Connect with us

វប្បធម៌ ជំនឿ

ក្រឡេកមើលទៅមនុស្សឆ្នាំវកនៅឆ្នាំ២០២១ពេញដោយ​សំណាងល្អមិនធ្លាប់មាន​រវាង៧ឆ្នាំមកនេះ

បានផុស

នៅ

ឱស្វាដ៏ច្រម៉ក់ អ្នកបានធ្វើភ្នែកភ្លឹះៗរង់ចាំជោគចក្រវាលបើកទ្វាជ័យគឺរង់ចាំ៧ឆ្នាំមកហើយ។ ជីវិតអ្នកឡើងចុះៗឡើង ទៅតាមខ្សែញាក់នៃព្រហ្មលិខិត ដែលតម្រូវឱ្យតស៊ូ ដាក់ចិត្ត​កាយ តមស្តីវាចា គេថាយ៉ាងណា​ងក់ក្បាលតាមនោះ តែឥឡូវអ្នកដល់ពេលឈរលើបល្ល័ងម្តងវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ ២០២១ ចូលដល់កាលណា មនុស្ស​ឆ្នាំវក ជាពិសេសវក​កើតឆ្នាំ១៩៨០ ​និង ១៩៥៦ នឹងឃើញការកើនឡើងនូវសំណាងល្អ នៅក្នុងវិស័យជាច្រើននៃជីវិត ឈប់តត្រុកតាមគេ កន្លែងធ្វើការរឹងមាំ ឈរលើចំណុចកំពូលជាខ្លួនឯង ជីវិតស្នេហាត្រូវដល់ពេលសម្រេចចិត្តជាថ្មី​ មានឱកាស​កសាងសម្ព័នភាពថ្កុំថ្កើង សប្បាយចិត្ត​ពិតៗ។ បើនឹង​រើសគូ រើសរោងនិងជូត រើសអ្នកបម្រើ​យក ខ្លា និង មាន់ រើសដៃគូរកស៊ី យកម្សាញ់ មមែ និងកុរ ហាមមនុស្ស​ មមី ឬវកដូចគ្នា​ បាំងលាភតេជៈរបស់យើង។

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿងស្នេហា
មិនថាអ្នកមានទំនាក់ទំនងហើយ​ឬ នៅលីវ ឬចង់ផ្លាស់ប្តូរទេអ្នកនឹងមានឱកាសច្រើនសំរាប់ដំណើរផ្សងព្រេងថ្មីៗនៅក្នុងជីវិតស្នេហា រកដៃគូថ្មីនៅក្នុងចំណោម​មនុស្សដែលអ្នកស្គាល់ មិត្តភក្តិបច្ចុប្បន្នអាចជា​ដៃគូដ៏ល្អបំផុតរបស់អ្នកសម្រាប់ស្នេហានាពេលអនាគត។

ប្រសិនបើអ្នកមានទំនាក់ទំនងប្រកបដោយស្ថេរភាពរួចហើយនោះឆ្នាំ ២០២១ គឺជាឆ្នាំដ៏អស្ចារ្យដើម្បីកែលម្អទំនាក់ទំនងស្ថិតស្ថេរផ្អែមល្មួត។

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿងការងារ

ប្រសិនបើមានបញ្ហានៅកន្លែងធ្វើការក៏បណ្តាលតែមកពីកំហឹងនិងមានៈ។ ត្រូវខំអស់ពីសមត្ថភាពដើម្បីរួមរស់ជាមួយអ្នករួមការងារ ប្តូរសម្តីសម្តៅ ឈប់បោះបោក និងឈប់ត្រចៀកស្រាល។ កែលម្អទឹកមុខ​រាល់ព្រឹក ចែកទានជាអាហារ ជាក្រណាត់ ជាលុយកាក់។ ចែក១០បាន១០០មកវិញ ចែកស្នាមញញឹម និងបានសុភមង្គលពិតៗ ។ ប្រសិនបើអ្នកនៅតែ​មិនអាចចុះសម្រុងជាមួយមិត្តរួមការងារទេនោះ រកទានជ័យមកគូចិញ្ចើម​រាល់ព្រឹក ដោយទន្ទេញថា ឧម៉ា ព្រោះៗ បាន៧ចប់ លុះគូរួច​ គ្រប់គ្នាខ្លបខ្លាចអំណាចផ្ទៃមុខ ភាពស្មុគស្មាញនៅកន្លែងធ្វើការជំនួសវិញដោយការ​ត្រូវរ៉ូវ។

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿង ហិរញ្ញវត្ថុ
ដោយសារ​សំណាងល្អក្នុងវិស័យហិរញ្ញវត្ថុឡើងដល់កំពូលមិនដែលជួប អ្នកទំនងជានឹងទទួលបានសាច់ប្រាក់ធំមួយ​នៅឆ្នាំនេះ។ ដរាបណាអ្នកមិនចំណាយខ្ជះខ្ជាយ ឬលេងល្បែង ឬធ្វើឱ្យបានលុយដោយឈាម​និងទឹកភ្នែក។ នេះគឺជាឆ្នាំដ៏អស្ចារ្យក្នុងការចាប់ផ្តើមអាជីវកម្មធ្វើវិនិយោគគ្រប់បែបយ៉ាង។ រកមនុស្ស​ឆ្នាំម្សាញ់ និងឆ្លូវ មកកាន់ការឱ្យនឹងដាំដុះដូច​រុក្ខជាតិរដូវវស្សា។

សែនចូលឆ្នាំ

ប្រសិនអ្នកជាគ្រឹស្តសាសនិក នៅថ្ងៃ៣១ខែធ្នូនេះ​តោងចែកទានលុយកាក់​រង្វាន់ និងរកនំ​ពណ៌ ក្រហមឬស ជូនអ្នកមាន​គុណ។ រកត្បូង​ពណ៌ខ្មៅ(និល)មួយគូរមកទុកហោប៉ៅឬពាក់ជាប់ប្រាណ តម្កល់ផ្កាពណ៌ស ឬក្រហមក្នុងបន្ទប់ការងារ ផ្កាពណ៌លឿងក្នុងផ្ទះ។

ប្រសិនអ្នកធ្វើតាមជនជាតិចិន ត្រូវចាំថ្ងៃ១១ខែកុម្ភៈ ធ្វើសំណែន​ជប់លៀងជីដូនជីតា ជា​ក្តាមសមុទ្រ និង នំប៉ាវបីពណ៌។ មិនឱ្យទទួលអាំងប៉ាវតែត្រូវចែកអាំងប៉ាវលេខ១៥ ដល់មនុស្សម្នា ហោចណាស់១៥នាក់។ ផ្កាតាំងមានពណ៌លឿងនិងទឹកក្រូច ។ រករូបស្វាកាន់ផ្លែសូដា​ជិះលើខ្នងសេះ ឬសត្វឆីមិនជុះ (ភាស៊ីវ)មកតុបតែងលើតុការងារកន្លែងរកស៊ី។ ហាមដាច់ខាត មើលបំណាំខ្ញុំបម្រើ​ឬបុគ្គលិក ឬចៅហ្វាយខ្លួន រក្សាចិត្តស្មោះ សប្បុរសនឹងចូលលុយធំ។

បើប្រកាន់សង្រ្កាន​តាមខ្មែរ ត្រូវ​រៀបដង្វាយ​៥ថ្នាក់ (បើមិនមែន​ជាមន្ត្រីមិនឱ្យរៀបលើសព្រោះអាចជាន់រាសីវិញ) ផ្កា៥​ទៀន៥​ធូប៥ ផ្លែ៥ និងចែកទាន៥នាក់ ជាអង្ករ និងទឹកសុទ្ធ។ ទៅស្វែងរកគ្រូនៅរស់ សំពះដឹងគុណ ​និងទៅវត្តប្រគេន​ចង្ហាន់រំឮកដល់អ្នកចែកឋាន។ ហាមដំណើរកម្សាន្តឆ្ងាយៗនៅខែមេសា រហូតដល់ថ្ងៃ២៨ សឹមចេញសប្បាយក្រៅផ្ទះបាន។ ហាមគ្រឿងសុរា មិនឱ្យធំក្លិនកាត់លាភ ធំបាន៕

គ្រូឯម

ចុចអាន ៖ មនុស្សកើតឆ្នាំ ១៩៩២ មានរាសីចក្រ​ជា ស្វាទឹក តាមទម្លាប់ចិន ហើយឆ្នាំ ២០២១ នឹងមានភេទផ្ទុយតាមជ្រោមជ្រែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ នាទី មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម៥ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម