ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល​ខ្លាំង​ពេល​​ដឹង​ពី​ប្រាក់​ចំណូល​របស់តារា Youtube ​កំពូល​ៗផ្នែក​សម្រស់

​Youtube ​គឺ​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​យើង​កម្សាន្ត​នៅ​ពេល​សម្រាក​ពី​ការ​ងា​រឬ​រៀន​សូត្រ។ប៉ុន្តែ​យូ​ធូប​ក៏​ជា​កន្លែង​មួយ​ដែល​អ្នក​ផ្សេង​អាច​រក​ផល​ចំណេញ​ច្រើន​បំផុត​របស់​ខ្លួន​នៅ​លើ​វេទិកា​មួយ​នេះ។​ បើ​យោង​តាម​សារ​ព័ត៌មាន Statista អ្នក​ប្រើប្រាស់​យូ​ធូប​បាន​មើល​មាតិកា​ទាក់ទង​នឹ​ង​ផ្នែក​សម្រស់​ជាង ១៦៩​លាន​ម៉ោង​ក្នុង​ឆ្នាំ ២០១៨ ។ មិន​ថា​វា​ជា​ការ​បង្រៀន​តុបតែង​មុខ​ការ​ ត្រួតពិនិត្យ​ផលិតផល​ឬ​ការ​បើក​ដំណើរ​ការ​បង្រៀន​វិធី​ធ្វើ​អោយ​សម្ផស្ស​កាន់​តែ​ស្រស់​ស្អាត​នោះ​ឡើយ។ ខាង​ក្រោម​នេះ​ជា​ទំហំ​ទ្រព្យសម្បត្តិរបស់​អ្នក​ជំនាញ​សម្រស់​ដែល​ពេញ​និយម​បំផុត​នៅ​លើ​ Youtube ​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៨។

១- CHLOE MORELLO – ៤៨ម៉ឺនដុល្លារ


Chloe Morello ​គឺ​ជា​តារា​ Youtubeដ៏​ល្បីល្បាញ​បំផុត​ដែល​តុបតែង​មុខ​អោយ​របស់​តារា​ល្បីៗជា​ច្រើន​រូប។ នាង​ត្រូវ​បាន​គេ​ស្គាល់​​ដោយ​សារ​តែ​នាង​ជា​តារា​យូ​ធូប​កំប្លែង។ Chloe បាន​ចូល​រួម​ Youtubeជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២។ ចាប់​តាំង​ពី​ពេលនោះ​មក​វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​មើល​ជាង ២៨៣ លាន​ដង។ Chloe Morello ដែល​បច្ចុប្បន្ន​មាន​អ្នក​មើល​យូធូប​របស់​នាង​ចំនួន ២,៦ លាន​នាក់​មាន​ទ្រព្យ​សរុប ៤៨ ម៉ឺន​ដុល្លារ។

២- DESI PERKINS – ៨០ម៉ឺនដុល្លារ


Desi Perkins គឺ​ជា​អ្នក​សរសេរ​ប្លុក​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​បញ្ជីនេះ។ នាង​ត្រូវ​គេ​ស្គាល់​នៅ​តាម Youtube ​តាំង​ពី​ឆ្នាំ ២០១៣ និង​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ចំពោះ​ការ​តុបតែង​ខ្លួន​ដ៏​ស្មុគស្មាញ​ដែល​ពេល​ខ្លះ ជា​សំលៀក​បំពាក់​បុណ្យ Halloween ។ វីដេអូ​ពេញ​និយម​របស់ DESI បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទូ​ទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​តារាល្បី Kim Kardashian ផង​ដែរ។ ឥឡូវនេះ​នាង​មាន​អ្នក​តាម​ដាន​ជាង ៣,២លាននាក់។ ចំនួន​ទស្សនា​លើ​ឆា​នែល​របស់​នាង​សរុប​គឺ​លើស​ពី ២២៤លា​ន​ View។ ​ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​នាង​សរុប​គឺ ៨០ម៉ឺនដុល្លារ។

៣- MANNY GUTIERREZ – ១,១ លាន​ដុល្លារ


កាលពីមុន ​បុរស​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ឧស្សាហកម្ម​សម្ផស្ស​​។ ប៉ុន្តែ​បច្ចុប្បន្ន​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​បុរស​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ពិភព​សម្រស់។ ឆា​នែល​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Manny MUA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ។ Manny Gutierrez មាន​អ្នក​ចូល​ទស្សនា​យូធូប ៤,៨លាន​នាក់​និង​មាន​ចំនួន​ទស្សនាសរុប​ជាង ៤៨៤ លាន
​view។ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​គេ​គឺ ៤៨៤លានដុល្លារ។

៤- JACLYN HILL – ១,៥លានដុល្លារ


JACLYN HILL គឺ​ជា​សិល្បករ​តុបតែង​មុខ​ជំនាញ​ប្រែ​ក្លាយ​ជា Youtuber ចាប់​តាំង​ពី​ចូល​ Youtubeក្នុង​ឆ្នាំ ២០១១។ ឆា​នែ​ល​របស់​នាង​បាន​កើន​ឡើង​ដល់​អតិថិជន​ជិត ៦ លាន​នាក់​ហើយ​មាន​ចំនួន​អ្នក​ចូល​មើល​ជាង ៥០០លានដង។ ដំបូង Jaclyn ទទួល​បាន​កិត្តិនាម​ខ្លាំង​ខ្លា​លើ​ការ​បង្រៀន​តុបតែង​មុខ​ដែល​បំផុស​គំនិត​នៃ​ផ្នែក color ​ថ្ពាល់​របស់​នាង។ វត្ត​មាន​របស់ Jaclyn បាន​នាំ​ឱ្យ​មាន​ការ​​បង្កើត​យីហោ​ផ្ទាល់​ខ្លួន​របស់​នាង​ជាមួយ​គ្រឿង​សំអាង​ម៉ាក Morph។ ប្រាក់​ចំណូល​របស់​នាង​មាន​សរុប​ប្រមាណ ១,៥ លាន​ដុល្លារ។

៥- JAMES CHARLES – តម្លៃ ២ លាន​ដុល្លារ


JAMES CHARLES គឺ​ជា​តារា​សម្រស់​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​របស់​យូ​ធូប។នេះ​គ្រាន់​តែ​ជា​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ​យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ប្រឆាំង​ជា​សាធារណៈ​ជា​មួយ​នឹង​អ្នក​ណែនាំ​របស់​គាត់​គឺ Tati Westbrook ដែល​អាច​មិន​អាច​ដោះស្រាយ​បាន។ ​គាត់​ទទួល​បាន​អ្នកតាមដាន ១៥ លាន​​នាក់ រួម​ជា​មួយ​ចំនួន​ទស្សនា​សរុប១,៦ ពាន់​លាន​ View។ ក្មេង​អាយុ ១៩ ឆ្នាំ​ដែល​បាន​ចូល​រួម​ Youtubeលើក​ដំបូង​នៅ​ឆ្នាំ ២០១៥ ក៏​បាន​បង្កើត​ការ​​តុបតែង​មុខ​ជា​ច្រើន​ផ្សារ​ភ្ជាប់​ជាមួយ​មុខមាត់​ដែល​ល្បីៗ​ដែល​គាត់​បាន​បង្ហាញ​ជា​កន្លង​មក។ គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ទឹក​ប្រាក់​សរុប​មាន​ប្រហែល​២ លាន​ដុល្លារ។

៦- ZOE SUGG – ៣,២ លាន​ដុល្លារ


Zoe Sugg ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Zoella ។ ចាប់​តាំង​ពី​បាន​ចូល​រួម​ Youtube ​ក្នុង​ឆ្នាំ ២០០៧ ។ ការ​លេច​មុខ​របស់ Zoella ភាគ​ច្រើន​អាច​​ជា​ការ​តុប​តែង​មុខ​និង​ដង​ខ្លួន​ដោយ​ងាយ​ស្រួល​ដើម្បី​អោយ​អ្នក​មើល​ធ្វើ​តាម​នាង​បាន​ដូច​គ្នា។
នាង​បាន​បោះពុម្ព​សៀវភៅ​ចំនួន ៤ ក្បាល និង​បង្កើត​យីហោ​ផ្ទាល់​ខ្លួន​សម្រាប់​អាជីវកម្ម​របស់​នាង​ ហើយ​ថ្មីៗ​នេះ​បាន​បង្កើត​ក​ម្មវិធី​កែ​សម្រួល​សម្រាប់​អ្នក​បង្កើត​មាតិកា។ Zoe ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ទឹក​ប្រាក់​សរុប ២,៤ លាន​ដុល្លារ។

៧- KANDEE JOHNSON – ៤ លាន​ដុល្លារ


Kandee Johnson បានចាប់ផ្ដើម​ធ្វើ Youtube ​តាំង​ពី​ឆ្នាំ ២០០៩។ Kandee បាន​បង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​ជា​ច្រើន និងមាន​អ្នក Subscribe ៣,៩លាននាក់និងមានចំនួន​ចូល​ទស្សនា​ជាង ៤៥០ លាន​ដង។ នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ប្រាក់​សរុប ៤លាន​ដុល្លារ។

៨- MICHELLE PHAN – ៤០ លាន​ដុល្លារ


MICHELLE PHAN ក៏​ជា​អ្នក​ត្រួសត្រាយ​ផ្នែក​សម្រស់​ម្នាក់​របស់​ Youtubeផង​ដែរ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៦មក ​Subscriber ​របស់​នាង​បាន​កើន​ដល់​ជិត ៩លាននាក់។ គិត​មក​ដល់​ពេលនេះ​នាង​មាន​ចំនួន​ទស្សនា​លើឆានែល​សរុប​​ជាង​ ១,១ ពាន់​លាន​ view។
នាង​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ទឹកប្រាក់​សរុប​៤០ លាន​ដុល្លារ។

៩- JEFFREE STAR -៥០ លាន​ដុល្លារ


គាត់​​បាន​ចាប់ផ្ដើម Youtubeតាំង​ពីឆ្នាំ ២០០៦ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទើប​គាត់​អាច​ក្លាយ​ជា​តារា​Youtubeពេញ​លេញ។ គិត​ត្រឹម​ថ្ងៃនេះ Jeffree មាន​អ្នក​តាមដាន ១៥ លាន​នាក់​និង​មានចំនួន​ទស្សនា​វីដេអូ​សរុប ១,៥ ពាន់​លាន​នៅ​លើ​ Youtube។ តាម​រយៈ​ភាព​ល្បីល្បាញ​តាម Youtbeគាត់​អាច​បង្កើត​គ្រឿង​សំអាង​ Jeffree Star ក៏​ដូចជា​ការ​សហការ​ដែល​រក​ចំណូល​បាន​ច្រើន។ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក Jeffree Star ត្រូវ​បាន​គេ​ប៉ាន​ប្រមាណ​ថា​ប្រហែល​ជា ៥០ លាន​ដុល្លារ។

១០- HUDA KATTAN -៥៥០លាន​ដុល្លារ


HUDA KATTANមាន​ទឹក​ប្រាក់​សរុប ៥៥០ លាន​ដុល្លារ។ HUDAបាន​ចាប់​ផ្តើម Youtube ​នៅ​ឆ្នាំ ២០០៧។ នាង​មាន​អ្នក​តាម​ដាន ៣,៧ លាន​នាក់​​និង​មាន​អ្នក​ចូល​មើល​ចំនួន ១៣១លាន​នាក់​នៅ​លើ Youtube។ ទោះ​យ៉ាង​ណា Instagram ដែល​នាង​មាន​អ្នក​គាំទ្រ​ជាង ២៧ លាន​នាក់​គឺ​ជា​វេទិកា​ដែល​ផ្តល់​ជូន​នាង​បាន​ល្អ​បំផុត។ បន្ថែមពីនេះ ​HUDA បាន​បើក​ដំណើរ​ការ​ហាង​កែសម្ផស្ស​មួយ​ឈ្មោះ​ថា Huda Beauty ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​មហា​សេដ្ឋី​យ៉ាង​លឿន ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ


TAG