វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជំនឿ

វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត

Published

on

មិនមែនវត្ថុពិសិដ្ឋទំាងអស់សុទ្ធតែត្រូវនឹងឆ្នាំខែយើងទេ ។​ មនុស្ស​ឆ្នាំំមមែ​ ធាតុមាស ពង្សទេវតា មិនឱ្យដាក់វត្ថុទំាងនេះក្នុងផ្ទះឡើយ។

១ កូនសោរតំណាង


សោរ​តំណាង​តែងត្រូវគេប្រើសម្រាប់តាំងផ្ទះម្ចាស់ហាង ឬអ្នករកស៊ីទាក់ទងនឹងលុយកាក់​តែមនុស្ស​ឆ្នាំំពពែមិនអាចប្រើវាបង្កើន​ថាមពលវិជ្ជមាន​បានឡើយ​ ព្រោះវានឹង​នាំ​មកនូវ​ការ​រុះរើ​ផ្លាស់​ប្តូរ ឬវប្បធម៌ចាក់រុកឆ្កឹះកកាយមិនចេះអស់មិនចេះហើយ​ក្នុងអាជីវកម្មអ្នកឬក្នុងគ្រួសារផ្ទាល់។

២ ត្បូងឆៅ ឬឆ្អិនមាន​ជ្រុងមុតស្រួច

មនុស្ស​ឆ្នាំមមែ មាន​បុគ្គលភាពទន់ភ្លន់ មិនស័ក្តសមជាមួយ​វត្ថុមុតស្រួច​ឡើយ។​ អ្នកដែលជូនវត្ថុនេះដល់អ្នក នឹងទំនងជាមានចេតនា​ក្នុងការ​យកបេះដូងអ្នកមកប្រើប្រាស់ ជាជាងស្រលាញ់អ្នក។ ចូរយកវត្ថុនោះចេញ​ឆ្ងាយឬ ច្នៃវាជា​រាងមូលវិញ ពុំនោះទេ​ជីវិត​អ្នកនឹងមាន​តែរឿងខកបំណងលើមិត្តភាព និង​មនុស្ស​ម្នា​ដែលមានចិត្ត​មិនទៀងត្រង់មក​ព័ទ្ធជុំវិញបង្អោនរាសីអ្នក។

៣ ពែក្ស

គជ់ពែក្ស ល្អណាស់ សម្រាប់មនុស្ស​ទូទៅ​តែសម្រាប់បុគ្គល​ធាតុមាស​មានរោង មមែ និង​ជ្រូក មិនអាចឡើយ។​ យើងមិនឃើញមាន​អលង្ការណា​ប្រើមាសមកស្រោបពែក្សបានទេ កម្រណាស់។ បើមិនបោះបង់វាចេញពីជីវិត​អ្នក ធាតុរបស់វានឹង​ធ្វើឱ្យអំណាចអ្នកទន់ខ្សោយ ដូចមាសស្រោបពែក្សមិនបានមាំដូចច្នោះដែរ។ អ្នកគួរប្រគល់វាទៅឱ្យ​អ្នកណាម្នាក់ដែលស្មោះត្រង់ ហើយ​និយាយថាយល់ព្រម​ទទួលយកនូវភាពទន់ខ្សោយទំាងអស់ជំនួសអ្នក ។

៤ នាគ

រូបនាគមានបរមីខ្ពស់​តែ​អាចមកបង្អាក់អ្នក ជាជាងមកជួយជ្រោមជ្រែង។ មនុស្ស​ឆ្នាំមមែមាន​រាសីជាស្តេច ដោយធាតុផ្សំជាមួយ​ស្តេចពស់​ តែ​កុំច្រឡំថានាគ។ ប្រមូលចោលរាល់រូបសំណាកនាគ ហើយគេចមនុស្ស​ឆ្នាំនាគក្នុងគម្រោង​ផ្សេងៗ​តែចូរមាន​មនុស្ស​ឆ្នាំជ្រូក ទ​ន្សាយនិងម្សាញ់មកព័ទ្ធ ជុំវិញទ្រទ្រង់ការពារអ្នក។ ការចិញ្ចឹមជ្រូក ឬទន្សាយ និងមាន​រូបពស់ក្នុងផ្ទះក៏ជា​ហ្វេងស៊ុយល្អ។

៥ ផ្កា

អ្នកស្រលាញ់ផ្កាណាស់ នេះជាចរិតមនុស្ស​ទន់ភ្លន់ឆ្នាំមមែមិនថាស្រីប្រុស ពួកគេ​តែចំណាយពេលក្នុងសួនច្បារ ស្រូបយកយ៉ាង​ល្អនូវទំនាញ​ទឹកដី ភ្លើង ខ្យល់ ។ ពួកគេស្រលាញ់ធម្មជាតិ ដោយសារ​ដែនចក្រា​នៃអំណាចពី​កំណើត​របស់ពួកគេ ​​តែចៃដន្យ​លើលោកនេះ​យើងមិនអាច​រស់នៅជាមួយ​វត្ថុ​ដែលយើង​ស្រលាញ់រហូតបានទេ។

ប្រសិន​បើ​ចៀសបាន​អ្នកកុំដំាផ្កាដៃឯង កុំប្រើឈ្មោះផ្កា កុំទុកបុស្បាក្រៀមក្នុងបន្ទប់​ដែលលំអងឬថាមពលអវិជ្ជមាន​របស់វា ធ្វើឱ្យជីវិតអ្នករមែងតែងតែប៉ះទង្គិចដោយការគុំគួន​ ព្យាបាទ ​នឹង​ធ្វើឱ្យចិត្តអ្នកប្រេះស្រាំ។

ចូរដំារុក្ខជាតិហូបផ្លែ នៅក្នុងលំនៅរបស់អ្នក។ ពណ៌សម្បុរបែបរបស់វាតែងតែ​លើករាសីនិងផ្តល់នូវអំណាចបន្ថែមដល់អ្នក។ ប្រសិនមានឃ្មុំទុំនៅធ្វើសំបុកទៀត ជីវិតអ្នកនឹងកាន់តែត្រដែតឡើង៕

គ្រូ ឯម

ចុចអាន៖ ក្រឡេកមើលទៅមនុស្សឆ្នាំវកឆ្នាំ២០២១ពេញដោយ​សំណាងល្អមិនធ្លាប់មាន​រវាង៧ឆ្នាំមកនេះ

ចុចអាន៖ មកចេះវិធីរំដោះគ្រោះដោយខ្លួនឯង បានផលពិតៗ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម