Connect with us

វប្បធម៌ ជំនឿ

ស្វែងយល់រូបគំនូរសេះ​តាម​ក្បួន​ហុងស៊ុយ លើក​រាសី​មនុស្សឲ្យ​​ជោគជ័យ

បានផុស

នៅ

សេះ​គឺ​ជា​និមិត្តរូប​នៃ​ថាមពល ​អំណាច​ ជ័យ​ជម្នះ ​និង​កម្លាំង​។ គេ​និយម​ដាក់​សេះ​​ហុងស៊ុយ​ជា​រូបថត ​រូបចម្លាក់ ​ដែល​តាំង​នៅ​ផ្ទះ​ឬ​ការិយាល័យ ​តំណាង​ឲ្យ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ខិតខំ​ផ្សេងៗ។

១. តើ​សេះ​តំណាង​អ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេះ​តំណាង​ឲ្យ​ល្បឿន​ថាមពល​កម្លាំង​ជោគជ័យ ​ជ័យជម្នះ​ កិត្តិនាម​ ការ​អត់ធ្មត់ ​ភាព​ខ្លាំង។ អ្វី​ដែល​សេះ​នាំ​មក​ហុងស៊ុយ​ដល់​ជីវិត​ គឺ​ភាព​រុងរឿង​ ចលនា​ឬ​ភាព​ចល័ត​ ការ​លើកកម្ពស់​ ការ​រីកចម្រើន​ ភាព​ស្មោះត្រង់​ ភាព​រឹងប៉ឹង​ និង​ភាព​ជោគជ័យ​ជាដើម។ រូប​គំនូរ​សេះ​ក៏​ដូចជា​ចំនួន​សេះ​ដែល​បាន​បង្ហាញ ​ក៏​មាន​អត្ថន័យ​ជា​និមិត្ត​រូប​ផង​ដែរ។

សេះ​ដែល​មាន​ចលនា ​អាច​ជួយ​ឱ្យ​យើង​ទទួល​បាន​ការ​ផ្ដោត​អារម្មណ៍​និង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ សេះ​ទាំងអស់​ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ធាតុ​​ភ្លើង ​ក៏​ដូចជា​ថាមពល​នៃ​ភាព​ខ្លាំង​ដូច​បុរស។

២. ស្វែងយល់​ពី​ពណ៌​របស់​សេះ

រូបភាព​ឬ​រូប​ចម្លាក់​ពណ៌​របស់​សេះ​នៅ​ការិយាល័យ​របស់​អ្នក​ អាច​ពង្រឹង​សិទ្ធិ​អំណាច​និង​នាំ​មក​នូវ​សុឆន្ទៈ។ ហើយ​សេះ​នីមួយ​ៗ​ក៏​មាន​ក្បួន​តំណាង​ទៅតាម​ពណ៌​របស់​វា​ដែរ។

– សេះ​ក្រហម ​តំណាង​ឱ្យ​ថាមពល​ដូច​បុរស​ ហើយ​ឥទ្ធិពល​របស់​វា​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​មាន​ភាព​រឹងមាំ​ ដោយ​លំហូរ​នៃ​ការ​បញ្ជាទិញ កើន​ឡើង ​ចំណែក​ការងារ​នៅ​ស្ថិតស្ថេរ ​វា​នឹង​បង្កើន​លំហូរ​សាច់ប្រាក់​កេរ្តិ៍ឈ្មោះ​និង​កិត្តិនាម​ដល់​អ្នក​ដែល​ដាក់​តាំង​វត្ថុ​ទាំងនេះ។

– សេះ​ស​ តំណាង​ឱ្យ​ធាតុ​ខ្យល់​ បង្កើន​លំហូរ​ប្រាក់​ល្អ​ប្រសើរ​និង​រលូន​ទៅ​មុខ។ វា​ជួយ​លុប​បំបាត់​ឧបសគ្គ​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ ព្រោះ​ពណ៌ស​តំណាង​ឱ្យ​ភាព​សុខដុម​និង​ស្ថិរភាព។

– សេះ​ជា​ក្រុម​ រត់​ឬ​​លោត​ជាមួយ​គ្នា​ គឺ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​គ្រួសារ​ឬ​កម្លាំង​រួមគ្នា។ សេះ​លោត​ដែល​មាន​និមិត្ត​សញ្ញា​បោះត្រា​ខាង​ស្កាំ​នៃ​កន្ទុយ​ ​ដែល​តាំង​នៅ​លើ​តុ​របស់​អ្នក គឺ​បង្ហាញ​ពី​ភាព​ជោគជ័យ។

– អ្វី​ដែល​ត្រូវ​ចៀសវាង​ក្នុង​កំឡុង​ពេល​ដាក់​សេះ

ចៀសវាង​ដាក់​គំនូរ​ឬ​ចម្លាក់​សេះ​ដែល​ក្រៀមក្រំ​ ខឹង ​ឬ​ឈ្លោះ​គ្នា។ សេះ​ទាំង​នេះ​អាច​បង្កើត​ឱ្យ​មាន​ទំនាស់​ក្នុង​ចំណោម​សមាជិក​គ្រួសារ ​ឬ​សហការី​ក្នុង​អាជីវកម្ម។ អ្នក​គួរ​តែ​តាំង​រូប​សេះ​ដែល​រីករាយ ​អាច​ធ្វើ​ឲ្យ​លោកអ្នក​មាន​អារម្មណ៍​ល្អ​  ព្រមទាំង​ទិសដៅ​វិជ្ជមាន​ជានិច្ច។

– កុំ​ដាក់​និមិត្ត​សញ្ញា​សេះ​ដែលមិនពេញរូបរាង

ចៀសវាង​រូបភាព​សេះ​ដែល​មិន​ពេញ​រូបរាង ​ឬ​អរូបី​បែប​ចម្រៀក​ៗ​ដាច់​គ្នា។ រូបភាព​ទាំង​នេះ​អាច​ជំរុញ​ឱ្យ​មាន​អារម្មណ៍​ច្របូកច្របល់ ​ខ្វះ​ការ​គ្រប់គ្រង​ឬ​ខូច​ទ្រង់ទ្រាយ។

– កុំ​ដាក់​សេះ​នៅ​ទី​រាប​ឬ​ដាក់​បែរ​មុខ​ទៅ​​ខ្លោង​ទ្វារ

ចៀសវាង​ការ​ដាក់​សេះ​នៅ​ក្នុង​តំបន់​ដែល​មាន​ធាតុ​ឈើ​ នាំ​បង្ក​ឱ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ឬ​ក្រុម។ មួយ​ទៀត​នៅ​ក្នុង​បន្ទប់គេង​ក៏​មិន​ត្រូវ​ដាក់​ដូចគ្នា​ ព្រោះ​សកម្មភាព​ថាមពល​និង​កម្លាំង​ខ្លាំងក្លា​របស់​សេះ​ ជា​ពិសេស​អ្នក​ដែល​មាន​ចលនា​ អាច​នាំ​ថាមពល​សកម្ម​ដល់​បន្ទប់គេង​ ដូច្នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​កង្វះ​ការ​សម្រាក​និង​ការ​លំហែ។ នៅ​ក្នុង​បន្ទប់ទឹក​និង​ផ្ទះ​បាយ​ ក៏​គួរ​ចៀសវាងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង​ ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….

ចុចអាន៖ ក្បួនហុងស៊ុយជួយបង្កើនថាមពល អំណាច និងលាភសំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម