១. Aquarius (20 January- 28 February)
តារានិករនេះជាមនុស្សដែលឲ្យតម្លៃទៅលើអ្នកដទៃស្រលាញ់ជីវិតសត្វធម្មជាតិនិងបរិស្ថាន។ ជាមនុស្សដែលមានគុណធម៌ និងមានចក្ខុវិស័យខ្ពស់អ្នកព្រមលះបង់ថវិកាដើម្បីបុព្វហេតុផ្សេងៗ។ គេជាមនុស្សដែលចូលចិត្តបង្កើតមិត្តភក្តិជាពិសេសនិងមានគំនិតក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកដទៃនៅពេលដែលគេត្រូវការជំនួយ។ តារានិករនេះមានចក្ខុវិស័យមួយថា ចង់ឲ្យមនុស្សក្នុងសហគមន៍របស់គេងាកមកជ្រើសរើសរបស់ប្រើប្រាស់ក្នុងស្រុកច្រើនជាងក្រៅស្រុក។
២. Pisces (18 February- 20 March)
តារានិករនេះវិញគឺជាមនុស្សដែលជួយអ្នកណាហើយមិនរំពឹងការតបស្នងពីអ្នកនោះវិញឡើយ។ ជាមនុស្សដែលមានសមត្ថភាពនិងមានគំនិតច្នៃប្រឌិតនិងចូលចិត្តចុះជួយសង្គមជាពិសេសបង្កើតកម្មវិធីសប្បុរសធម៌។
៣. Aries (20 March- 20 April)
ភាពខ្លាំងរបស់តារានិករនេះគឺការប្តេជ្ញាចិត្តមានគំនិតក្នុងការតាំងចិត្តនិងសេចក្តីក្លាហានក្នុងការដឹកនាំ។មានគំនិតសប្បុរធម៌ប៉ុន្តែក៏មានមហិច្ឆតាធំបងដែរ។
៤. Taurus (20 April- 21 May)
តារានិករនេះមានការតាំងចិត្តនិងព្យាយាមប្រឹងប្រែងដើម្បីបានរបស់ដែលខ្លួនចង់បាន។ ពេលខ្លះតារានិករនេះក៏លួចខ្ជិលប៉ុន្តែមិត្តភក្តិនិងគ្រួសារអាចពឹងពាក់លើគេបាន។នៅពេលដែលគេធ្លាក់ចូលទៅក្នុងបញ្ហាមួយ គេគិតយ៉ាងល្អិតល្អន់មុននឹងចាប់ផ្តើមដោះស្រាយបញ្ហានោះដោយជោគជ័យ។តារានិកររូបនេះជាមនុស្សដែលមានចិត្តស្មោះត្រង់។
៥. Gemini (21 May-21 June)
តារានិកររូបនេះជាមនុស្សដែលមានបេះដូងបរិសុទ្ធស្មោះត្រង់ចូលចិត្តសប្បុរសធម៌និងមានមនសិការជួយសង្គមជាតិ។ជាមនុស្សដែលមានចិត្តទូលាយនិងខ្វាយខ្វល់ពីជីវិតសត្វក៏ដូចជាបរិស្ថាននិងអ្នកដែលត្រូវការជំនួយពីគេ។តារានិកររូបនេះក៏អាចដោះស្រាយរឿងជាច្រើនបានក្នុងពេលតែមួយប៉ុន្តែក៏ត្រូវតែប្រយ័ត្នដែរថាវាត្រឹមត្រូវដែរឬអត់។
៦. Cancer (21 June- 23 July)
តារានិកររូបនេះជាមនុស្សដែលខ្វល់ខ្វាយពីមនុស្សសត្វក្នុងពិភពលោកគេនឹងមិនអត់ទោសឲ្យខ្លួនឯងជាដាច់ខាតបើសិនជាមិនបានជួយអ្វីទៅកាន់ពិភពលោកដែលត្រូវការជំនួយ។ដោយសារតែតារានិកររូបនេះស្វែងយល់ថាជីវិតពិតជាពិបាកណាស់ដូចនេះគេព្យាយាមជួយទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ និយាយរួមតារានិកររូបនេះគិតពីអ្នកដទៃជាជាងគិតពីខ្លួនឯង។
៧.Leo (23July- 23 August)
តារានិកររូបនេះមានភាពជាមេដឹកនាំយ៉ាងល្អនិងជាតាំងខ្លួនជាមនុស្សកណ្តាលពោលគឺមិនចង់ចាញ់មិនចង់ឈ្នះ។ជាមនុស្សដែលមានមហិច្ឆតាដែលនេះជាមូលហេតុធ្វើឲ្យគេទទួលបានជោគជ័យនូវអ្វីដែលគេបានរំពឹងទុក។តារានិកររូបនេះមានជំនាញក្នុងការរៀបចំដែលជាហេតុធ្វើឲ្យគេទទួលបានឥទ្ធិពលនិងការកោតសរសើរអំពីសំណាក់មនុស្សជុំវិញខ្លួន។
៨. Vigo (23 August- 23 september)
តារានិកររូបនេះជាមនុស្សចូលចិត្តជួយព្រមទាំងមានទេពកោសល្យក្នុងការដោះស្រាយរឿងអាក្រក់ទៅជាល្អប្រសើរ។ហើយតារានិកររូបនេះគឺជាមនុស្សដែលបោះជំហានជើងមុនគេទៅកាន់មនុស្សដែលត្រូវការជំនួយគេព្យាយាមជួយអ្នកនោះឲ្យអស់ពីសម្ថភាពតាមដែលអាចធ្វើបាន។ តារានិករនេះចូលចិត្តសត្វចិញ្ចឹម។
៩. Libra (23 September- 23 October)
រឿងដែលតារានិកររូបនេះមិនអាចនៅស្ងៀមបានគឺរឿងអយុត្តិធម៌។នៅពេលដែលមានរឿងអយុត្តិធម៌គេតែងតែចូលខ្លួនទៅជួយតវ៉ាទាមទាររកភាពយុត្តិធម៌ឲ្យបុគ្គលនោះវិញគេជឿជាក់នូវអ្វីដែលគេធ្វើគឺត្រឹមត្រូវ។
១០. Scorpio (23 October- 22 November)
តារានិកររូបនេះវិញគឺចូលចិត្តស្វែងយល់អំពីចិត្តមនុស្ស ហើយក៏ក្លាយទៅជាអ្នកជំនាញខាងវិភាគចិត្តរបស់មនុស្ស។ជាមនុស្សដែលពូកែជជីកសួររកការពិតនៅពេលដែលនរណាម្នាក់ព្យាយាមកុហកឬលាក់បាំង។បើសិនគេជាប៉ូលីសវិញច្បាស់ណាស់ថាបើសិនជាជនឧក្រិដ្ឋព្យាយាមលាក់អាថ៌កំបាំងយ៉ាងណាក៏មិនអាចរួចផុតពីការស៊ើបអង្កេតរបស់គេបានទេ។ភាពខ្លាំងរបស់តារានិកររូបនេះគឺមានការប្តេជ្ញាចិត្តខ្ពស់ រួមទាំងគោលដៅជាក់លាក់និងការលើកទឹកចិត្ត។តារានិកររូបនេះក៏ចូលចិត្តការពារមនុស្សសត្វនិងបរិស្ថានផងដែរ។
១១. Sagittaurus (22 November- 22 December)
តារានិកររូបនេះជាមនុស្សសប្បុរសចូលចិត្តធ្វើដំណើរផ្សងព្រេងនិងស្វែងយល់អំពីចំណេះដឹងថ្មីៗ។គេមានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយមនុស្សថ្មីនិងប្លែកមុខបានភ្លាមៗព្រោះតែគេមានជំនាញខាងទំនាក់ទំនង។តារានិករូបនេះកើតមកគឺដើម្បីដឹកនាំមនុស្សឲ្យចូលរួមធ្វើរឿងល្អៗព្រមទាំងជម្រុញមនុស្សឲ្យយល់ដឹងនិងដោះស្រាយបញ្ហាដែលកើតមានដោយប្រើបេះដូងស្របជាមួយសតិបញ្ញា។
១២. Capricorn (20 December- 20 January)
ចំណុចខ្លាំងរបស់តារានិកររូបនេះគឺឆន្ទះមោះមុតក្នុងការប្តេជ្ញាចិត្តដើម្បីទទួលបានជោគជ័យ។គេគិតថាជីវិតមិនមែនកំណត់ដោយមាត់អ្នកណានោះទេសំខាន់គឺយើងខ្លួនឯងហេតុនេះគេមិនដែលខ្លាចពាក្យថាបរាជ័យនោះទេ។គេមានមហិច្ឆតាក្នុងការធ្វើឲ្យខ្លួនគេល្បីល្បាញនិងមានប្រាក់ហូរចូលជាច្រើន។ប៉ុន្តែអ្វីដែលពិសេសតារានិកររូបនេះក៏មានចិត្តល្អបរិសុទ្ធក្នុងការជួយដល់មនុស្សទីទាល់ក្រផងដែរ។