Connect with us

សេដ្ឋកិច្ច

ជាមួយ​កូវីដស្ត្រី​ចំនួន ៦១% ទូទាំងលោកត្រូវផ្លាស់ប្ដូរ​អាជីពថ្មីទាំងបង្ខំ

បានផុស

នៅ

ខណៈ​ពេល​ដែល​ផល​ប៉ះពាល់​រយៈ​ពេល​វែង​នៃ​ជំងឺ​រាតត្បាត និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កំណត់ត្រា​បុគ្គល​ដែល​គ្មាន​ការងារ​ធ្វើ​ កំពុងតែ​មាន​ច្រើន​អនេកនិងបន្តកើនឡើង។

រឿង​ធ្ងន់ធ្ងរ​គឺ​ស្ត្រី​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ ដែល​ជា​ទូទៅ​​ពួកគេ​រងភាព​តានតឹង ​ការ​ផ្លាស់ប្ដូរ​ជីវិត​គ្រួសារទោះជា​ ស្ត្រី​ក៏​ត្រូវ​គេ​ដឹង​ថា​ មាន​ភាព​ធន់​ទ្រាំបានល្អ​ជាង​បុរស​ ក្តី។

យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ពី​បណ្ដាញ​ស្ត្រី​អាជីព AllBright បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​កំពុង​លេច​ចេញ​នូវនិន្នាការ​ផ្លាស់ប្ដូរ​អាជីព​នៅ​ក្នុង​គំនិត ដែល​ក្នុង​ចំណោម ៤ នាក់​កំពុងមានម្នាក់​​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួនហើយ​ជាង ៦០ ភាគរយ​ទៀត​កំពុង​រៀបចំ​ផែនការថ្មី។

ការ​ស្ទង់មតិ​បាន​រក​ឃើញ​ដូច​ខាងក្រោម៖

មួយ​ភាគ​បួន​នៃ​ស្ត្រី​ដែល​ត្រូវ​បាន​ស្ទង់មតិ​ កំពុង​បង្កើត​អាជីវកម្ម​ថ្មី។ វិស័យ​ដែល​មាន​កំណើន​ច្រើន​ជាង​គេ​គឺ“ សុខភាព​និង​លំហាត់​ប្រាណ​រឹងមាំ” និង“ ការ​បោះពុម្ព​ផ្សាយ” សម្រាប់​ម្ចាស់​អាជីវកម្ម​ថ្មី​ទាំងនេះ។ ជាង ៦១% នៃ​ស្ត្រី​ទាំងនេះ​ កំពុង​រៀបចំ​ផែន​ការ​សម្រាប់​អាជីព។ ស្ត្រី​ពាក់​កណ្ដាល​ដែល​បាន​ស្ទង់មតិ​ជឿជាក់​ថា​ ជំងឺ​រាតត្បាត​បាន​ផ្ដល់​ឱកាស​វិជ្ជាជីវៈ​ថ្មី​សម្រាប់​ពួកគេ​ក្នុង​រយៈពេល​វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Anna Jones ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន AllBright បាន​កត់​សម្គាល់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “ នេះ​ជា​ការ​រីករាយ​ណាស់​ដែល​យើង​ឃើញ​វិបត្តិ​នេះ​ដើរ​តួ​ជា​កត្តា​ជំរុញ​ សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ​ដោយ​មាន​ស្ត្រី​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ចំណង​ជើង​អវិជ្ជមាន​នៃ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ ផ្ដោត​លើ​អាជីព​របស់​ពួកគេ​និង​មាន​សុទិដ្ឋិនិយម​អំពី​អនាគត” ។

ការ​រក​ឃើញ​ពី​ការ​ស្ទង់មតិ​របស់​សមាជិក​ជាង ៨០០ នាក់​បាន​បង្ហាញ​ថា ​ស្ត្រី​ជា​ច្រើន​កំពុង​ប្រើប្រាស់​ការ​យល់​ឃើញ​និង​ភាព​ធន់​ថ្មី​របស់​ពួកគេ ​ធានា​ថា​នេះ​ជា​បទពិសោធន៍​នៃ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​ ហើយ​ក្នុង​នាម​ជា​អង្គភាព​មួយ​ដែល​យើង​កំពុង​ជួយ​ពួកគេ​ឲ្យ​​ធ្វើ​បែបនេះ។

លោកស្រី Debbie Wosskow  បាន​មាន​ប្រសាសន៍​ថា “ សហគ្រិន​ច្រើន​តែ​ឃើញ​បញ្ហា​ប្រឈម​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ ហើយ​ការ​គិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នេះ​បាន​ឈាន​មុខ​គេ​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ​ ដោយ​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក ៤ នាក់​របស់​យើង​ បាន​សម្រេចចិត្ត​ចាប់​យក​ឱកាស​នេះ ​ហើយ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

លោកស្រី​បាន​បន្ត​ទៀត​ថា“ ចំពោះ​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម​និង​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ស្ថានភាព​នៅ​តែ​មាន​ភាព​តានតឹង​ដដែល” ។ នេះ​បង្ហាញ​ថា​ទោះ​មាន​វិបត្តិ​ជុំវិញ​ពិភពលោក​ឬ​មាន​បញ្ហា​មិន​ដំណើរ​ តែ​សមភាព​យេនឌ័រ​របស់​ស្ត្រី​គឺ​នៅ​តែ​បង្ហាញ​ឥទ្ធិពល​ទៅ​កាន់​ពិភពលោក​ដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម