៣ហេតុផល​ដែលអាច​ឲ្យ YG Entertainment​ ស្រង់ប្រជាប្រិយភាពវិញនៅ​ឆ្នាំ ២០២០

២០១៩ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ផលិតកម្ម YG Entertainment ខណៈ​ដែល​ទាំង​តារា និង​ថ្នាក់​ដឹកនាំ​ជួប​រឿង​អាស្រូវ​​ម្នាក់​ហើយ​ម្នាក់​ទៀត។ អ្នក​គាំទ្រ​របស់  K-Pop បាន​ងឿងឆ្ងល់​ថា​តើ​ ​YG​​ អាច “ងើប​ឡើង​វិញ​ដែរ​ទេ” បន្ទាប់ពី​ឆ្លងកាត់​នូវ​រឿង​អាស្រូវ​ដែល​ធ្វើ​ឱ្យ​កក្រើក​ប្រទេស។

អ្នក​ជំនាញ​ឧស្សាហកម្មផ្នែក​កម្សាន្ត​នៅ​កូរ៉េ​ជឿជាក់​ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​នៅ​ឆ្នាំ ២០២០ អ្វីៗ​នឹង​ប្រែ​ទៅ​ជា​រីករាយ​សម្រាប់​ផលិតកម្ម YG ។ អ្នក​ជំនាញឧស្សាហកម្ម ​​​​ធ្លាប់​ចង្អុល​បង្ហាញ​ថា​សមាជិក BIGBANG ទំនង​ជា​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ទី​ភ្នាក់ងារ​នេះ ​នៅ​ពេល​ឈាន​ដល់​ដំណាច់​ឆ្នាំ ២០១៩កន្លងទៅ ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​ថា​ តើ​សមាជិក​ដទៃទៀតនិង​មាន​ប្រតិកម្ម​យ៉ាងណា​ ចំពោះ​កិច្ច​សន្យា​របស់​ពួកគេ​ដែល​ត្រូវ​បញ្ចប់​នោះ​ទេ។ ឥឡូវ​នេះ​អ្នក​ជំនាញ​ជឿជាក់​ថា​ជោគជ័យ​របស់​ទីភ្នាក់ងារ​នេះ​ក្នុង​ការ​បន្ត​កិច្ច​សន្យា​ជាមួយ​តារា​ថ្នាក់​កំពូល​របស់​ខ្លួន​ដូចជា Kang Dong Won  នឹង  Lee Sung Kyung ទំនង​ជា​បាន​ដើរ​តួ​ជា​អ្នក​មាន​ឥទ្ធិពល​ល្អ​ជាងគេ។

ចំណែក​សមាជិក​ដែល​នៅ​សេសសល់​គឺ​មាន G-Dragon, T.O.P,  Taeyang និង Daesung សុទ្ធតែ​បាន​បំពេញ​កាតព្វកិច្ច​យោធា​របស់​ពួកគេ​ ហើយ​គេ​រំពឹង​ថា​និង​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ជាថ្មី​ម្ដងទៀត។ តាម​ពិត​ការ​ប្រកាស​​វិលត្រឡប់​របស់ BIGBANG ក្នុង​ការប្រគំតន្ត្រី Coachella ក្នុង​ឆ្នាំនេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ K-Pop សង្ឃឹម​ថា​នឹង​មាន​សកម្មភាព​បន្ត​ទៀត។

ក្រុម​អ្នក​ជំនាញ​ក៏​បាន​ចង្អុល​បង្ហាញ​ថា​ ការ​រីក​លូតលាស់​ប្រជាប្រិយ​ភាព​របស់  BLACKPINK  នៅ​ខាងក្រៅ​ប្រទេស​កូរ៉េ​និង​អាច​រក្សា​លំនឹងរបស់ផលិតកម្មឱ្យ​រឹងមាំ​នៅ​ឆ្នាំ ២០២០បាន។ ទោះបី​ជា​មិត្តរួម​ផលិតកម្មមាន​រឿងអាស្រូវ​​ក៏ BLACKPINK បាន​បញ្ចប់​យ៉ាង​ស្អាត​នៅ​ឆ្នាំ ២០១៩ ។ ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ពួកគេ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​យ៉ាង​ខ្លាំង ​ហើយ​បទ​អាល់ប៊ុម “ Kill This Love”  របស់​ពួកគេ​បាន​ក្លាយ​ជា​ទី​ស្រឡាញ់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជនជាតិ​កូរ៉េ​និង​អន្តរជាតិ។ ជាមួយ​និង​អាល់ប៊ុម​ថ្មី​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​កំពុង​ដំណើរការ​នៅ​ដើម​ឆ្នាំ ២០២០ BLACKPINK ក៏​ទុក​ឱ្យ​អ្នកគាំទ្រ​របស់ K-Pop មាន​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ផលិតកម្ម YG Entertainment ។

ទី​បំផុត​ដូច​ដែល​ទីភ្នាក់ងារ​បាន​ប្រកាស​នា​ពេល​ថ្មីៗនេះ​ ក្រុម​ក្មេង​ប្រុស​ថ្មី​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅឆ្នាំ ២០២០ ហើយ​អ្នក​ជំនាញ​មើល​ឃើញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​នៅ​ទីនោះ។

ផលិតកម្ម YG Entertainment បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​អំពីអាល់ប៉ុម  “TREASURE13″   ដែល​បញ្ជាក់​ពី​ផែនការ​ដំបូង​របស់​ក្រុម។  ទីភ្នាក់ងារ​នេះ​បាន​អះអាង​ថា “ខណៈ​ដែល​ក្រុមហ៊ុន YG បាន​ជ្រើសរើស​សមាជិក​ចំនួន ៧ នាក់​សម្រាប់  ” TREASURE ” និង ៦ នាក់​សម្រាប់ ” MAGNUM  ” និង​បាន​ដាក់​ឈ្មោះ​អោយ​ពួកគេ​ថា  ” TREASURE13″  យើង​បាន​សម្រេចចិត្ត​បញ្ចូល​ក្រុម​ទាំង ៣ អោយ​ទៅ​ជា​ឈ្មោះ​តែ​មួយ​គឺ  ” TREASURE”  ។

អ្នកគាំទ្រ K-Pop ទន្ទឹង​រង់ចាំ​ក្រុម​ក្មេង​ប្រុសថ្មីប្រចាំផលិតកម្ម​ YG  ប្រកបដោយ​ការ​ច្នៃ​ប្រឌិត​មួយ​ផ្សេងទៀត​ដែល​មាន​ពណ៌​ប្លែកៗ​និង​មិន​អាច​ជំនួស​បាន ៕

ចុចអាន៖តារា​សម្ដែង​កូរ៉េ​ណាខ្លះ ​​កាល​នៅ​តូច​គួរ​​ឲ្យ​​ស្រលាញ់​ជាងគេ!

 

ចុចអាន៖ចេញបញ្ចាំង​ប៉ុន្មានថ្ងៃ ភាពយន្ត “ASHFALL” របស់ Suzy មានចូល​អ្នក​ទស្សនា​​ដល់ ៥ លាន​នាក់​

 

ប្រែសម្រួល៖Blue Sky