Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញទិញរបស់បីយ៉ាងនេះ ជីវិតលែងភ័យ…

បានផុស

នៅ

សុបិន អំពី ការ​ដើរទិញឥវ៉ាន់តំណាងឱ្យព័ត៌មានអំពី ការខិតខំរបស់ប្តីឬភរិយា​អ្នក ថា​នឹង​បម្រើគ្រួសារ ហើយព្យាយាម​ដោយឆន្ទៈក្នុងការ​នាំមកឱ្យគ្រប់គ្នា​ក្នុងគ្រួសានូវអ្វីដែលពួកគេចង់បាន។

អ្នកជាមនុស្ស​សំណាង​ក្នុងជីវិតអាពាហ៍ពិពាហ៍ ពេលយប់សប្តិថា shopping។

តោះមើលពិស្តារ ឧទាហរណ៍យើង​យល់សប្តិឃើញថា៖

១ អលង្ការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អលង្ការ​ជាគ្រឿងលម្អក្នុងជីវិត។​ ក្នុងសុបិន​ជាប្រផ្នូលដូច្នេះថា ម្ចាស់សុបិន ឃើញជាក្រវិល ឬចិញ្ចៀន​ សំណាងរឿងស្នេហា ​និងកើតមាន​។ ជាខ្សែដៃ កងដៃ អ្នកនឹងជាប់កុងត្រា​ណាមួយ​រយៈពេលវែង។​ ជាខ្សែករ បង្ហាញថា​មាន​រឿងមិនសប្បាយចិត្ត​ស្អិតទ្រូង ជាប់ពាក្យសម្តី​នឹងអ្នកណាម្នាក់រយៈពេលយូរពិបាកដកខ្លួនចេញ។ រើសបានចិញ្ចៀនដែលបាត់ហើយ​ឃើញវិញ ទទួលបានដំណឹងលុយកាក់គ្មានព្រៀងទុកឆាប់ៗមិនខាន។

២ គ្រឿង​សម្អាង

សុបិនឃើញលាបក្រែម​នឹងមាន​ជីវិត​ស្រស់ស្រាយរីករាយវិញឆាប់ៗ​ ទោះបច្ចុប្បន្នកំពុងពិបាកចិត្ត​យ៉ាង​ដូចម្តេចក្តី។ សុបិនឃើញលាបឡេក្តី​ ឬទិញក្តី គឺមាន​ដំណឹងការងារល្អៗមកដល់ឆាប់ៗ​មុខរបររកស៊ីកាក់កប​ពេញចិត្ត​ពេញថ្លើម។ សុបិន្តអំពីគ្រឿង ម៉ាគីយ៉េ តំណាងយ៉ាង​វិជ្ជមាន​ផ្នែក​កេរ៍្តឈ្មោះ មុខមាត់ ឋានៈក្នុងសង្គម ឬទទួលពាន​រង្វាន់អ្វី​ឆាប់ៗ។

៣ កាបូប

ការ​ដើរ​ទិញកាបូបក្នុងសុបិន ក៏អាចតំណាងឱ្យការទទួលបាននូវ ភរិយា ឬស្វាមី ឬគូគ្រង​ឬមានកូន ស្រីជាអំណោយទានពីទេវលោក។ ក្នុងគំនិតជនជាតិឥណ្ឌាភាគខាងត្បូង កាបូបទាយប្រាប់ពីវត្តមាននៃអាថ៌កំបាំងដេលនឹងទទួលបានការថែរក្សាយ៉ាងជិតស្និទ្ធពេញមួយជីវិត។

ចំណែក​យល់សប្តិថា ​បាត់បង់កាបូប បង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ បរិវា យសសក្ត ឬគូគ្រង ។ វាក៏អាចប្រាប់ឱ្យដឹងមុន ពីការ​បាត់បង់ការទំនាក់ទំនងជាមួយលក្ខណៈបុគ្គលពិតរបស់អ្នក (ធ្វើគ​ថ្លង់តាមអ្នកណាម្នាក់ ផ្ទុយពីមនសិកា​)៕

គ្រូ ឯម

ចុចអាន៖ អត្ថន័យ​ក្នុង​សុបិន​​បញ្ជាក់​ពី​អារម្មណ៍​ដែល​សេសសល់

ចុចអាន៖ ឃើញកន្ត្រកអ្វីក្តី​នៅក្នុងសុបិនអាចតំណាងឱ្យទ្រព្យសម្បត្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម