BREAKING NEWS
Search

បាត់មុខយូរ! តារាសម្ដែង Zhao Liying បង្ហាញមុខជាថ្មី សម្រស់នៅតែស្អាតផូរផង់ខ្លាំងដដែល

ថ្មីៗនេះតារាសម្ដែងស្រី Zhao Liying បានក្លាយជាតារាថតបង្ហាញម៉ូតផ្សព្វផ្សាយឈរលើគម្របរបស់ទស្សនាវដ្តី Harper’s Ba​za​ar ​ដ៏​ពេ​ញ​និ​យ​ម​​ប្រ​​ចាំ​​ខែ​សី​ហា​។

ភាពស្រស់ស្អាត មានមន្តស្នេហ៍របស់តារាសម្តែងស្រីនេះ ពិតជាបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជាខ្លាំង ដោយ​សារ​តែការអវត្តមានអស់ពេលជាយូរមកហើយរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយ។

ពិតជាគួរឱ្យចាប់អារម្មណ៍ពិតមែន នៅក្នុងទស្សនាវដ្តីប្រចាំខែថ្មីនេះទាំងតូចទាំងធំ ដែលមានរូបភាពភរិយារូបសស្រស់របស់ លោ​ក ​Feng Shaofeng បានធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្ររបស់អ្នកនាង កោតសរសើរទៅលើរូបសម្រស់ និងភាពទាក់​ទាញ​របស់​នាង​ខ្លាំ​ង​​ប្រា​ក​ដ​​មែន​។

ទោះបីជាខកខានបង្ហាញមុខយ៉ាងយូរនៅលើប្រព័ន្ធផ្សព្វផ្សាយមែន ប៉ុន្តែអ្នកនាង Zhao Liying គឺនៅតែមានភាពស្រស់ស្អាត ស​ក្តិ​សម​ជា​តួ​ឯក​ស្រីក្នុងដួងចិត្តទស្សនិកជន និងអ្នកគាំទ្ររបស់នាងដដែរ៕

ចុចអាន៖ស្អាតមិនប្រែ! Dilraba Dilmurat បង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយម្ដងផ្អើលអស់អ្នកគាំទ្ររឿងសម្រស់

ចុចអាន៖ ហ្វេនមើលមិនចង់ស្គាល់! Zhao Liying បង្ហាញខ្លួនម្ដងនេះ សម្រស់ស្អាតប្លែកដូចវ័យ២០ជាង

អត្ថបទផ្ដល់ដោយ៖poraman