បកស្រាយ​អត្ថន័យ​សុបិន​ឃើញ​ត្រសក់​មានន័យ​យ៉ាង​ម៉េច – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជំនឿ

បកស្រាយ​អត្ថន័យ​សុបិន​ឃើញ​ត្រសក់​មានន័យ​យ៉ាង​ម៉េច

Published

on

សុបិន​ឃើញ​ត្រសក់​ ប្រផ្នូលពិត សំដៅ​បញ្ហា​ដែល​យើងនឹង​បានដោះស្រាយសម្រេចមិនថា រឿងរ៉ាវ​ល្អ ឬ​អាក្រក់​ ទាក់ទង​នឹង​ជីវិត​បច្ចុប្បន្ននេះនឹង​រសាត់បាត់ទៅ ជំនួសមកវិញនូវអ្វីថ្មីបរិសុទ្ធស្រលះចិត្ត​។

យល់​សុបិន​បរិភោគ​ត្រសក់​មានន័យថា​​ បំណុល​រយៈពេល​វែង​របស់​យើងនានា  ​នឹងសងរួច​ឆាប់​ៗ​នេះ​ហើយ។ ​យើង​ក៏បាន​ធូរស្បើយ​អារម្មណ៍​ ដោយ​ការ​ខិតខំ​តិចតួច ​ក្នុង​រយៈពេល​ដ៏​ខ្លីតែបានផលមហិមា។ ពិតណាស់ ត្រសក់ជាសុបិនល្អ ចំណែកប្រសិន​បើត្រសក់ក្រអូបទៀត ជាសុបិន​ទ្រព្យសម្បត្តិ។

យល់​សុបិន​ឃើញ​ត្រសក់​រឹងៗ​ដូចជា​ថ្ម​ ឱ្យដឹងមុនអំពី ជីវ​ភាព​សម្បូរ​បែប​ដែល​នឹង​កើតឡើង​បន្ទាប់​ពី​ការ​ខ្វះខាតក្នុងជីវិត​។

ករណីយល់សុបិន​ឃើញ​​ខ្លួនឯង​ប្រមូល​ត្រសក់​បង្ហាញ​ថា​ យើង​នឹង​ធ្វើការ​​រយៈពេល​ខ្លី​តែអាចមានជីវិត​​គ្រួសារ​ប្រសើរវែងឆ្ងាយ​។

សុបិន​ឃើញ​វាល​ត្រសក់​ឬ​ចម្ការ​ត្រសក់​មានន័យថា​ យើង​នឹង​ជួយ​ដល់​សាច់ញាតិ​របស់​យើង​នៅ​ក្នុង​ការងារ​ផ្សេងៗ។ ឬ​មានន័យ​ផ្សេង​ទៀត​ថា​ យើង​កំពុងតែ​មាន​គម្រោង​បង្កើត​អាជីវកម្ម​សម្រាប់​ខ្លួនឯង​ឆាប់ៗ​នេះ។

សុបិន​ឃើញ​ជ្រក់​ត្រសក់​បង្ហាញ​ថា​ យើង​នឹង​បិទ​បំណុល​របស់​យើង​ឆាប់ៗ​នេះ ​ជាពិសេស​បំណុល​រាប់​ឆ្នាំ​មក​ហើយ។ ឱកាស​ល្អ​នៃ​ភាព​សុខ​ស្រួល​ហិរញ្ញវត្ថុ​ កំពុង​តែ​ឈាន​ជិត​មក​ក្បែរ​ខ្លួន​យើង​ហើយ។​ ចូរ​ខិតខំ​បន្ត​ស្វះស្វែង​បន្ថែម​ទៀត។

សុបិន​ឃើញ​កាត់​ឬបេះត្រសក់​បង្ហាញ​ថា ​យើង​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រួសារ​ជាមួយ​ឱកាស​​ថ្មី​ៗ ដែល​យើង​កំពុង​តែ​ប៉ង​ទុក។

សុបិន​ឃើញ​ច្របាច់​ត្រសក់​មានន័យថា​ យើង​នឹង​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​ ដោយ​ការ​ចែករំលែក​បញ្ហា​របស់​យើង​ជាមួយ​មិត្តភ័ក្ដិ​ឬ​អ្នក​ស្គាល់​គ្នា។

សុបិន​ឃើញ​បន្ថែម​អំបិល​លើ​ត្រសក់​ឬ​បរិភោគ​ត្រសក់​ប្រៃ​ សំដៅ​ទៅ​លើ​រង្វាន់​ដែល​យើង​នឹង​ទទួល​បាន​ជា​ថ្នូរ​នឹង​សេវាកម្ម​ឬ​ទំនិញ​ដែល​យើង​បាន​ទិញ។

សុបិន​ឃើញ​ទិញ​ឬ​យក​ត្រសក់​ពី​មនុស្ស​ម្នាក់ ​មានន័យថា ​មាន​មនុស្ស​ម្នាក់​ព្រម​ជួយ​យើង​សម្រាប់​បញ្ហា​ផ្ទះ​ឬ​បញ្ហា​ឯកជន​ជាដើម។

សុបិន​ឃើញ​ខ្លួនឯង ​លក់​ឬ​ឱ្យ​ត្រសក់​ ទៅ​មនុស្ស​ណា ម្នាក់​​មានន័យថា ​យើង​នឹង​បាន​ធ្វើការ​ឡើងធំ តំណែង​មេដឹកនាំ នាយក​ប្រតិបត្តិ​ ឬ​ជំនួយជំនិតឱ្យមន្ត្រី​សាធារណៈក្នុងតំណែងកំពូលៗរបស់ជាតិ។

សុបិន​ឃើញ​មនុស្ស​ម្នាក់​លក់​ត្រសក់​ឬ​ត្រសក់​ត្រូវ​តម្រៀប​លក់​នៅ​ក្នុង​ហាង ​មានន័យថា​ នឹង​មាន​ឈ្មួញ​ក្លែងក្លាយ​ចង់​មក​បោក​បញ្ឆោត​យើង ​ហើយ​នេះ​គឺ​ជា​រឿង​មួយ​ដែល​យើង​គួរ​តែ​ប្រុងប្រយ័ត្ន​នឹង​មនុស្ស​នេះ។

សុបិន​ឃើញ​ខ្លួនឯង​បាន​បោះ​ត្រសក់​ចូល​ក្នុង​កន្ត្រក​មានន័យថា ​ជីវិត​របស់​យើង​នឹង​ប្រសើរ​ឡើង​បន្តិចៗ​ម្ដង​ដោយសារ​តែ​ការ​ខិតខំ​របស់​យើង៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព ៖ dreaminterpretatio

ចុចអាន៖ សុបិនអំពីគជ់និងត្បូងមានន័យពិស្តារខុសគ្នារវាងទម្លាប់ឥណ្ឌានិងចិន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម