Connect with us

វប្បធម៌ ជំនឿ

ឃ្លោក Wu Lou ហុងស៊ុយល្អ​ផុតលេខ​ ការពារ​​សុខភាព និងអាយុជីវិត​

បានផុស

នៅ

ឃ្លោក Wu Lou (អ៊ូលូ) ដែលជនជាតិចិន តែងចង់បានមកជាប់ខ្លួន មានឈ្មោះហៅក្រៅថា Calabash ឬ “giver of life បកប្រែខ្មែរបានន័យថា «អ្នកផ្តល់ជីវិត» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រពៃណីដើមរៀងមកគេប្រើថាមពលវិជ្ជមាន​ឃ្លោក Wu Lou ដើម្បីព្យាបាលជំងឺនិងបញ្ចៀសទិសផ្កាយនាំសំណាងអាក្រក់ផង តាមក្បួន​ក្នុងភូគ្ពចិន។

ជនជាតិចិនជឿថា តំាង​ពីរជ្ជកាលបុរាណ នៃព្រះចៅអធិរាជ ឈីនស៊ីហួង (秦始皇 ជាស្ថាបនិកនៃរាជវង្សឈិននិងជាអធិរាជទីមួយនៃការបង្រួបបង្រួមប្រទេសចិន) ត្រូវបានគេ​កត់ត្រាមកថា​ តែងនិយម​បញ្ជា​ឱ្យដាក់ផ្លែឃ្លោកមួយគូ នៅសងខាងគ្រែក្នុងគោលបំណងបង្កើនថាមពលផ្នែក​សុខភាពឱ្យកាន់តែរឹងមាំ​ល្អ។

ក្រោយមកដោយពិបាក​រកឃ្លោកស្រស់​ជាញឹកញាប់ពេកនោះ មន្ត្រី​មួយរូបខាងគំនិត​សិល្បៈ បានបែកប្រាជ្ញា​រិះរក ផ្លែឃ្លោកមកហាលឱ្យក្រៀម ហើយនៅពេលវាស្ងួតក៏យកមកលាបជាពណ៌​នានា​រួមមាន​ពណ៌ លង្ហិន ឬមាស ប្រាក់ មកដាក់ថ្វាយ។ ចំណេរក្រោយមក រាស្ត្រថ្នាក់ផ្សេងៗ​ដឹងរឿងនេះ ក៏និយមស្វែងរកជាង​ចម្លាក់មកឆ្លាក់ឱ្យបានឃ្លោកមួយគូៗ ដាក់តាមម្ចាស់ផែនដីដែរ។

អ្នកណាម្នាក់ដែលថា មិនស្រលាញ់សុខភាព?

ច្រើនសតវត្សរ៍មកនេះ ផ្លែឃ្លោក Wu lou បានប្រៃក្លាយរូបរាងពីផ្លែពិតធំៗរហូត​ដល់ក្លាយមកជា Wu Lou តូច​ៗ ធ្វើពីគជ់ ថ្លើមថ្ម មាស ពេជ្រ ត្បូង​ថ្ម ដែកឬ​លង្ហិន ប្រាក់​ តាមធនធាន​អ្នកស្រុក ងាយស្រួលក្នុងការ​ដាក់តាមខ្លួន។

សម្រាប់នារីចិន នាងក៏និយម​យកនិមិត្តរូបឃ្លោក អ៊ូលូ មកប្រើជាគ្រឿងលម្អប្រាណ​ដែរ ដែលវាក៏នៅតែមានឥទ្ធិពលខ្លាំងក្នុងការ​ឱ្យម្ចាស់វា អាចនិយាយអំពី​សេចក្តីប្រាថ្នារដែលខ្លួនចង់ទទួលបានមកទុក​ឱ្យជាកម្មសិទ្ធិជារៀងរហូត​ក្នុឃ្លោកនេះ។ ឧទាហរណ៍ថា ចង់ប្រាថ្នាបាន​ ផ្ទះស្អាតមួយ ចង់បានបុរសឬនារីណាម្នាក់មកជាគូ ឡានស្អាតៗដូច Ferrari ឬ Honda  ចង់បាន​កូន គេសរសេរសេចក្តីប្រាថ្នាទំាងនោះក្នុងក្រដាសក្រហម ហើយ​ញ៉ុកទៅក្នុងតួឃ្លោកនោះ បិទផ្ចិតវាមកវិញ ។

សម្រាប់ថាមពលវា​ តំាង​ពីបុរាណមក ឃ្លោក អ៊ូលូគឺជាថាមពលវិជ្ជមាន​ផ្នែក ព្យាបាលសុខភាព ដែលមានអនុភាពបំផុត វា​មានសមត្ថភាពស្រូបយកថាមពលមិនល្អខាបទុកចោលមួយអន្លើ ហើយគេធ្លាប់តំណាលថា ពីមុន យូរលង់មកហើយ ព្រះសង្ឃតៅបានប្រើវាស្រូប​ឃុំវិញ្ញាណអាក្រក់នានានេះបើ​ យោងទៅតាមទេវកថារបស់ចិន។

គេក៏មានជំនឿថា ផ្លែដែលធ្វើពីគជ់ពណ៌បែតង​នាំមកនូវតួនាទី​លូតលាស់ត្រកុំត្រកាល ពណ៌ទឹកឃ្មុំសម្រាប់ទ្រព្យសម្បត្តិនិងសុខភាព និងពណ៌ផ្សេងៗ​សម្រាប់​ការការពារផ្ទះឬការិយាល័យ ការពារជីវិត​ពេលធ្វើដំណើរ និងការពារពីមន្តអាគម សត្វអសិរពិស ផង។

​នៅពេលអ្នកណាម្នាក់មាន​ឆ្នាំ​ខែមិនល្អ គេនិយមរក​ឃ្លោកនេះ ឬរកជាងទងរចនា​វាតូចៗអំពីមាស ឬត្បូងមកដាក់ជាប់ក ឬជាខ្សែពាក់នឹង​ដៃស្តាំ៕

អត្ថបទ ៖ ស្រស់

ចុចអាន៖ ស្វែងយល់រូបគំនូរសេះ​តាម​ក្បួន​ហុងស៊ុយ លើក​រាសី​មនុស្សឲ្យ​​ជោគជ័យ

ចុចអាន៖ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង​ ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៨ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១១ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម