Connect with us

វប្បធម៌ ជំនឿ

បើសុបិនឃើញកាបូបប្រេនៗ អានហើយ​នឹងភ្ញាក់ផ្អើល…

បានផុស

នៅ

ពពួកកាបូបដែល​រចនាម៉ូដគឺជាកាបូបប្រេនៗ ដែលមានតំលៃថ្លៃខ្ពស់កប់ៗ កម្រឃើញក្នុងសុបិន្តណាស់​តែបើឃើញវាមែន​ អាន​អត្ថបទនេះ អ្នកនឹងភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាករចនាល្បីៗ រួមមាន Louis Vuitton, Fendi, Prada, Marc Jacobs, Valentino, Christian Dior, Chloe និង Givenchy កាបូបទាំងនេះជាកម្មសិទ្ធិរបស់វណ្ណៈជាក់លាក់ដែលមិនមែន​គ្រប់គ្នា​អាចមានលទ្ធភាពទិញប្រើឡើយ។ ពេលវាកើតមានក្នុងសុបិន​ក៏ដូច្នោះ​ វាពាក់ព័ន្ធនឹងការដែលយើង លះបង់ប្រាក់ដើម្បីជាប្រយោជន៍ដល់ការទទួលបានកេរ្តិ៍ឈ្មោះ ក្នុងចំណោមក្រសែភ្នែកមនុស្ស​នានា​អ្នកដែលនៅជុំវិញអ្នក។

មានមនុស្សជាច្រើន​ដែលសំញ៉ែងធ្វើជាម្ចាស់កាបូបល្បីៗទំាងនោះ ប៉ុន្តែមិនអាចមានលទ្ធភាពទិញបាន។

នៅក្នុងក្តីសុបិនទៀត សោត​ប្រសិនបើអ្នកសុបិនអំពីការទិញកាបូបប្រេន  វាបង្ហាញពីការច្នៃប្រឌិតខ្ពស់របស់អ្នក ចរិត​ចូលចិត្តលក្ខណៈដើម គ្មានអ្វីក្លែងក្លាយដើម្បី​គ្រាន់តែទាក់ទាញការចាប់អារម្មណ៍ចំពោះអ្នក​នោះឡើយ។ សុបិនបង្ហាញ​ថា អ្នកមិនចូលចិត្តមនុស្សដែលមិនស្មោះត្រង់ឬមានចរិតលក្ខណៈអួតលើសការពិត​ ហើយ ក្តីសុបិ​ន្តនេះក៏អាចមានន័យផងដែរ​ថា វាដល់ពេលដែលត្រូវប្រើភាពច្នៃប្រតិដ្ឋនិងលក្ខណៈពិសេសដ៏កម្រ​របស់អ្នកមកជាប្រយោជន៍ហើយ​។

នៅពេលដែលសុបិនបង្ហាញថា អ្នកបានទិញកាបូបអ្នករចនាម៉ូដដោយម៉ាកល្បីៗ វាបញ្ជាក់ថាអ្នកបានដឹងពីសក្តានុពលនៃ​ទេពកោសល្យពីកំណើតរបស់ខ្លួនឯងដែលអាចប្រើដើម្បីធ្វើឲ្យជីវិតប្រសើរជាងពេលបច្ចុប្បន្ននេះបាន។

ចាប់ផ្តើមគម្រោងច្នៃប្រតិដ្ឋថ្មីមួយ​និងដំណើរការល្អ។

ចំណែក​សុបិនដែលឃើញកាបូបម៉ូដល្បីជាច្រើន បានបង្ហាញថា ការច្នៃប្រតិដ្ឋរបស់អ្នកបញ្ចេញទេពកោសល្យជាច្រើន ដែលអាចជួយអ្នកដទៃឱ្យមាន​ជីវិតប្រសើរ​ឡើងមិនខាន​ (បុគ្គលិក កូនចៅ ឬមិត្តភក្តិ)។

ប្រសិនបើអ្នកបានឃើញក្នុងសុបិន ថាខ្លួន​រើសយក​កាបូបប្រភេទ​កំពូលៗដូចជាម៉ាក Chanel, Prada ឬ Gucci វាមានន័យថា ទេពកោសល្យរបស់អ្នកមិនអាចប្រៀបផ្ទឹមបានទេ។ អ្នកស្ថិតនៅក្នុងចំណោមថ្នាក់មនុស្ស ដែលគ្រប់គ្នា​កំពុង​មើលមកដោយ​ស្រេកឃា្លននិងច្រណែន។

សុបិននេះ​ក៏អាចជា​ដំណឹងផងដែរថា ​អ្នកនឹងទិញ​ឬទទួលអំណោយនូវកាបូបប្រេនៗក្នុងជីវិតពិតឆាប់ៗនេះ៕

គ្រូ ឯម

ចុចអាន៖ ត្បូងទទឹមក្នុងសុបិនអាចជាដំណឹងមាន​បុត្រ ឬទិញបានអចលនទ្រព្យធំដុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម