វប្បធម៌ ជំនឿ
ល្អបំផុតសម្រាប់អ្នករាជការបើមានវត្ថុ ៣ នេះលើតុ
អ្នកធ្វើការរដ្ឋ ស្ថិតនៅក្នុងក្របខណ្ឌមួយ ខុសពីអ្នកធ្វើអាជីវកម្មដោយខ្លួនឯងឬអ្នកនៅវិស័យឯកជន។ គ្រប់គ្នាស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងធំទូលាយមួយ ដែលមានរចនាសម្ព័នជាក់លាក់ និងតឹងរឹង។
ហុងស៊ុយ សម្រាប់អ្នករាជការមានភាពពិសេសដោយឡែក។
១ ប្រសិនបើនិយាយអំពីអំណាចនិងជោគជ័យ សត្វដំរីមួយនៅលើតុជាថាមពលដ៏ធំមួយ។ សត្វដំរី ដែលច្នៃពីប្រាក់ឬលោហធាតុផ្សេងទៀត នាំមកនូវថាមពលវិជ្ជមាននៃភាពរឹងមំាថ្កុំថ្កើង ជាស្តេចលើសត្វព្រៃនានា។ ការប្រើរូបដំរីជាគជ់ឬសិលាមានតម្លៃផ្សេងៗត្រូវបានហាមឃាត់ព្រោះ វត្ថុនោះសម្រាប់តែអ្នករកស៊ីផ្នែកសំណង់និងអចលនាៈទ្រព្យ។

២ ប្រសិននិយាយអំពីមន្តសម្តីនិងប្រជាប្រិយភាព សត្វក្ងោកឬហង្សជាថាមពលដ៏មហិមា។ យើងអាចដាក់រូបគំនូរហង្សក្រហមមួយនៅទិសខាងត្បូងនៃបន្ទប់ធ្វើការ ឬ អាចជាហង្សឆ្លាក់ពីថ្មមានតម្លៃគ្រប់ប្រភេទ លើកលែងតែធ្វើពីលោហៈ ព្រោះលោហៈមិនអាចប៉ះភ្លើងហើយហង្សនាំមកនូវប្រជាប្រិយគឺជាហង្សអគ្គី។

៣ មេទ័ពម៉ឺនឆ្នាំ អណ្តើកខ្មៅ ជាថាមពលនៃកម្លាំងមិនចេះចុះថយ គួរដាក់បែរទៅរកទិសខាងជើង។ អណ្តើកខ្មៅអាចធ្វើឡើងពីស្ពាន់ឬ ឈើដោយមានលាបពណ៌ខ្មៅក្រឹបតែម្តង។
រូបតំណាងថាមពលវិជ្ជមានទាំងបី មិនអាចដាក់ជាមួយគ្នាបានទេ។ អ្នកអាចរើសមួយក្នុងចំណោមនេះ។ ជារៀងរាល់ខែអ្នកគួរសម្អាតម្តង ហើយនិយាយថ្លែងអំណរគុណដល់ថាមពលនេះធ្វើឲ្យអារម្មណ៍ដូចជាវត្ថុមានជីវិតមួយពេញទៅដោយឥទ្ធិពលដែលកំពុងតាមការពារអ្នក គ្រប់ពេលវេលាគ្រប់ទីកន្លែង។

រឿងដ៏លំបាកមួយ ដែលអ្នកត្រូវធ្វើនៅពេលមានវត្ថុណាមួយក្នុងចំណោមបីខាងលើក្បែរខ្លួន គឺត្រូវតមការយាយីដល់អ្នកដែលមានតួនាទីទាបជាង។
ការសន្តោសមានច្រើនប៉ុណ្ណា អំណាចបុណ្យស័ក្តិអ្នកនឹងឡើងស្រឺតៗទៅតាមនោះ។
សូមសំណាងល្អ!!!
ប្រែសម្រួល ៖ តុងឡុង
ចុចអាន៖ ជួបសញ្ញាទាំង ៦នេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ
ចុចអាន៖ ឆ្នាំកុរ និងថោះត្រៀមទទួលលាភធំនៅចុងខែវិច្ឆិកាដល់ដើមខែធ្នូ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ