ស្រីស្អាតហ្សូរីដាសោកស្ដាយការបាត់បង់​ដំរី​នៅ​រតនគិរី​

ភ្នំពេញ ៖ ពិធី​ការិនី​ដ៏ស្រស់ស្អាត និង​ជាតារាសម្តែងផងនោះ កញ្ញា ឌួង ហ្សូរីដា កាលពីថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០២០ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ដំរី​មួយ​ក្បាល។

ពិធី​ការិនី​រូបនេះ​បាន​បង្ហោះ​សារ​នៅ​លើ​អាខោន​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន និង​បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​ថា ៖ RIP To Bakmai ជា​ដំណឹង​គួរឲ្យ​សោកសង្រេង​បំផុត​…!
ប៉ាក់​ម៉ៃ ជា​ដំរី ដ៏​សែន​ឆ្លាត រហ័សរហួន និង មាន​ប្រជាប្រិយភាព គួរឲ្យ​ស្រឡាញ់​ចូលចិត្ត ហេតុអ្វី ឯង​ទៅ​ចោល​ពួក​យើង​លឿន​ម្ល៉េះ? ខេត្ត​រតនគីរី មានតែ​ពួក​ឯង​៤​នាក់​ទេ ហើយ​ពួក​យើង​សង្ឃឹមថា ពួក​ឯង​ជា​អ្នក​បន្ត​ពូជ និង បង្កាត់​ពូជ បង្កើត​ហ្វូង​ដំរី​ជាច្រើន​នៅ​ទី​នេះ សូម​ឯង​ទៅកាន់​សុគតិភព​ចុះ ពួក​យើង​នឹង​នៅតែ​ចងចាំ​បុរស​សង្ហា Bakmai ក្នុង​ដួងចិត្ត និង បេះដូង​រហូត។

ក្នុង​សារ​ខាង​លើ​នោះ​បាន​សរសេរ​រៀបរាប់​ទៀត​ថា គាត់​ជា​ដំរី​ដំបូងបង្អស់​ដែល​ខ្ញុំ​ហ៊ាន​លេង និង ស្និទ្ធ​ស្នាល​ជាមួយ​គាត់ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា គាត់​ចូល​ចិត្ត​ខ្ញុំ។ គាត់​ចេះ និង សម្រប​ជាមួយ​មនុស្ស​ផ្សេងៗ​បាន​ដោយ​ងាយ ទោះបី​គាត់​ធ្លាប់​ឆ្លងកាត់​ជីវិត​ដ៏​សែន​កម្សត់ រហូត​បាន​មក​ដល់​សមាគម​អៃ​រ៉ាវ​ត្តា របស់​យើង។ ប៉ាក់​ម៉ៃ​អើយ ខ្ញុំ​ពិតជា​មិន​ដឹង​និយាយ​ថា​ម៉េច​ទេ។

យ៉ាងណាមិញ ទាក់ទង​នឹង​ការ​បាត់បង់​ដំរី​ឈ្មោះ បាក់ម៉ៃ នេះ​ដែរ បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​អៃរ៉ា​វ​ត្តា បាន​បញ្ជាក់​នូវ​ការ​សោក​ស្ដាយ នៃ​ការ​បាត់បង់​ដំរី​ ឈ្មោះ បាក់ម៉ៃ គឺជា​ការ​បាត់បង់​ធនធាន​សត្វ​ដំរី​ដែល​ជា​បេតិកភណ្ឌ​ធម្មជាតិ​របស់​ជាតិ​មួយ​ដែល​សមាគម ដែល​បាន​ខិតខំ​គាំពារ ​ថែរក្សា​ និង​អភិរក្ស​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​តាមរយៈ​កម្មវិធី​ការងារ​គាំពារ​បរិស្ថាន និង​សង្គម ព្រម​ទាំង​ពី​បណ្ដា​ស្ថាប័ន​ជាតិ​ផ្សេង​ទៀត​ផង​ដែរ៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ មើលសម្រស់ពី១៤ឆ្នាំមុនរបស់ lee min ho និង park bo young យ៉ាងណាទៅ?



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114