្រទេសចិន

រៀងរាល់រដូវ វាលស្រែនៅជុំវិញជួរថ្មកំបោរនៃថ្មភ្នំល្ពៅក្នុងខេត្តយូណាន នៃប្រទេសចិនត្រូវបានប្រែទៅជាសមុទ្រពណ៌លឿងភ្លឺដូចជាដំណាំដ៏ច្រើនក្រៃលែងនៃផ្ការីក។

៦. វិមាន  ក្រុង Vienna ប្រទេសអូស្រ្តាលី

វិមាន Schönbrunn ចាប់ផ្តើមដំបូងជាផ្ទះសំណាក់ប៉ុណ្ណោះ។  នៅពាក់កណ្តាលសតវត្សរ៍ទី ១៨ វាត្រូវបានគេផ្លាស់ប្តូរទៅជាវិមានដែលមាន ១.៤៤១ បន្ទប់ និងត្រូវបានលាបពណ៌លឿង ដែលព័ទ្ធជុំវិញដោយសួនច្បារដែលមានលក្ខណៈស្រស់ស្អាតបំផុត។

៧. វត្ត  Shwedagon  ក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា

វត្ត Shwedagon នៅទីក្រុងយ៉ាំងហ្គោនត្រូវបានគេនិយាយថា ជាវត្តមានអាយុចាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុកាល ២៥០០ ឆ្នាំ។  ភាពទាក់ទាញបំផុតនៃវត្តដ៏ចំណាស់នេះគឺរូបសំណាកដែលមានកម្ពស់ ១១០ ម៉ែត្រមានពណ៌មាស និងព័ទ្ធជុំវិញដោយពេជ្រចំនួន ៤៥៣១ គ្រាប់ដែលមានទំហំ ៧២ ការ៉ាត់។

៨. តំបន់ Dallol ប្រទេសអេត្យូពី

ដាឡាល គឺជាកន្លែងក្តៅបំផុតនៅលើផែនដី និងជាកន្លែងដែលមានពណ៌លឿងស្អាតបំផុតមួយក្នុងចំណោមពណ៌លឿងស្អាតបំផុតលើលោក។ ភ្នំភ្លើងរាងសាជីមូល នៅវាលខ្សាច់ដាណាក់នៃប្រទេសអេត្យូពី ត្រូវបានបន្សល់ដោយស្ពាន់ធ័រដែលពោរពេញទៅដោយពណ៌លឿងស្រស់។

៩.​វិមាន Jal Mahal ក្រុង Jaipur ប្រទេសឥណ្ឌា

វិមានទឹក Jal Mahal ត្រូវបានសាងសង់ឡើងនៅចំកណ្តាលបឹង នៅសតវត្សរ៍ទី ១៨ ដើម្បីធ្វើជាកន្លែងស្នាក់នៅសម្រាប់បរបាញ់សត្វទាសម្រាប់ពូជពង្សរាជវង្ស។

ការបញ្ចាំងពន្លឺទៅលើវិមាននាពេលយប់នៅកណ្តាលបឹងនេះ ធ្វើឲ្យវាមានទេសភាពស្អាតដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌា៕

 

ប្រែសម្រួល៖ សន្យា