Connect with us

វប្បធម៌ ជំនឿ

ស្តាប់​ការ​និទាន​ហនុមាន ​ទាក់ទង​ទៅ​នឹង​អំបូរ​ខ្មែរ​មន​

បានផុស

នៅ

ហនុមាន គឺជា​ស្វា ឬ​ពានរ​។ ហនុមាន ជា​ស្តេច​ពានរ​ ​ជា​ទាហាន​ និងជា​មេទ័ព​ស្វា​ផងដែរដែរ​។ ក្នុង​រឿង រាមកេរ្តិ៍ ដ៏​ល្បីល្បាញ ព្រះក្សត្រី​ សិដា ដែល​ជា​ព្រះ​មហេសី​ព្រះរាម ត្រូវ​ស្ដេច​យក្ស​រ៉ា​វ៉ាណៈ (Ravana) ហៅ​ក្រុង​រាប លួច​ឆក់​ចាប់​យកទៅ​លាក់​នៅក្នុង​កោះ​ស្រីលង្កា​។ ក្រោយពី​បាន​ច្បាំង​យ៉ាង​ខ្លាំងក្លា នៅលើ​មេឃ និង​លើ​ដី នៅ​តាម​ព្រៃ ​តាម​សមុទ្រ​អស់​ពេល​យ៉ាង​យូរ ព្រះ​រាម​សម្លាប់​ផ្ដាច់ជីវិត​ក្រុង​រាបបាន ហើយ​រំដោះ​ព្រះ​នាង​សិ​ដា ចេញផុត​ពី​កោះ​ស្រីលង្កា​តែម្តង​។ ជោគជ័យ​របស់​ព្រះរាម​ទាំងអស់នេះ បានមកដោយមាន​ជំនួយ​យ៉ាងសំខាន់​ពី​ស្តេច​ស្វា​ និង​កងទ័ព​ដ៏​ខ្លាំងក្លា​របស់​គេ​។​

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​ការ​ពិត​ព្រះរាម ​គឺជា​អវតារ​ព្រះ​វិស្ណុ ឬ​ព្រះ​នរាយន៍​ទេ។ ព្រះអង្គ​ចុះមក​ពីលើ​មេឃ ហើយ​ក្លែងខ្លួន​ធ្វើ​ជា​ព្រះរាម។ ក្នុង​រឿងនិទាននេះ គេ​ឃើញ​មាន​ព្រះ គឺ​ព្រះវិស្ណុ មាន​មនុស្ស​ដូច​នាង​សិដា មាន​សត្វ ទៀត​ដូច​ហនុមាន និង​កងទ័ព​របស់​គេ​។ តើ​សត្វ​ស្វា​រាប់រយ​ពាន់​នាក់ អាច​ចូល​មក​ចម្បាំង​ជាមួយ​នឹង​មនុស្សលោក​បាន​ដែរ​ឬទេ​?


​ស្វា​នៅក្នុង​រឿងនេះ មិនមែន​ស្វា​មែនទែន​ទេ​។ ដើម្បី​ឲ្យ​យល់​រឿងនេះ យើង​ត្រូវ​សំអាង​ទៅលើ​ក្បួន “​អរធសុត្រា​” សរសេរ​ដោយ កៅ គិ​ល្បៈ រដ្ឋមន្ត្រី​មហាក្សត្រ​ចិន្ត្រី​គុ​ម្ភៈ (Chandragupta) ដែល​សោយ​រាជ្យ​នៅ​ស្រុក​ភ្លើង​កាល​សតវត្ស​ទី​៣ មុន​សាសនា​គ្រឹស្ត​។ សុ​ត្រា​នេះ​ដែល​និទាន​អំពី​វិទ្យាសាស្ត្រ​នយោបាយ និយាយ​ថា “​កងទ័ព​ពេញ​គុណសម្បត្តិ​ត្រឹមត្រូវ គឺ​ត្រូវ​មាន​បួន​កង កង​ទី​១ នៅមុខ​គេ​បង្អស់​ ត្រូវយក​មនុស្ស​នៅក្នុង​ព្រៃ (​ទ័ព​ពី​ដើម​និយម​មាន​សត្វ​ដំរី​ហើយ​មនុស្ស​ដែល​រស់នៅ​ក្នុងព្រៃ​តែង​ស្គាល់​ដំរី​ជាងគេ រួច​អាច​នឹង​មាន​របៀប​ផ្សេងៗ​ទប់ទល់​នឹង​សត្វ​ដំរី​បាន​)។ ដើម្បី​នឹង​បង្ហាញ ឲ្យ​អ្នកស្រុក​ទូទៅ​យល់ថា ពល​ទ័ព​នោះ​ជា​មនុស្ស​មកពី​ព្រៃ គេ​ក៏​សម្ដែង​ជា​ស​ត្វ​ស្វា​ទៅ ពីព្រោះ​អ្នក​ស្រុក​កាល​ពេលនោះ ឥត​ចេះ​អក្សរ​អ្វី​ទេ​។ នេះហើយ ​គឺ​ ស្វា​នៅក្នុង​រឿង​រាមកេរ្តិ៍ ដែល​ជា​មនុស្ស​នៅ​ក្នុង​ព្រៃ មិនមែន​សត្វ​ស្វា​មែនទែន​ឡើយ​។ បើ​យើង​ថយក្រោយ​ទៅទៀត ក្នុង​ប្រវត្តិសាស្ត្រ គេ​ឃើញ ថា​ ជនជាតិ​ដែល​រស់នៅ​មុនគេ​បង្អស់​នៅ​លើ​ទ្ធិ​ប​ក្លិង្គ ឬ​ឥណ្ឌា​នោះ គឺជា​ជនជាតិ​ខ្មែរ ហៅថា​ ជាតិ​មុ​ណ្ឌា ឬ​ខ្មែរ​មន៕

អត្ថបទ ៖ កញ្ញា វ៉ាត

ចុចអាន៖ មកចេះវិធីរំដោះគ្រោះដោយខ្លួនឯង បានផលពិតៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

កងការពារអាកាស
ព័ត៌មានជាតិ១៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម