វប្បធម៌ ជំនឿ
ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ
និមិត្តរូបនៃក្តីសុបិនឃើញថូ ផើង ឬកែវដាក់ផ្កានានា ដែលមានរុក្ខជាតិឬផ្កាផង តំណាងឱ្យភាពជាស្ត្រី ជានិមិត្តរូបនៃការច្នៃប្រតិដ្ឋ និងចម្រុងចម្រើន។
ចិត្តសាស្ត្រ
វាតំណាងឱ្យភាពល្អឥតខ្ចោះនិងការលូតលាស់ ។ ជាញឹកញាប់សុបិនឃើញផើងរុក្ខជាតិឬថូផ្កា មិនថាមានផ្កាឬទំនេរ អាចជាការចង្អុលបង្ហាញថា អ្នកនឹងក្លាយជាអ្វីមួយដែលខ្លួនប៉ងចង់ក្លាយជាយូរមកហើយ។
ជំនឿជាប្រពៃណី
ជនជាតិអឺរ៉ុបបុរាណ (យូដាស – គ្រីស្ទម៉ាស) យល់ថា គេនឹងកើនទ្រព្យសម្បត្តិប្រសិនបើឃើញថូផ្កា ក្នុងសុបិន ហើយសុបិននេះនឹងធ្វើឲ្យជីវិតប្រចាំថ្ងៃប្រសើរឡើងសុភមង្គលកំពុងមកដល់ពីមុខអ្នក។
ជំនឿជនជាតិហិណ្ឌូ គេជឿថា ម្ចាស់សុបិននឹងទទួលបានការរីកចម្រើនប្រសិនបើឃើញផើងឬថូផ្កានៅក្នុងក្តីសុបិន បង្ហាញអ្នកថាចំណេះដឹង តួនាទីសង្គម និងប្រាក់ចំណូលនឹងកើនឡើង ប្រសើរឡើងនូវសេចក្តីសុខក្នុងជីវិតផ្ទាល់ខ្លួន។
ជំនឿអារ៉ាប់ (អ៊ីស្លាម) គេជឿថាវាជាការចាប់ផ្តើមថ្មីមួយប្រសិនបើយល់សុបិនឃើញថូផ្កាឬផើង។ នេះគឺជាសញ្ញាមួយអំពីរយៈពេលដែលជីវិតត្រូវផ្លាស់ប្តូរថ្មី ។
ឃើញការយកថូ ធ្វើជាអំណោយនៅក្នុងក្តីសុបិន មានន័យថា អ្នកនឹងដោះស្រាយការងារបានឆាប់និងដែលទទួលបានទិន្នផលហិរញ្ញវត្ថុខ្ពស់។ ប្រសិនបើអ្នកកាន់ឬកម្មសិទ្ធិលើថូផ្កាណាមួយនៅក្នុងក្តីសុបិន្ត ប្រផ្នូលថា អ្នកនឹងចាប់ផ្តើមប្រមូលផលចំណេញពីការវិនិយោគក្នុងជីវិតពិតរបស់អ្នកហើយ។
បើមើលឃើញថូធ្វើឡើងពី ដីឥដ្ឋនៅក្នុងក្តីសុបិន របស់អ្នកសំដៅទៅលើមាសនិងប្រាក់ដែលអ្នកនឹងទទួលបានដូចជាទំហំនៃថូ។ ប្រសិនបើអ្នកឃើញថូមួយធ្វើពីផ្លាស្ទិចឬដែកវិញ អ្នកនឹងទទួលបានការងារលំបាកធ្ងន់ធ្ងរ។
បើយល់សប្តិឃើញថា ថូធ្លាក់ហើយមិនបែកសំដៅទៅលើការប្រកួតប្រជែងដែលអ្នកនឹងទទួលបានជោគជ័យដោយពុំចាំបាច់ប្រឹងប្រែងខ្លាំង ហើយមានមនុស្សច្រណែននឹងសមិទ្ធិផលរបស់អ្នក៕
គ្រូ ឯម
ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ
ចុចអាន៖ សុបិនឃើញផ្កាក្រហមតំណាងការព្យាបាទ តែយើងនឹងឈ្នះ ផ្កាពណ៌ផ្សេងៗគឺ…
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍១ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?