វប្បធម៌ ជំនឿ
នំខួបកំណើតក្នុងសុបិនបង្ហាញថាជីវិតនឹងហ៊ឹកហ៊ាក់
ក្តីសុបិនឃើញនំខួបកំណើតលេចឡើងជាទូទៅនៅពេលដែលយើងត្រូវការអបអរភាពជោគជ័យឬឱកាសរីករាយ។ ប្រសិនបើអ្នកសុបិនថាញ៉ាំនំខួបកំណើត បង្ហាញថា ភាពជោគជ័យទំនងជារត់ចូលមកដល់ទ្វាហើយ។ ដើម្បីសុបិន្តនៃការធ្វើនំខួបកំណើតវិញ គឺជាក្តីសុបិនដ៏វិជ្ជមានបន្ថែមក្នុងអាជីពឬ លុយកាក់។
នៅក្នុងក្តីសុបិនជាទូទៅ នំខួបកំណើតគឺជាប្រផ្នូលវិជ្ជមានតែបើនំខេកមិនឆ្ងាញ់ ឬគ្មានរសជាតិ បង្ហាញថាអ្នកអាចមានផលវិបាកតិចតួចនៅអនាគតឆាប់ៗ។ មើលឃើញនំខួបកំណើតច្រើនជាងមួយនៅក្នុងក្តីសុបិនរបស់បង្ហាញថា អាចទៅមុខមានការងារគោលច្រើនលើសពីមួយ។

ប្រសិនបើនំខួបកំណើតនោះ មានលក្ខណៈពិសេស ដូចជានំខេកផ្លែឈើឬនំខេកដែលមានផ្លែឈីរីបង្ហាញថាស្ថានភាពវិជ្ជមានទំនងជានឹងកើតឡើងក្រោយពីតស៊ូមួយរយៈមកហើយ។
ប្រសិនបើឃើញផ្លុំទៀននៅលើនំខួបកំណើតបង្ហាញថាការចាប់ផ្តើមថ្មីមួយនឹងកើតមាន អាចជាទំនាក់ទំនងថ្មីឬសូម្បីតែអាជីវកម្មថ្មី។
មើលឃើញនំខួបកំណើតជាច្រើននៅក្នុងក្តីសុបិនជាសារមកប្រាប់មុនថា ពេលវេលាដ៏អស្ចារ្យនឹងមកដល់ក្នុងជីវិត។
ក្តីសុបិននេះក៏អាចតំណាងឱ្យការផ្សារភ្ជាប់របស់យើងជាមួយមនុស្សផ្សេងទៀតដែរ ជាសញ្ញាបង្ហាញថាអ្នកត្រូវបានគេស្រឡាញ់និងយកចិត្តទុកដាក់។
ជារួមមក នំខេក ក្នុងយល់សប្តិជាសញ្ញានៃការផ្លាស់ប្តូរវិជ្ជមានឆាប់ៗ ជាសញ្ញានៃសុភមង្គលនិងសេចក្តីរីករាយដែលនឹងចូលមកក្នុងជីវិតទាំងមិនដឹងខ្លួន។

ជារឿយៗសម្រាប់ស្ត្រី នំខេកក្នុងសុបិន ជានិមិត្តរូបនៃការទទួលបានរង្វាន់សម្រាប់ការខិតខំណាមួយដែលអ្នកបានតស៊ូយូរមកហើយ ទទួលមកវិញ នូវការគោរពនិងកិត្តិយសពីនរណាម្នាក់ធំជាងយើងដែរ ជាសញ្ញានៃការសម្រេចបាននូវជោគជ័យធ្វើអោយអ្នកពេញចិត្ត៕
គ្រូឯម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ