ព័ត៍មានទាន់​ហេតុការណ៏
Search

YouTube ដំណើរការយ៉ាងម៉េចដែរនៅប្រទេសចិន?

ដោយមានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់មកពីជុំវិញពិភពលោកនិងជាង ៧០ មូលដ្ឋាននៅក្រៅប្រទេស YouTubeគឺជាវេបសាយចែកចាយវីដេអូឈានមុខគេលើពិភពលោក។
ប៉ុន្តែ​អកុសល​តំាង​ពី​ឆ្នាំ ២០០៨ រដ្ឋាភិបាលចិនបានរារាំងមិនឱ្យ YouTube​អាចconnect ទៅកាន់អ្នកប្រើប្រាស់​ជា​ច្រើននៅក្នុងប្រទេសចិននោះឡើយ។ ការផ្លាស់ប្តូរនេះ មាន​ចេតនា​បង្កើន​លទ្ធភាព​ដល់​ឆាណែល​ក្នុងស្រុក​
ឱ្យបង្កើន​ការចែកចាយវីដេអូករបស់ចិន រួមមាន Qiiyi, PPTV, Sohu, LeTv, Tencent Video និងYouku Tudou Inc ដែលជាក្រុមហ៊ុនមួយ ឈរជាដៃគូប្រកួតប្រជែងដ៏សំខាន់មួយរបស់YouTube។
Youkou Tudou ត្រូវបាន Alibaba ទិញក្នុងឆ្នាំ ២០១៥ ហើយរាយការណ៍ថាខ្លួនមានអតិថិជនជាង ៣០ លាននាក់។ នៅខែសីហាឆ្នាំ ២០១៨ ក្រុមហ៊ុនបានរាយការណ៍ថាមានអ្នកប្រើប្រាស់ចំនួន ៥៨០ លាននាក់ និងមានអ្នកចូលមើលវីដេអូចំនួន ១១៨ ពាន់លានដង។
គំរូអាជីវកម្មផ្សេងៗគ្នារវាងYouTubeនិង Youku Tudouគឺ youtube ស្វែងរកមាតិកា ដែលបង្កើតដោយអ្នកប្រើ និង ត្រូវបានទិញមក​ដំណើរ​ការ​ដោយអង្គភាពប្រតិបត្តិការធំ​របស់ក្រុមហ៊ុនGoogle។ នៅឆ្នាំ ២០១៤ YouTube រកបានចំណូលប្រចាំឆ្នាំ ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១២គូប្រជែងចែកចាយវីដេអូរបស់ចិនYoukuនិង
Tudou បានរួមបញ្ចូលគ្នានូវសេវាកម្មរបស់ពួកគេ ដើម្បីបង្កើតគេហទំព័រវីដេអូធំជាងគេនៅក្នុងប្រទេសចិនគឺ Youku Tudou។ ទោះបីជាមានការច្របាច់បញ្ចូលគ្នាក៏ដោយ ក៏ក្រុមហ៊ុនថ្មីនេះបានបន្តយុទ្ធសាស្រ្តរបស់ខ្លួន
ក្នុងការផ្តល់សិទ្ធិមាតិកាផ្តាច់មុខ ដើម្បីទាក់ទាញអ្នកទស្សនាកាន់តែច្រើន។ ត្រឹមឆមាសទី១នៃឆ្នាំ ២០១៥
Youku Tudou ទទួលបានប្រាក់ចំណូល ២,៧៥ ពាន់លានយ័នចិន ស្មើនឹង ៤៥១ លានដុល្លារ។ ទោះយ៉ាងណាYouku Tudou​ បានបរាជ័យក្នុងការបង្កើតប្រាក់ចំណេញសម្រាប់វិនិយោគិន មុនពេលយល់ព្រមទិញដោយក្រុមហ៊ុនវិនិយោគចិន Ali YK Investment Holding Ltdដែលជាក្រុមហ៊ុនបុត្រ
សម្ព័ន្ធទាំងស្រុងរបស់ក្រុមហ៊ុនយក្ស Alibaba Group (NYSE: BABA) ។
លើ ការស្វែងរកផលចំណេញនៅឆ្នាំ ២០១៤ អង្គភាពវីដេអូរបស់ Google បានប្រកាសពីការកើនឡើង ១ ពាន់លានដុល្លារពីប្រាក់ចំណូលប្រចាំឆ្នាំ ២០១៣ របស់ខ្លួន។ ប្រាក់ចំណូលរបស់ YouTube រកបានប្រហែល ៦%នៃការលក់សរុបរបស់ Google ។
Youku Tudou ព្យាយាមស្វែងរកខ្លឹមសារវីដេអូដែលមានគុណភាពខ្ពស់ សម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែវាថ្លៃខ្លាំងសម្រាប់ Youku Tudou ព្រោះត្រូវចំណាយថ្លៃអាជ្ញាប័ណ្ណរហូតដល់ ៨០ លានដុល្លារសម្រាប់
ត្រីមាសទី ១ ឆ្នាំ ២០១៥ ។ នៅក្នុងឆមាសទី១នៃឆ្នាំ២០១៥ ក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្រាក់សុទ្ធ
ចំនួន ៨៥៩.៥លានយ័ន(១៤០,៩៦ លានដុល្លារ) ។ ក្រុមហ៊ុនបានរាយកាណ៍ថា ក្នុងឆ្នាំ ២០១៣
ខ្លួនចំណាយច្រើនជាង ១ ពាន់លានយ័ន (១៦៤ លានដុល្លារ) ជារៀងរាល់ឆ្នាំក្នុងថ្លៃអាជ្ញាប័ណ្ណ។

អនាគត​របស់YouTube ផ្តោតលើការបង្កើតមាតិកាដែលមានគុណភាព​។ដើម្បីទទួលបានផលចំណេញ ទាំង​YouTubeនិង YoukuTudouបានកំណត់ការបង្កើតមាតិកាដើមជាផែនការ​អាទិភាព។
YouTube ឥឡូវនេះ​កំពុងស្វះស្វែងរកវិធីឱ្យខ្លួនឯង​ក្លាយជាជម្រើសមួយសម្រាប់ទូរទស្សន៍ ដោយបង្កើត​បណ្តាញ​នៃការកម្សាន្តដែលមានគុណភាពខ្ពស់​ហើយ​អនុញ្ញាត្តិឱ្យ​ប្រើប្រាស់ចូលរួមផលិតដែរ។ ដើម្បីឧបត្ថម្ភដល់ថ្លៃដើម នៃការ​ផលិត YouTubeមានគំនិតរៃ​ប្រាក់អ្នកប្រើប្រាស់​ក្នុងតម្លៃ ៩.៩៩ដុល្លារក្នុង១ខែតែគេគ្រោងសង ប្រាក់កម្រៃ​ដល់អ្នកបង្កើតមាតិកាមកឱ្យខ្លួនវិញដូចគ្នាប្រសិន​បើyoutubeអ្នកណាម្នាក់មាន​អតិថិជនចាប់ពី១ម៉ឺន នាក់ឡើង។
ចំណែកYouku Tudouវិញ កាលពីខែសីហាឆ្នាំ ២០១៥ Youku Tudou បានប្រកាសនូវទឹកប្រាក់ ១០ ពាន់លានយ័ន (ប្រហែល ១,៦ ពាន់លានដុល្លារ) ដើម្បីផលិតវីដេអូដែលមានគុណភាពខ្ពស់ និងជាការបង្កើតដោយអ្នកប្រើប្រាស់។ ក្រោមផែនកាណ៍រយៈពេល ៣ ឆ្នាំក្រុមហ៊ុនចិន ស្វែងរកការចិញ្ចឹមបីបាច់ឆានែលវីដេអូ ១០០,០០០ ដោយអ្នកប្រើប្រាស់ដែលមានអតិថិជនជាង ១០០០ នាក់។
Youku Tudou បានកំណត់គោលដៅក្នុងការអភិវឌ្ឍបណ្តាញប្រមាណ ១០,០០០ ប៉ុស្តិ៍ដែលមានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្នុងមួយខែជាង ១០,០០០យ័ន ហើយប៉ុស្តិ៍ចំនួន ១០០ ដែលទទួលបានការគាំទ្រខ្ពស់ជាង ១០០ លានយ័ន។ នេះគឺជាគោលដៅដ៏ធំ ពីព្រោះនៅឆ្នាំ ២០១៥ ក្រុមហ៊ុនមានតែប៉ុស្តិ៍ចំនួន ១០ ដែលមានតម្លៃជាង ១០០ លានយ័នប៉ុណ្ណោះ។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ក្រុមហ៊ុន Alibaba Group Holding Ltd. បានកាន់កាប់ Youku Tudou ក្នុងតម្លៃសរុប ៤,៨ ពាន់លានដុល្លារ។ Alibaba គាំទ្រការជម្រុញរបស់ Youku Tudou សម្រាប់មាតិកាដែលមានគុណភាពខ្ពស់ជាងមុន ពីព្រោះAlibaba មើលឃើញឆានែលនេះ ថាជាឱកាស
មួយដើម្បីបង្កើនការលក់តាមប្រព័ន្ធអេឡិចត្រូនិច។

សន្យា