សឹង្ហបុរី​ទូន្មានពលរដ្ឋគេថា ការសម្អាតទូរសព្ទមានប្រសិទ្ធិភាពជាងពាក់ម៉ាស

ក្រសួងសុខាភិបាលសឹង្ហបូរី ទើប​នឹង​ប្រកាសប្រាប់ពលរដ្ឋខ្លួនថា របាំងមុខMaskមិនមែនជា មធ្យោបាយការពារដែលមានប្រសិទ្ធភាពទេ តែថា ស្មាតហ្វូនទៅវិញ ស្ថិតក្នុងចំណោមរបស់របរដែលកខ្វក់បំផុតក្បែរយើង។

ជារឿយៗ វា​ត្រូវបានគេដាក់ក្បែរ​កៀក​នឹង​ភ្នែក ច្រមុះនិងបបូរមាត់ ដែលជាចំណុចដ៏​សំខាន់នាំ​ទៅដល់ការឆ្លងមេរោគបានយ៉ាងងាយ។
ក្រសួងសុខាភិបាលសឹង្ហបុរីបានព្រមាន​កាលពីថ្ងៃពុធថា ការសម្អាតទូរស័ព្ទ និងការលាងដៃ ជាប្រចាំគឺជាវិធីល្អបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ ច្រើនជាងការពាក់ម៉ាសមុខទៅទៀត។
ការព្រមាន​នេះចុះថ្ងៃទី ១០ ខែកុម្ភៈ និងបាន​ចុះហត្ថលេខាដោយវេជ្ជបណ្ឌិត Colleen Thomas, Judy Chen, Tham Hoe Meng និង Lim Pin Pin ដោយ​ពួកគេ​រួមគ្នា​អំពាវនាវ ឲ្យ ប្រជាជនសិង្ហបុរីពាក់ម៉ាស់ជានិច្ចប៉ុន្តែ​ត្អូញ​ថា អ្នកពាក់ម៉ាស​ជាច្រើន មិនយល់ពីរបៀបពាក់ និងការពារ​ អនាម័យ ហើយ​ថា របាំងមាត់ច្រមុះ មិនមែនជាវិធីសាស្ត្រការពារដែលមានប្រសិទ្ធភាពបំផុតទេ។ លោកបានបន្ថែមថា ការងារសំខាន់មួយទៀតគឺត្រូវសម្អាតទូរស័ព្ទដៃ។
ការសិក្សាវិទ្យាសាស្ត្រផ្សេងៗ បានរកឃើញថា ស្មាតហ្វូនមានផ្ទុកមេរោគច្រើនជាង កន្លែងអង្គុយបន្ទោរបង់ ទៅទៀត បានន័យថា​អ្នកខ្លាច​បង្គន់ តែគេងអោបស្មាតហ្វូន។

យោងតាមការសិក្សាឆ្នាំ ២០១៨ ដោយអ្នកស្រាវជ្រាវចំនួន ៤ នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត បានឱ្យដឹងថា ការធ្វើអនាម័យទូរស័ព្ទ ដែលមានឧបករណ៍ការពារមេរោគស្មាតហ្វូន កាំរស្មីយូវី គឺជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុត ក្នុងការសម្លាប់មេរោគ។
ការសិក្សាបានពន្យល់ទៀតថា ការប្រើប្រាស់អាល់កុលក៏មានប្រសិទ្ធភាពដែរ។ ទូរស័ព្ទមានផ្ទុកបាក់តេរី ច្រើនដែល​
អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តលោក Charles Gerba បានប្រាប់ថាដំណោះស្រាយជាតិអាល់កុលនេះ អាចជួយបានបើនៅផ្ទះជូតទូរស័ព្ទដោយក្រណាត់ល្បាយអាល់កុល។

Business Insider ។

ចម្រើនតារា