បុគ្គលិកលក្ខណៈដែលនឹងក្លាយជាមេដឹកនាំបាន ទំាងវ័យក្មេងខ្ចី

ការសិក្សាមួយបានរកឃើញថា អ្នកដឹកនាំវ័យក្មេង​ កំពុងជា​តម្រូវការ​យ៉ាងខ្លាំង ក្នុងសម័យកាលឌីជីថលនេះ។

តួនាទីដឹកនាំសំខាន់ៗត្រូវការ សក្តានុពលដ៏ក្លៀវក្លាផ្នែក វិទ្យាសាស្ត្រ តិចណូឡូឌីនិងការច្នៃប្រឌិតមិនចេះរីងស្ងួត ដែលនាំមកនូវ​ការគោរពព្រមដើរតាម ឆ្ពោះ​ទៅរកគោលដៅ មិនថា ​នៅក្នុងវ័យ​ក្មេងបែបណាក្តី។

ប្រសិនបើ អ្នកមាន​គុណសម្បត្តិ អស់ទំាងនេះ អ្នកមានឱកាស​ច្រើន​ក្នុងការ​ក្លាយជាមេដឹកនាំ៖

១ បង្ហាញគុណតម្លៃផ្ទាល់ខ្លួន

យោងតាមអត្ថបទមួយរបស់ទស្សនាវដ្តីអាជីវកម្ម Harwad អ្នកដឹកនាំវ័យក្មេង ត្រូវធ្វើឱ្យមិត្តរួមការងារយល់ឃើញពីភាពពិសេសដ៏​កម្រ​រករបស់ពួកគេនៅកន្លែងធ្វើការ យកចិត្តទុកដាក់ចំពោះសុខុមាលភាពក្រុម

ចេះបង្វឹក​ការ​ស្តាប់ឱ្យច្រើនជាងនិយាយ ហើយ​គិតបានវែងឆ្ងាយជានិច្ចអំពីវិធីដាក់ក្រុមរបស់ខ្លួន ឱ្យទទួលបានការចាប់អារម្មណ៍ លេចធ្លោក្នុងក្រុមហ៊ុន។

២ មានវិធីបង្កើត​មតិឬប្រតិកម្មប្រកបដោយប្រសិទ្ធិភាព

ការងារជាក្រុម វាពិតជាត្រូវការ​បំផុត​នូវយោបល់ត្រឡប់ ដោយត្រង់ទៅត្រង់មកក្នុងបរិបទការងារបច្ចុប្បន្ន។ អ្នកអាចពូកែស្តាប់ តែក៏ត្រូវមានយោបល់ល្អៗ ច្បាស់ៗ និងស៊ីជម្រៅ ហើយ​ថែមទំាង​មាន​ការសម្រេចចិត្តក្លាហាន​និងទាន់ពេលវេលា។ ការសម្រេចចិត្ត​នានា​អាចធ្វើឡើង​អាស្រ័យ​ដោយចំណេះដឹង ការ​ចេះវាយតម្លៃសភាពការណ៍ និង​ហ៊ាន​ទទួលខុសត្រូវដោយស្វ័យភាព។

៣ មានវិន័យ

បើសូម្បីតែដំណើរការ ការប្រជុំទៀងទាត់ធ្វើមិនបាន​តើជាអ្វី? មេដឹកនាំ ត្រូវថ្នឹក​ជាមួយ​ការប្រជុំមិនថា មួយទល់មួយ ជាក្រុម ជា​តុមូល ដែលធ្វើឱ្យបុគ្គលិកអាចមាន​ឱកាស​បញ្ចេញ​យោបល់ គំនិត ផ្តល់ការ​ស្នើសុំ និងទទួលបានការឆ្លើយតប ហើយវាក៏ផ្តល់ជាយន្តការមានប្រសិទ្ធិភាពមួយ សម្រាប់ការគ្រប់គ្រងក្រុមប្រកបដោយ​ភាពរីកចម្រើន។

៤ ខ្លាំងទំនាក់ទំនង​សង្គម

កុំគិតថា អ្នកខ្លាំង​ទំនានឲក់ទំនងសាធារណៈនៅពេលដែលអ្នកមាន​លុយ​ច្រើន​ ហើយមាន​គេមករាប់រក។​ នេះ​គ្រាន់ជារូបភាពបំភន្ត័។ បណ្តាញ​នេះ​ជាបណ្តាញ​ក្លែងក្លាយ។  ពួកគេគ្រាន់តែ​រំភើបនឹងភាពមានបាន​របស់អ្នក គ្មាន​អ្វីលើសពីនេះឡើយ។ ប្រសិន​អ្នកនៅក្មេង ហើយគ្មាន​លុយ​ តែមានគេ​ព្រមស្តាប់ព្រម​ចងបណ្តាញទៅវិញ អ្នកជាមេដឹកនាំ​ពិតប្រាកដ​និងដ៏អស្ចារ្ស។ បង្កើតបណ្តាញធំ អាចជួយបង្កើនល្បឿននៃការរៀនសូត្ររបស់អ្នកធ្វើឱ្យក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពជាងមុន។

៥ កសាង​បុគ្គលិកលក្ខណៈចាស់ទុំ

អនុវត្តភាពអត់ធ្មត់ ដាក់ខ្លួនផង និងអត់ធ្មត់ក្នុងក្រុមផង។  ដោយហេតុផលថា ការគ្រប់គ្រងផ្អែកលើចិត្ដរាបសារ​ទើបអាចបានការគោរព ការវាយតម្លៃវិជ្ជមានពីមនុស្សក្នុងក្រុមគឺជាគន្លឹះ​ជោគជ័យ។​ អ្នកមិនអាចបង្ខំគេ​ឱ្យឱនគោរពបាននោះឡើយ។ ចុងក្រោយ គឺ​ការ​ហ៊ាន​ផ្លាស់ប្តូរបុគ្គលិកមិនល្អ​ចេញ​ប្រសិនបើចាំបាច់។ មេដឹកនាំពិតប្រាកដនឹងមិនអត់ធ្មត់ចំពោះការមិនចុះសម្រុងគ្នា​រាំរ៉ៃ នោះទេ។ និយោជិកដែលមានជាតិពុលម្នាក់ អាចបង្កើត​ពណ៌អវិជ្ជមានពាសពេញ​បាន។

សូមចងចាំថា មេដឹកនាំ​ត្រូវដាក់ ភាពជោគជ័យរបស់និយោជិកឱ្យនៅមុនភាពជោគជ័យផ្ទាល់ខ្លួន។

ឡាហ្សូលី