ក្បួន​ហុងស៊ុយដែល​ជួយ​ចម្រុងចម្រើន​ដល់​ម្ចាស់ផ្ទះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជំនឿ

ក្បួន​ហុងស៊ុយដែល​ជួយ​ចម្រុងចម្រើន​ដល់​ម្ចាស់ផ្ទះ

Published

on

មិន​បាន​ដឹង​ពី​ការរៀបឬក្បួន​ទុកដាក់​សង្ហារឹម​ក្នុង​ផ្ទះយ៉ាងណា ហើយ​ពួយដាក់​ពាស​វាល​ពាស​កាល​ នាំឲ្យ​បាត់​ក្បួន​ហុងស៊ុយ​ចេញ​ទៅ។ ចំណែក​ផ្ទះ​ខ្លះ​ក៏​មាន​រឿង​មិនល្អ​កើតឡើង​ ដោយសារតែ​ដាក់​មិនបាន​ប្រុងប្រយ័ត្ន។

អាន​អត្ថបទ​ខាងក្រោម​ នឹង​បាន​ស្វែងយល់​ពី​របៀប​ដាក់របស់ឬរៀបចំឲ្យ​ត្រូវ​ក្បួន​ហុងស៊ុយ៖

១. ទ្វារ​ផ្ទះ​ដែល​មាន​សំឡេង​លឺ​ពេល​បើក​ចេញ​ចូល

តើ​ទ្វារ​ចូលផ្ទះឬបន្ទប់​របស់​យើង​​ស្រែក​លឺៗ​នៅ​ពេល​យើង​បើក​ឬ​បិទ​វា​ឬទេ? ទ្វារ​ចូល​គឺ​ជា​រឿង​ដំបូង​និង​ចុងក្រោយ​ដែល​យើង​ជួប​ប្រទះ ​នៅ​ពេល​មក​ដល់ ​ឬ​ធ្វើដំណើរ​ចេញ​ពី​ផ្ទះ។ សំឡេង​គឺ​ដូចជា​ទ្វារ​កំពុង​យំ​ ហើយ​នេះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​និង​សុខុមាលភាព​របស់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។

មាត់ទ្វារ​នោះ​ហើយ​ដែល​បង្កើត​ថាមពល​វិជ្ជមាន​បន្ថែម​ទៀត​ ពេល​យើង​ចូល​និង​ចេញ​ពី​ផ្ទះ។ ដូច្នេះ​ម្ចាស់​ផ្ទះ​ត្រូវ​បញ្ចូល​ប្រេង​ក្នុង​គន្លឹះ​ទ្វារ​ផ្ទះ​ ដើម្បី​បង្កើត​ហុងស៊ុយ​បន្ថែម។

២. កន្លែង​ដែល​ត្រូវ​ដាក់​ប្រភព​ទឹក​ហុងស៊ុយ

ទឹក​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ​និង​ក្បួន​ហុងស៊ុយ។ មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា ​តើ​កន្លែង​ណា​ដែល​ល្អ​បំផុត​ដើម្បី​ដាក់​ប្រភព​ទឹក​សម្រាប់​ហុងស៊ុយឡើយ។ យោង​ទៅ​តាម​គោលការណ៍​ហុងស៊ុយ​​ គុណសម្បត្តិ​ក្នុង​ការ​ដាក់​ធាតុ​ទឹក​ដូចជា​ប្រភព​ទឹក​គឺ​នៅ​ជិត​ច្រក​ចូល​ផ្ទះ​របស់​យើង។

វា​អាច​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ ​តែ​ផ្នែក​សំខាន់​បំផុត​គឺ​ទឹក​គួរ​តែ​ហូរ​ឆ្ពោះ​ទៅ​ចំ​កណ្ដាល​ផ្ទះ​តែម្ដង។ នោះ​មាន​ន័យ​ថា​ទ្រព្យ​សម្បត្តិ​មាន​ឱកាស​ចាក់​ចូល​ក្នុង​ជីវិត​របស់​ម្ចាស់​ផ្ទះ។

៣. រុក្ខជាតិ​នៅ​ខាង​លើ​ទូ​ផ្ទះ​បាយ

សាក​ក្រឡេក​មើល​ទូរ​ផ្ទះបាយ​ថា​ តើ​មាន​កន្លែង​ទំនេរ​ណា​ខ្លះ​ដែល​សល់។ ចន្លោះ​ទំនេរ​នៅ​ពី​លើ​ទូរ​ផ្ទះ​បាយ​អាច​ទាក់ទាញ​ធូលី​និង​ថាមពល​ដែល​នៅ​ទ្រឹង។ ធូលី​នឹង​ជាប់​គាំង​នៅ​ទីនោះ​ ហើយ​ទាញ​ថាមពល​ដែល​មិន​ល្អ​ ដែល​អាច​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​រស់នៅ​គ្មាន​សុភមង្គល។

ដូច្នេះ​វិធី​កែខៃ​គឺ​ ដាក់​ភ្លើង​បំភ្លឺ​រុក្ខជាតិ​បៃតង​មួយ​ចំនួន ឬ​វត្ថុ​ស្អាតៗ​និង​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ទីតាំង​នេះ។ វត្ថុ​ទាំង​នេះ​នឹង​បម្លែង​ថាមពល។

៤. បិទទ្វារ​បន្ទប់ទឹក

មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​បន្ទប់​ទឹក ​នៅ​ពេល​និយាយ​ដល់​ហុងស៊ុយ។ គំនិត​នេះ​គឺ​ថា​ទឹក​ចេញ​ពី​ផ្ទះ​នៅ​ទីនេះ។ ដោយសារ​ទឹក​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​ យើង​មិន​ចង់​ឲ្យ​លុយ​របស់​យើង​ហូរ​ចេញ​ទេ។

ទឹក​ត្រលប់​មក​វិញ​នៅ​ពេល​បង្ហូរ​ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​សូម​ណែនាំ​ឱ្យបិត​គម្រប​បង្គន់​ ហើយ​ទ្វារ​បន្ទប់ទឹក​ក៏​ត្រូវ​បិទ​ដែរ​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ទាំង​នេះ។

៥. ទីតាំង​គ្រែ

គ្រែ​គឺ​ជា​បំណែក​ដ៏​សំខាន់​បំផុត​នៃ​គ្រឿង​សង្ហារិម​ដែល​ត្រូវ​ដាក់​នៅ​ក្នុង​ទីតាំង​បញ្ជា​ ពីព្រោះ​មនុស្ស​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​ពេល​ដេក។ ដូច្នេះ​កុំ​ដាក់​គ្រែ​ប្រឈមមុខ​នឹង​ទ្វារ​នៅ​ពេល​ដែល​យើង​កំពុង​ដេក​នៅ​លើ​គ្រែ។ អាច​ដាក់គ្រែជារបៀប​អង្កត់ទ្រូង​ឆ្លង​កាត់​បន្ទប់​ពី​ទ្វារ​ទៅ​បន្ទប់គេង ហើយ​រក​កញ្ចក់​មក​ដាក់​ដើម្បី​ឱ្យ​យើង​អាច​មើល​ឃើញ​ទ្វារ​ ពេល​កំពុង​ដេក​លើ​គ្រែ។

៦. គ្រប​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់គេង

យើង​ភាគច្រើន​មាន​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់​គេង។ ប្រសិនបើ​យើង​មាន​បញ្ហា​ក្នុង​ការ​គេង​​ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពេល​គេង​យើង​អត់​បាន​យក​ក្រណាត់​គ្រប​ទូរទស្សន៍​នៅ​ពេល​ឈប់​ប្រើ។

ថាមពល​សកម្ម​របស់​ទូរទស្សន៍​ក៏​ដូចជា​ផ្នែក​អេឡិចត្រូនិក​ អាច​នឹង​រំខាន​ដល់​ប្រភេទ​ថាមពល​ស្ងប់ស្ងាត់​ដែល​អំណោយផល​ដល់​ការ​គេង​និង​បន្ទប់គេង។ នេះ​ជា​មូលហេតុ​ដែល​ក្បួន​ហុងស៊ុយ​មិន​មាន​នៅ​ក្នុង​បន្ទប់​គេង៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព ៖ inhabitat

ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមាន​បាន

ចុចអាន៖ ល្អបំផុតសម្រាប់អ្នករាជការ​បើមាន​វត្ថុ ៣ នេះ​លើតុ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ6 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ6 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ6 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម