ព័ត៍មានទាន់​ហេតុការណ៏
Search

 កត្តាប្រឈមទៅអនាគតរបស់ YouTubeនិង Youku នៅចិន

ទាំងពីរភាគីបានប្រឹងប្រែងយ៉ាងសម្បើម​ក្នុងការទិញមាតិកា Original ដែលមានគុណភាពខ្ពស់ពី​ហ្វេនរបស់ខ្លួន ដើម្បីចែក​លុយចំណេញ តែអ្នកវិភាគ​និយាយ​ថា ក្រុមហ៊ុនចែកចាយវីដេអូទាំងពីរនេះ នឹង​ជួបប្រទះបញ្ហា​ម្នាក់ម្យ៉ាងទៅថ្ងៃមុខ។

ផលវិបាក​ទីមួយ អ្នកប្រកួតប្រជែងកំពុងខិតខំដើម្បីប្រមាញ់អ្នកផលិតកម្មវិធី និពន្ធនាយក និងអ្នកបង្កើតមាតិកា ឱ្យចេញ​ឆ្ងាយពី YouTube និង Youku Tudou។ ឧទាហរណ៍អតីតប្រមុខក្រុមហ៊ុន Hulu គឺលោក Jason Kilar បានបង្កើតវីដេអូថ្មីមួយ ដែលបង្កើតឱ្យមានអ្នកបង្កើតមាតិកា ហើយ​គេផ្សព្វផ្សាយ​ថា អ្នកផលិត​នឹង​រក​ចំណូល​ជាង​ ២០ ដងច្រើនជាង YouTube ។

ទី ២ ទោះបីផ្តោតលើការបង្កើតមាតិកាមានគុណភាព​ក៏ដោយ ក៏YouTubeនិង Youku Tudou ប្រឈម​ការ​ប្រកួត​ប្រជែងជាមួយ​មាតិកាទូរទស្សន៍ដែល​ល្អ ៗខ្លាំង​នៅអាមេរិកនិងចិនដោយសារស្ថានីយ៍ទាំងនោះ មានការឧបត្ថម្ភធំ និងទស្សនិកជនច្រើន។

បញ្ហា​ប្រ​ឈម​មួយថ្មីសម្រាប់ ​YouTube គឺនៅអាមេរិកខាងជើងគេហាក់​កំពុងបាត់បង់ទីផ្សារ​មើល​វីដេអូតាមអ៊ិនធើរណេត។ ​ចំណែកនៅចិន Youku Tudou ត្រូវបានរដ្ឋាភិបាល​ទាមទារ​ត្រួត​ពិនិត្យលើគ្រប់​កម្មវិធី​ព្រោះ​គេ​ខ្លាច​ថា ការផ្សាយនោះ​ជា​វី​​​​ដេ​អូ​មិន​សម​រម្យ​ឬ​ជា​ការ​ប្រមាថ ប្រឆាំង​។ល។

ការរឹតត្បិតនេះ​ធ្វើឱ្យគុណភាព​និងគុណតម្លៃ​របស់​ Youku Tudou ត្រូវរារាំង។ ខណៈដែល YouTube មិនអាចប្រកួតប្រជែងជាមួយ Youku Tudou ដោយផ្ទាល់នៅក្នុងប្រទេសចិននោះ​ YouTube នៅតែជាអ្នកលេងដ៏លេចធ្លោក្នុងការចែករំលែកវីដេអូនៅលើទីផ្សារផ្សេងទៀត​ទូទាំង​ពិភពលោក។ ចំណែក​ Youku Tudou នៅតែស្ថិតក្នុងបន្ទាប់​ព្រំដែន​ក្រោមការឃ្លាំមើលរបស់រដ្ឋាភិបាលចិន។
Youku Tudou ត្រូវ​បានលក់ឱ្យអាលីបាបា​រួចទៅហើយ​ក្នុងទឹកប្រាក់ ៨៤០០ លានដុល្លារអាមេរិក។​

សន្យា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114